Connect with us

បច្ចេកវិទ្យា

ក្រុម See You Soon នឹងតំណាងកម្ពុជាក្នុងការប្រកួតពិភពលោក M3 World Championship ដោយមានការគាំទ្រពីក្រុមហ៊ុន Smart Axiata

បានផុស

នៅ

ជើងឯកកីឡាអេឡិចត្រូនិកក្នុងកម្មវិធីប្រកួត MPL Cambodia រដូវកាលទី១ ក្រុម ‘See You Soon’ នឹងតំណាងឱ្យព្រះរាជាណាចក្រកម្ពុជា ក្នុងព្រឹត្តិការណ៍ប្រកួតជើងឯកពិភពលោក M3 World Championship វគ្គ​បី ដែលជា​ការប្រកួត​ហ្គេម Mobile Legends: Bang Bang World Championship ដែល​ត្រូវបាន​រំពឹងទុក​យ៉ាងខ្លាំង​នៅ​ប្រទេស​សិង្ហ​បុរី ហើយដោយ​មានការ​គាំទ្រ​ពី​ក្រុមហ៊ុន Smart Axiata ដែល​បាន​វិនិយោគ​យ៉ាង​សន្ធឹក​ក្នុងការ​អភិវឌ្ឍន៍​អ្នកមាន​ទេពកោសល្យ​ក្នុង​វិស័យ​កីឡា​អេឡិចត្រូនិក​នៅ​កម្ពុជា​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សមាជិក​ក្រុម​ចូលរួម​ចំនួន​ ១៦ ក្រុម​មកពី​ ១២ ប្រទេស​ក្នុង​ទ្វីប អាស៊ី អឺរ៉ុប និង​អាមេរិក នឹង​ប្រជែង​គ្នា ដើម្បី​ដណ្តើមយក​ទឹកប្រាក់​រង្វាន់​ចំនួន​ ៨០០,០០០ ដុល្លារ​។ ការប្រកួត​បានចាប់ផ្តើម​ពីថ្ងៃ​ទី ​០៦ ដល់​ថ្ងៃទី​ ១៩ ខែធ្នូ​។ អ្នកគាំទ្រ​កីឡា​អេឡិចត្រូនិក​កម្ពុជា​អាច​មើល​ការផ្សាយ​ផ្ទាល់​នៃ​ការប្រកួត​នេះ នៅលើ​ហ្វេ​ស​ប៊ុ​ក Leng by Smart​។​

​ប្រធាន​ក្រុម See You Soon សំ សុ​ផានី (​ឈ្មោះ​ហៅ​ក្រៅ Paragon) បាន​និយាយ “​ខ្ញុំ​មាន​គម្រោង​បង្កើត​បរិយាកាស​ឲ្យ​កាន់តែ​ជិតស្និត​ដូចជា​ក្រុមគ្រួសារ ដោយ​ជំរុញ​ឲ្យ​ប្រសើរ​ឡើង​ការខិតខំ​ប្រឹងប្រែង​ផ្នត់គំនិត ការតាំង​ចិត្ត ការតស៊ូ និង​ភាពក្លាហាន​។ ជ័យជំនះ​ពី M3 World Championship នឹងមាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​ពួកយើង ក៏ដូចជា​សម្រាប់​អ្នក​ចូលចិត្ត​ហ្គេម Mobile Legends នៅ​កម្ពុជា​ផងដែរ​។ វា​ពិតជា​អស្ចារ្យ​ណាស់​ដែល​យើង​ទទួលបាន​ឱកាស​តំណាងឱ្យ​ប្រទេស​កម្ពុជា​នៅលើ​ឆាក​អន្តរជាតិ ជាពិសេស​ជាមួយនឹង​ការគាំទ្រ​ពេញទំហឹង​ពី​ក្រុមហ៊ុន Smart Axiata ក្នុងការ​សម្រេចបាន​នូវ​ឱកាស​នេះ​សម្រាប់​ពួកយើង​”​។​

​ក្នុងអំឡុងពេល​យុទ្ធនាការ​ដណ្តើមពាន​ក្នុងឆ្នាំនេះ ​ក្នុងការ​ប្រកួត MPL Cambodia រដូវ​កាល​ទី​១ ក្រុម See You Soon បានបង្ហាញ​ឱ្យឃើញ​ពី​ភាពស៊ីសង្វាក់​គ្នា​ក្នុងការ​ប្រកួតប្រជែង ដោយ​យកឈ្នះ​ក្រុម DG Quantum 3 ទល់នឹង 2 ក្នុងការ​ប្រកួត​វគ្គ​ចុងក្រោយ​។​

​ដោយមាន​ការគាំទ្រ​ពី​ក្រុមហ៊ុន Smart ក៏ដូចជា​ភាពជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន Moonton Games ដែលជា​ក្រុមហ៊ុន​ដែល​បង្កើត​ហ្គេម Mobile Legends: Bang Bang ការប្រកួត MPL Cambodia ត្រូវបាន​ចាប់ផ្ដើម​ប្រកួត​កាលពី​ខែសីហា ឆ្នាំ ​២០២១​។ ការប្រកួត​កីឡា​អេឡិចត្រូនិក​បានបញ្ចប់​ដោយ​ក្រុម See You Soon ទទួលបាន​ជយលាភី ហើយ​ជា​លទ្ធផល​ក្រុម​នេះ​ ក៏បាន​ទៅ​ចូលរួម​ការប្រកួត​ពិភពលោក M3 World Championship នៅ​ប្រទេស​សិង្ហ​បុរី​។​

​ការប្រកួត MPL Cambodia រដូវ​កាល​ទី​ ២ នឹង​ត្រឡប់មកវិញ​នៅ​ឆ្នាំក្រោយ ហើយនឹង​កាន់តែ​រំភើប ដើម្បី​ផ្តល់នូវ​ភាពសប្បាយ​រីករាយ និង​ការកម្សាន្ត​នៃ​កីឡា​អេឡិចត្រូនិក​កាន់តែច្រើន​។​

​លោក Feiruz Ikhwan នាយក​ប្រតិបត្តិ​ស្តីទី​ក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា “​ការកើនឡើង​នៃ​កីឡា​អេឡិចត្រូនិក និង​ការចូលរួម​របស់​ក្រុម​កម្ពុជា​ក្នុងការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​ជួយ​បង្កើន​ទំនាក់ទំនង ភាពជា​អ្នកដឹកនាំ ការងារ​ជា​ក្រុម និង​ជំនាញ​ផ្នែក​ឌីជីថល​របស់​យុវជន​កម្ពុជា និង​រួមចំណែក​យ៉ាងច្រើន​នៃ​ការអភិវឌ្ឍន៍​ក្នុង​វិស័យនេះ​នៅ​កម្ពុជា​។ យើង​មាន​មោទនភាព ដែល​បាន​ជួយ​ក្រុម​កម្ពុជា​ឱ្យ​ទទួលបាន​បទពិសោធន៍​លើ​ឆាក​អន្តរជាតិ​ ដោយ​ក្នុងនាម​ជា​អ្នក​ឧបត្ថម្ភ​ក្នុងស្រុក​ផ្លូវការ​ក្នុងការ​ប្រកួត​ជើងឯក​ពិភពលោក M3”​។​

​ការប្រកួត MPL Cambodia រដូវ​កាល​ទី​ ១ ទទួលបាន​ការចូល​មើ​ល​រាប់លាន​ដង​លើ​អ៊ីនធើណេត នៅពេល​ចាប់​ផ្តើមដំបូង​កាលពី​ ខែសីហា ឆ្នាំ​ ២០២១​។ ចំនួន​អ្នក​ចូល​មើល​លី​ក MPL Cambodia ច្រើន​បំផុត​រហូតដល់​ទៅ​ ៦២ ម៉ឺន​នាក់ ក្នុងពេល​មួយ​នោះ​។​

​ក្នុងនាម​ជា​ប្រតិបត្តិ​ករ​សេវា​ទូរគមនាគមន៍​ឈានមុខ​គេ​របស់​កម្ពុជា ក្រុមហ៊ុន Smart បាន​ប្តេជ្ញា​ក្នុង​ការផ្តល់សេវា​ប្រព័ន្ធ​អ៊ីនធើណេត​កាន់តែ​លឿន និង​ទិន្នន័យ​កាន់តែច្រើន​។ ក្រុមហ៊ុន​ក៏បាន​ឈានមុខ​គេ​ក្នុងការ​អភិវឌ្ឍ​វិស័យ​ហ្គេម និង​កីឡា​អេឡិចត្រូនិក​ផងដែរ​។

​នៅមុន​ព្រឹត្តិការណ៍​កីឡា​អា​ស៊ី​អាគ្នេយ៍ ឆ្នាំ​២០២៣ ដែល​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ ក្រុមហ៊ុន Smart បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការជួយ​អ្នក​ចូលចិត្ត​ហ្គេម​អេឡិចត្រូនិក​នៅ​កម្ពុជា​ក្នុង​ការរៀបចំ​ការប្រកួត​នានា ក្នុង​តំបន់ លើ​បណ្តាញ​ដ៏​រឹងមាំ និង​គួរឱ្យ​ទុកចិត្ត​របស់ខ្លួន​។​

​សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ការផ្ដល់ជូន និង​ព្រឹ​ត្ដិ​ការណ៍​នានា​នៃ​កីឡា​អេឡិចត្រូនិក​របស់​ក្រុមហ៊ុន Smart សូម​ចូលទៅ​កាន់​ហ្វេ​ស​ប៊ុ​ករ​បស់ Leng by Smart ឬ​ទៅកាន់ www.smart.com.kh៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥២ នាទីutes មុន

ពីថ្ងៃទី១-២៦ឧសភា នាយករដ្ឋមន្ត្រីអំពាវនាវឱ្យពលរដ្ឋទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោត

កីឡា១ ម៉ោង មុន

កក្រើកក្រុងឡុងប៊ីច! គ្រុឌគុនខ្មែរ បង្ហាញក្បាច់ទ្រង់ទ្រាយធំក្នុងពិធីបុណ្យវប្បធម៌ខ្មែរ

កីឡា១ ម៉ោង មុន

អនុប្រធាន​សហព័ន្ធ​ចំបាប់​ ការ​ប្រកួត​ជើងឯក​យុវជន​ផ្ដល់​ឱកាស​ដល់​ក្មេងៗ​បាន​ជួបជុំគ្នា​​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

នាយករដ្ឋមន្រ្តីថៃ ប្ដេជ្ញាបង្កើនការនាំចូលពីអាមេរិក ក្រោយជាប់ពន្ធ ៣៦% របស់ ត្រាំ

សេដ្ឋកិច្ច១ ម៉ោង មុន

ក្រុមហ៊ុនអំពាវ​នាវឱ្យម្ចាស់រថយន្ត ត្រៀមថវិកាថ្លៃសេវាធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ

Sokha Hotels

ព័ត៌មានពេញនិយម