Connect with us

កីឡា

កំពូលអ្នកប្រដាល់ចិន Ouyang Feng កំពុង​គ្រប់​គ្រង​ខ្សែក្រវាត់ K-1 ទម្ងន់ ៧០ គ.ក ៣ ឆ្នាំហើយ

បានផុស

នៅ

កំពូលអ្នកប្រដាល់ឃីកបុកស៊ីងចិន កីឡាករ Ouyang Feng នៅតែបន្តកាន់កាន់កាប់ខ្សែក្រវាត់ K-1 Super Welterweight ទម្ងន់ ៧០ គីឡូក្រាម បន្ទាប់ពីដណ្តើមបានតាំងពីឆ្នាំ ២០២៣។ រឿងដែលពិសេសមួយទៀត រូបគេមិន​ទាន់ស្គាល់​បរាជ័យ​ឡើយ​សម្រាប់ការប្រកួត ១៥ ប្រកួតចុងក្រោយ។

កីឡាករ Ouyang Feng
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ Ouyang Feng ​ជា​តារាប្រដាល់ឆ្នើមមួយរូបរបស់ចិន កំពុងគ្រង​ខ្សែ​ក្រវាត់ជាច្រើន ប៉ុន្តែខ្សែក្រវាត់ធំបំផុតរបស់គេ មាន ៣ រួមមាន K-1 ទម្ងន់​៧០គីឡូក្រាម, ខ្សែក្រវាត់ពិភពលោក Wu Lin Feng ទម្ងន់ ៧០ គីឡូក្រាម និងនៅឆ្នាំ ២០២៥ ទើបដណ្តើមខ្សែក្រវាត់ពិភពលោក Wu Lin Feng World MAX ទម្ងន់ ៧០ គីឡូក្រាម។ គិតត្រឹម​ខែ តុលា ​ឆ្នាំ ២០២៥ រូប​គេ​ធ្លាប់​ប្រកួតបានចំនួន៤៨ លើក ឈ្នះ ៤៤ (ផ្តួលដៃគូឱ្យសន្លប់ ២១ លើក) ចាញ់៣ និង​មិនប្រកាសលទ្ធផល១លើក។

រម្លឹកអំពីខ្សែក្រវាត់ K-1 Super Welterweight ដែលជាខ្សែក្រវាត់ទម្ងន់ ៧០ គីឡូក្រាមតែមួយគត់ប្រចាំស្ថាប័នកំពូលរបស់ ជប៉ុន K-1 គឺ Ouyang Feng បាន​គ្រប់​គ្រង​រយៈពេល ៣ ឆ្នាំមកហើយ បន្ទាប់ពីផ្តួលកីឡាករម្ចាស់ផ្ទះ ជប៉ុន Hiromi Wajima ឲ្យ​សន្លប់ក្នុងទឹកទី ២ កាលថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២៣។ តាំងពីពេលនោះមក គឺមិនទាន់មានកីឡាករណាម្នាក់អាចមកដណ្តើមពីកីឡាករចិនរូបនេះបានទេ។ ជាក់ស្តែងកាលពីថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០២៥ ក៏មានកីឡាករ ហូល្លង់ Darryl Verdonk ម្នាក់ចូលមកដណ្តើមផងដែរ ប៉ុន្តែត្រូវបានចាញ់ដោយពិន្ទុ។

កីឡាករ Ouyang Feng

រឿងដ៏អស្ចារ្យ ក្នុងរយៈពេល ៧ ឆ្នាំមកនេះ ពោលរាប់ពីឆ្នាំ ២០១៨ មក កីឡាករ Ouyang Feng ចាប់អាជីពជាកីឡាករប្រដាល់ គឺរូបគេធ្លាប់ចាញ់តែ ៣ ដងគត់ ក្នុងនោះគឺចាញ់ក្រោមដៃកីឡាករ បេឡារុស Dzianis Zuev ដោយពិន្ទុនៅឆ្នាំ ២០១៩។ ឆ្នាំ ២០១៩ ដដែល បានចាញ់កីឡាករ ក្រូអាត Dragan Cimesa ដោយពិន្ទុ និងចុងក្រោយនៅឆ្នាំ ២០២២ បានចាញ់ពិន្ទុ​មិត្តរួមសញ្ជាតិ Luo Chao ដែល​ធ្លាប់​ឈ្នះ​កីឡាករ​កម្ពុជា​ រឿង សុភ័ណ្ឌ និង ឡៅ ចន្ទ្រា។ ចាប់ពីការចាញ់លើកចុងក្រោយនេះមក Ouyang Feng មិនដែលចាញ់ទៀតឡើយ ដោយការប្រកួត ១៥ ប្រកួតចុងក្រោយគិតត្រឹមខែ តុលា ឆ្នាំ ២០២៥ គឺរូបគេឈ្នះទាំងអស់។

គួរឱ្យដឹងថា នៅឆ្នាំ ២០២៥ កីឡាករ Ouyang Feng កំពុងមានភារកិច្ចប្រកួតក្នុងកម្មវិធីរបស់ K-1 មួយកម្មវិធីទៀត គឺជាការប្រកួតដណ្តើមខ្សែក្រវាត់ K-1 World MAX 2025 ពិភព​លោក។ រូប​គេ​បាន​​ឈ្នះកីឡាករ​ប៉ូឡូញ Kacper Muszyński ដោយ​ពិន្ទុ ដើម្បី​ឡើង​ទៅ​កាន់​វគ្គ ៨​ រូប​ចុង​ក្រោយ ដោយ​ត្រូវ​ជួប​​កីឡាករប្រេស៊ីល Jonas Salsicha នៅ​ថ្ងៃ​ទី​ ១៥ ខែ​វិច្ឆិកា ឆ្នាំ ២០២៥ ដើម្បី​ឱកាស​ឡើង​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ៕

កីឡាករ Ouyang Feng

ប្រវត្តិ​កីឡាករ​ធ្លាប់​ឈ្នះ​ខ្សែ​ក្រវាត់ K-1 Super Welterweight Championship

  • កីឡាករអាល់ម៉ានី Marat Grigorian ពី​ខែកក្កដា ឆ្នាំ ២០២១៥ – ខែធ្នូ ឆ្នាំ ២០១៦
  • កីឡាករបេឡារុស្ស Chinqz Allazov ពី​ខែមិថុនា ឆ្នាំ ២០១៧ – ខែមីនា ឆ្នាំ ២០១៨
  • កីឡាករ​ប្រេស៊ីល Minoru Kimura ពី​ខែ​មីនា ឆ្នាំ ២០២០ – ខែ​ធ្នូ ឆ្នាំ ២០២៣
  • កីឡាករ​ចិន Ouyang Feng ពី​ខែ​ធ្នូ ឆ្នាំ ២០២៣ – បច្ចុប្បន្ន  

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម