Connect with us

កីឡា

កំពូលអ្នកប្រដាល់ចិន Ouyang Feng កំពុងបន្តបេសកកម្មដណ្តើមខ្សែក្រវាត់ K-1 ទីពីរក្នុងអាជីព

បានផុស

នៅ

កំពូលអ្នកប្រដាល់ឃីគបុកស៊ីងចិន កីឡាករ Ouyang Feng កំពុងតែបន្តភាពខ្លាំងរបស់ខ្លួននៅសង្វៀន K-1 ដែលជាសង្វៀនធំបំផុតរបស់ ជប៉ុន ដោយរូបគេបានឆ្លងផុតវគ្គជម្រុះជុំដំបូងឈានចូលវគ្គ ៨ នាក់ចុងក្រោយ ដើម្បីដណ្តើមខ្សែក្រវាត់ K-1 World MAX ឆ្នាំ ២០២៥ ទម្ងន់ ៧០ គីឡូក្រាម។

កីឡាករ Ouyang Feng
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាការពិត Ouyang Feng បាននឹងកំពុងគ្រងខ្សែក្រវាត់របស់ K-1 មួយខ្សែរួចហើយ គឺខ្សែក្រវាត់ K-1 Super Welterweight ទម្ងន់ ៧០ គីឡូក្រាម ដែលរូបគេដណ្តើមបានតាំងពីឆ្នាំ ២០២៣ ខណៈបច្ចុប្បន្ននៅមិនទាន់មានកីឡាករណាម្នាក់អាចដណ្តើមបានចេញពីដៃរបស់គេនៅឡើយទេ។

នៅឆ្នាំ ២០២៥ កីឡាករ Ouyang Feng ទទួលបានឱកាសឈានជើងចូលសង្វៀន K-1 ជាថ្មីម្តងទៀត ដើម្បីដណ្តើមខ្សែក្រវាត់ ដែលមានកម្រិតកាន់តែធំជាងមុន គឺខ្សែក្រវាត់ពិភពលោក K-1 World MAX ទម្ងន់ ៧០ គីឡូក្រាម។ អ្នកប្រដាល់ចិន វ័យ ២៨ ឆ្នាំរូបនេះ បានឡើងមកដល់វគ្គនាក់ចុងក្រោយហើយ បន្ទាប់ពីឆ្លងកាត់ការប្រកួតជម្រុះ​ជុំដំបូង យកឈ្នះលើកីឡាករ ប៉ូឡូញ Kacper Muszyński ដោយពិន្ទុ។

កីឡាករ Ouyang Feng ឈ្នះកីឡាករ Kacper Muszyński

នៅវគ្គ ៨ នាក់ចុងក្រោយ Ouyang Feng នឹងត្រូវជួបជាមួយ​ជើងខ្លាំង ប្រេស៊ីល Jonas Salsicha នៅទីក្រុង តូក្យូ ប្រទេស ជប៉ុន ថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០២៥ ដើម្បីស្វែងរកកៅអីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ការប្រកួតដណ្តើមខ្សែក្រវាត់ K-1 World MAX នេះពិតជាតឹងតែងខ្លាំង ពីព្រោះការប្រកួតគឺឆ្លងកាត់ដំណាក់កាលច្រើនតាំងពីជុំដំបូងមាន ១៦ នាក់ រហូតដល់វគ្គផ្តាច់ព្រ័ត្រចុងក្រោយ ដែលចម្រាញ់រកជើងឯកត្រឹមតែម្នាក់។ យ៉ាងណា ក្នុងករណីបើ Ouyang Feng ដណ្តើមបានខ្សែក្រវាត់ K-1 World MAX ឆ្នាំ ២០២៥ នឹង​ធ្វើ​ឲ្យ​រូប​គេ ក្លាយ​ជាកំពូលកីឡាករឃីកបុកស៊ីងម្នាក់ ពីព្រោះក្នុងការប្រកួត​នេះ​ សូម្បីកីឡាករ ប៊ុលហ្គារី Stoyan Koprivlenski ដែលធ្លាប់ឈ្នះ ប៊ូខាវ និងឈ្នះខ្សែក្រវាត់ K-1 World MAX កាល​ពី​ឆ្នាំ ២០២៤ ក៏មានវត្តមានផងដែរ៕

កីឡាករ Stoyan Koprivlenski

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម