កីឡា
Premier League វ៉ាដាច់គេ ក្នុងលីគកំពូលអឺរ៉ុបទាំង៥ ផ្តល់ប្រាក់រង្វាន់ឱ្យក្រុមជើងឯកច្រើនបំផុត
លីគកំពូល អង់គ្លេស Premier League បានវ៉ាដាច់លីគនៅ អឺរ៉ុប ទាំងអស់ ជាពិសេសលីគលំដាប់កំពូលទាំង ៥ ជាលីគផ្តល់ប្រាក់រង្វាន់ឱ្យក្រុមឈ្នះជើងឯកច្រើនជាងគេបង្អស់។

នៅលីគលំដាប់កំពូលទាំង ៥ របស់ អឺរ៉ុប រដូវកាល ២០២៥-២០២៦ នេះ បានរកឃើញក្រុមឈ្នះជើងឯកអស់ហើយ ក្នុងនោះ Premier League បានទៅលើ Arsenal។ លីគកំពូល អេស្ប៉ាញ La Liga បានទៅលើ Barcelona។

ចំណែកលីគ Serie A របស់ អ៉ីតាលី បានទៅលើ Inter Milan, លីគ Ligue1 របស់ បារាំង បានទៅលើក្រុម Paris Saint-Germain និងចុងក្រោយលីគ Bundesliga របស់ អាល្លឺម៉ង់ បានទៅលើក្រុម Bayern Munich។

បើនិយាយអំពីប្រាក់រង្វាន់ គឺ លីគកំពូល អង់គ្លេស ឈរនៅលើគេ ក្នុងនោះក្រុមជើងឯកទទួលបានច្រើនជាង ២៣៩.២៥ លានដុល្លារអាមេរិក។ លីគកំពូល អាល្លឺម៉ង់ ឈរនៅលំដាប់លេខ ២ ដោយក្រុមជើងឯកទទួលបាន ៩៧ លានដុល្លារអាមេរិក។

លីគកំពូល អ៉ីតាលី ឈរលំដាប់លេខ ៣ ដោយក្រុមជើងឯកទទួលបាន ៨១.៥ លានដុល្លារអាមេរិក។ លីគកំពូល អេស្ប៉ាញ ឈរលេខលំដាប់លេខ ៤ ក្នុងនោះក្រុមជើងឯកទទួលបាន ៦៧.៥ លានដុល្លារអាមេរិក និងចុងក្រោយលីគកំពូល បារាំង ទទួលបាន ៣៥ លានដុល្លារអាមេរិក។

គួរបញ្ជាក់ ថា ប្រាក់រង្វាន់បានបង្ហាញខាងលើ គឺជាប្រាក់រង្វាន់ ដែលក្រុមនីមួយៗទទួលបានពីលីគ បន្ទាប់ពីឈ្នះជើងឯក ពោលគឺមិនបានរាប់បញ្ចូលពីការលក់សិទ្ធផ្សាយ ក៏ដូចជាការធ្វើពាណិជ្ជកម្មផ្សេងៗរបស់ក្លិបឡើយ៕
អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


