Connect with us

ចរាចរណ៍

ពេលដល់ភ្លើងស្តុបក្រហមគ្មានសញ្ញាព្រួញ អាច​បត់ស្តាំបាន ប្រសិនគ្មានឧបសគ្គចំពោះមុខ

បានផុស

នៅ

នៅពេលភ្លើងចរាចរណ៍លោតដល់ភ្លើងក្រហមភ្លាម លោកអ្នកអាចធ្វើការបត់ស្តាំបាន ប្រសិនជាផ្លូវខាងមុខទំនេរ គ្មានឧបសគ្គ ហើយភ្លើងក្រហមនោះ មិនមែនជាភ្លើងសញ្ញាមានរូបព្រួយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងសាធារណការ និងដឹកជញ្ជូន បានចែករំលែកបន្ថែមទៅលើភ្លើងសញ្ញាចរាចរណ៍ ទៅដល់សាធារណជនថា ប្រសិនជាភ្លើងសញ្ញាគ្មានព្រួញ ហើយលោតពណ៌ក្រហម គឺមហាជនអាចបត់ទៅខាងស្តាំបាន។ មួយវិញទៀត ក្នុងករណីដែលលោតភ្លើងក្រហម អ្នកបើកបរឈប់នៅមុខគំនូសថ្មើរជើង ឬ ចំគំនូសថ្មើរជើង ឬ ឈប់នៅមុខខ្សែបន្ទាត់គំនូសជាប់ពណ៌សកាត់ទទឹងទ្រូងផ្លូវ អាចបត់ទៅស្តាំដៃបំផុតបាន ប្រសិនជាគ្មានឧបសគ្គ និងបត់ដោយភាពប្រុងប្រយ័ត្ន លើកលែងតែភ្លើងក្រហម មានសញ្ញាព្រួញតែប៉ុណ្ណោះ។

ចំណែក ភ្លើងសញ្ញាពណ៌លឿង ​គឺជាសញ្ញាដែលប្រាប់ឱ្យមានភាពប្រុងប្រយ័ត្ន ហើយត្រៀមឈប់។ រីឯ ភ្លើងសញ្ញាពណ៌បៃតង គឺជាសញ្ញាដែលអនុញ្ញាតឱ្យយានជំនិះចេញដំណើរ។ ឆ្លៀតក្នុងឱកាសនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានផ្តាំផ្ញើឱ្យប្រជាពលរដ្ឋគ្រប់រូប បើកបរដោយសុវត្ថិភាព មានការទទួលខុសត្រូវខ្ពស់ និងគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។ ការណែនាំនេះ នឹងជួយឱ្យប្រជាពលរដ្ឋយល់កាន់តែច្បាស់ពីច្បាប់ចរាចរណ៍ និងភ្លើងសញ្ញាចរាចរណ៍បន្ថែមទៀត ព្រមទាំងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីជាប្រយោជន៍រួមក្នុងសង្គម៕

ដោយ៖ អុន ស្រីមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២៥ នាទីutes មុន

UN៖ ក្រោយអាមេរិកបន្ថយជំនួយ មនុស្សជាង ៤ លាននាក់អាចស្លាប់ដោយសារអេដស៍នៅឆ្នាំ ២០២៩

ព័ត៌មានអន្ដរជាតិ២៥ នាទីutes មុន

ភ្នាក់ងារ​ចារកម្ម​ជាន់​ខ្ពស់​អ៊ុយក្រែន ​ត្រូវ​បាន​គេ​បាញ់​សម្លាប់​នៅ​រដ្ឋធានី​កៀវ

សេដ្ឋកិច្ច២៦ នាទីutes មុន

អាមេរិកជាទីផ្សារនាំចេញធំបំផុត របស់កម្ពុជា ដោយមានទំហំទឹកប្រាក់ជាង ៥,៥ ពាន់លានដុល្លារ នៅឆមាសទី១

ព័ត៌មានជាតិ៤៥ នាទីutes មុន

គម្រោងអភិវឌ្ឍន៍ដីលំនៅឋាន «មរតកឆ្មាបាត់» ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ប្រកាសសម្ពោធបើកលក់ជាផ្លូវការ

ព័ត៌មានអន្ដរជាតិ៤៧ នាទីutes មុន

បុរសចិន ​វ័យ​២៧​ឆ្នាំ​ម្នាក់ ​ដាច់​សរសៃ​ឈាម​ខួរក្បាល​ ក្រោយម៉ាស្សា​​ ក និង​ស្មា​

កងការពារអាកាស
ព័ត៌មានជាតិ១៨ ម៉ោង មុន

រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាស​មក​បង្កើត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

បាក់ស្ពាននៅរដ្ឋ Gujarat ប្រទេសឥណ្ឌាសម្លាប់មនុស្ស​យ៉ាងតិច ៩ នាក់

សន្តិសុខសង្គម២៤ ម៉ោង មុន

ព័ត៌មានបឋម ៖ ប្រទះឃើញសពបុរសម្នាក់ រួមជាមួយដំបងឈើប្រឡាក់ឈាម ក្នុងចំណុចដីឡូត៍ ១ កន្លែង នៅខណ្ឌជ្រោយចង្វារ

ព័ត៌មានជាតិ៣ ម៉ោង មុន

ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់

ព័ត៌មានជាតិ១៨ ម៉ោង មុន

ស្ពានអាកាស សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី ១១ កក្កដា ស្អែកនេះហើយ

Sokha Hotels

ព័ត៌មានពេញនិយម