Connect with us

ព័ត៌មានអន្ដរជាតិ

​ចិន​ចេញ​ការ​ព្រមានបន្ទាន់​អំពី​ការ​ឆបោក​ ​​សម្រាប់​ភ្ញៀវ​ទេសចរ​​ទៅ​ថៃ

បានផុស

នៅ

ស្ថានទូត​ចិននៅ​ថៃ បានចេញសេចក្តីណែនាំជាសាធារណៈ​ផ្លូវការមួយ ដោយព្រមានភ្ញៀវទេសចរចិនដែល​​ទៅលេងប្រទេសនេះ ឱ្យមានការប្រុងប្រយ័ត្ននៅពេលកក់​ដំណើរកំសាន្ត ​ជាពិសេសបញ្ចៀស​ការបោកប្រាស់តាមរយៈ «កញ្ចប់ទេសចរណ៍ថោកៗ»។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការព្រមាននេះ ធ្វើឡើងក្រោយ​មាន​វិដេអូល្បី​លើអនឡាញដែលបង្ហាញថា ភ្ញៀវទេសចរចិន​ ត្រូវបានអ្នក​មង្គុទេសក៍បង្ខំឱ្យ​ទិញវត្ថុថ្លៃៗពេលធ្វើដំណើរក្នុងប្រទេសថៃ បើមិនដូច្នោះទេ នឹងត្រូវបណ្ដេញចេញពីលើឡានក្រុង​។ ស្ថានទូតចិនបានបញ្ជាក់នៅថ្ងៃពុធនេះថា ខ្លួនបានចាត់វិធានការចំពោះបញ្ហានេះយ៉ាងយកចិត្តទុកដាក់ ហើយបានទាក់ទងទៅប៉ូលីសទេសចរណ៍ថៃ និងអាជ្ញាធរទេសចរណ៍ថៃ (TAT) ភ្លាមៗ ដើម្បីបើកការស៊ើបអង្កេត។

ជុំវិញនឹង​ការព្រមាន ស្ថានទូតបាន​ប្រាប់ទេសចរចិន​ឱ្យ​មាន​ការប្រុងប្រយ័ត្នចំពោះការកញ្ចប់ទេសចរណ៍ដែល​មាន​តម្លៃថោកគួរឱ្យសង្ស័យ ដែលអាចជាវិធីបោកប្រាក់របស់ជនទុច្ចរិត។

​ស្ថានទូតបានណែនាំថា នៅពេលជ្រើសរើសដំណើរកម្សាន្តជាក្រុម ​ទេសចរ​ចិន​ត្រូវតែជ្រើសរើសក្រុមហ៊ុនទេសចរណ៍​ដែលមានអាជ្ញាប័ណ្ណ និងមានកេរ្តិ៍ឈ្មោះ ដែលផ្តល់សេវាកម្មប្រកបដោយគុណភាពក្នុងតម្លៃសមរម្យ និងផ្តល់កិច្ចសន្យាផ្លូវការ ហើយត្រូវចាំថា ច្បាប់ថៃ ហាមមិនឱ្យជនបរទេសធ្វើជា​មគ្គុទ្ទេសក៍​​ទេសចរណ៍​ក្នុង​ប្រទេស​របស់ខ្លួននោះទេ។

​អំពីការដោះស្រាយវិវាទវិញ​ ស្ថានទូតបាន​ណែនាំឱ្យ​មាន​ការ​ប្រុងប្រយ័ត្ន រក្សារាល់ភស្តុតាង​ ហើយ​ស្វែងរកជំនួយជាបន្ទាន់ ដោយទាក់ទងទៅលេខទូរស័ព្ទទាន់ហេតុការណ៍របស់ប៉ូលិសទេសចរណ៍ថៃ តាមរយៈលេខ ១១៥៥ ឬខ្សែទូរស័ព្ទទាន់ហេតុការណ៍ការពារកុងស៊ុលរបស់ស្ថានទូតចិន​។

គួរគូសបញ្ជាក់ថា ការព្រមានរបស់ស្ថានទូតចិន​ កើតឡើងផងដែរ ក្រោយ​លំហូរទេសចរចិ​នទៅថៃបាន​ធ្លាក់ចុះជាគំហុក រាប់តាំងពីករណីជួញដូរមនុស្សលើតារាចិនកាលពីដើមឆ្នាំមក ដែល​បង្កកង្វល់សុវត្ថិភាពទេសចរ។ ក្នុងឆមាសទី១ឆ្នាំ ២០២៥ ចំនួនការមកដល់របស់ភ្ញៀវចិនទៅថៃ បាន​ធ្លាក់ចុះ ៣៤ ភាគរយ មកត្រឹម ២,២ លាននាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម