កីឡា
កំណត់ត្រាមិនចាញ់ ១៥ ប្រកួតជាប់គ្នារបស់ជើងខ្លាំងចិន Ouyang Feng ត្រូវបានបញ្ចប់
កំណត់ត្រាមិនចាញ់សោះរបស់កំពូលអ្នកប្រដាល់ឃីគបុកស៊ីងចិន Ouyang Feng ចំនួន ១៥ ប្រកួតជាប់គ្នា ក្នុងរយៈពេល ៣ ឆ្នាំ ត្រូវបានបញ្ចប់ ក្រោមថ្វីដៃកីឡាករ ប្រេស៊ីល Jonas Salsicha។

កីឡាករ Ouyang Feng ត្រូវបានគេចាត់ទុកជាកីឡាករឃីគបុកស៊ីងលំដាប់កំពូលម្នាក់របស់ប្រទេសចិន បន្ទាប់ពីរូបគេចាប់ផ្តើមឡើងប្រកួតអាជីពតាំងពីឆ្នាំ ២០១៨ ដល់ខែ កញ្ញា ឆ្នាំ ២០២៥ ដោយស្គាល់រស់ជាតិចាញ់ត្រឹមតែ ៣ លើកគត់ក្នុងចំណោមការប្រកួតសរុប ៤៨ លើក។ កីឡាករវ័យ ២៨ ឆ្នាំរូបនេះ បានគ្រងខ្សែក្រវាត់ធំៗដល់ទៅ ៣ ខ្សែគឺ K-1 ទម្ងន់៧០គីឡូក្រាម, ខ្សែក្រវាត់ពិភពលោក Wu Lin Feng ទម្ងន់ ៧០ គីឡូក្រាម និងនៅឆ្នាំ ២០២៥ ទើបដណ្តើមខ្សែក្រវាត់ពិភពលោក Wu Lin Feng World MAX ទម្ងន់ ៧០ គីឡូក្រាម។

ជាមួយគ្នានេះ កីឡាករ Ouyang Feng បានធ្វើឱ្យអ្នកគាំទ្រកីឡាឃីគបុកស៊ីង មានការចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីកាន់កំណត់ត្រាប្រកួតមិនចាញ់សោះចំនួន ១៥ ប្រកួតជាប់គ្នា ដោយរាប់ពីឆ្នាំ ២០២២ មក។ ទោះបីជាយ៉ាងណា កំណត់ត្រានេះត្រូវបានបញ្ចប់កាលពីថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០២៥ ក្រោមថ្វីដៃកីឡាករ ប្រេស៊ីល Jonas Salsicha។
ជំនួបនេះ គឺជាការប្រកួតវគ្គ ៨ នាក់ចុងក្រោយ ដែលធ្វើឡើងនៅទីក្រុង តូក្យូ ប្រទេស ជប៉ុន ដើម្បីដណ្តើមខ្សែក្រវាត់ពិភពលោក K-1 World MAX ទម្ងន់ ៧០ គីឡូក្រាម។ Ouyang Feng បានបញ្ចប់ការប្រកួត ៣ ទឹកពេញយ៉ាងស្វិតស្វាញទល់នឹងកីឡាករ Jonas Salsicha ហើយចុងក្រោយរូបគេបានចាញ់ដោយពិន្ទុ។

ដូច្នេះការបរាជ័យនេះ បានធ្វើឱ្យ Ouyang Feng ធ្លាក់ចេញពីការឡើងវគ្គបន្ត ដើម្បីដណ្តើមខ្សែក្រវាត់ K-1 World MAX ទម្ងន់ ៧០ គីឡូក្រាមហើយ។ គួរបញ្ជាក់ ថា អ្នកប្រដាល់ចិនរូបនេះ ធ្លាប់ដណ្តើមបានខ្សែក្រវាត់របស់ស្ថាប័ន K-1 មួយរួចហើយ គឺខ្សែក្រវាត់ K-1 ទម្ងន់៧០គីឡូក្រាម ខណៈបច្ចុប្បន្នកីឡាករនៅតែកំពុងគ្រងខ្សែក្រវាត់មួយនេះ បន្ទាប់ពីដណ្តើមបានតាំងពីឆ្នាំ ២០២៣៕
អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


