Connect with us

កីឡា

Real Madrid ត្រៀមកញ្ចប់លុយជាង ១០០ លាន ដើម្បីដេញថ្លៃយកជើងក្រឡុករបស់ PSG ម្នាក់

បានផុស

នៅ

ក្លិបអធិរាជស Real Madrid កំពុងចាប់អារម្មណ៍លើខ្សែប្រយុទ្ធស្លាបរបស់ក្រុម Paris Saint-Germain កីឡាករ Désiré Doué ខណៈពួកគេក៏បានត្រៀមកញ្ចប់លុយធំផងដែរ ដើម្បីដេញថ្លៃយកខ្សែប្រយុទ្ធសញ្ជាតិ បារាំង វ័យ ២០ ឆ្នាំរូបនេះ។

កីឡាករ Désiré Doué
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ Doué ទើប​បានចូលរួមជាមួយក្រុមអ្នកមានបារាំងកាលពីឆ្នាំ ២០២៤ ប៉ុន្តែ​​បាន​បង្ហាញខ្លួនសរុបបានចំនួន ៨៤ ប្រកួត​ ក្នុងនោះរកបាន ២៤ គ្រាប់ និង ២១ បញ្ជូន (assists)។ ជាមួយគ្នានេះរូប​គេ​ក៏ជាកីឡាករម្នាក់ ដែលបានរួមចំណែកជួយឱ្យ PSG ឈ្នះពានរង្វាន់ UEFA Champions League ជាលើកដំបូងកាលពីរដូវកាលមុនផងដែរ។

កីឡាករ Désiré Doué

តាមរយៈសមត្ថភាពដ៏ប៉ិនប្រសព្វរបស់គេ គឺបានធ្វើឱ្យក្លិបធំៗនៅ អឺរ៉ុប ជាច្រើនចាប់អារម្មណ៍ ជា​ពិសេសក្លិបយក្ស​ Real Madrid តែ​ម្តង។ យោងតាមប្រភពពី Fichajes បានឱ្យដឹង ថា Real Madrid បានត្រៀមកញ្ចប់លុយយ៉ាងច្រើនមហាសាលរហូតដល់ទៅ ១១៨ លានដុល្លារអាមេរិក ដើម្បីដេញថ្លៃយក Doué ពី PSG។ ក្រុមអ្នកវិភាគរបស់ Real Madrid យល់ថា Doué មានសមត្ថភាពខ្ពស់ជាង Ousmane Dembele ដែលជាម្ចាស់ពាន Ballon d’Or ឆ្នាំ ២០២៥។

ប្រភពដដែលបានបន្ថែម ថា Doué នឹងក្លាយជាផែនការរយៈពេលវែងរបស់ Real Madrid។ ប្រធានក្លិបលោក Florentino Perez នឹងប្រើកញ្ចប់លុយធំ ដើម្បីជាធ្នាក់បញ្ចុះបញ្ចូលម្ចាស់ក្លិប PSG ឱ្យផ្ទេរខ្សែប្រយុទ្ធសញ្ជាតិ បារាំង មកឱ្យខ្លួន៕

ប្រធានក្លិប PSG និងប្រធានក្លិប Real Madrid

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ ONE Football

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម