ព័ត៌មានជាតិ
ជនភៀសសឹកក្នុងខេត្តព្រះវិហារ ត្រឡប់ទៅលំនៅឋានវិញបណ្ដើរៗ នៅសល់ត្រឹម៥០០គ្រួសារប៉ុណ្ណោះ
ព្រះវិហារ ៖ អាជ្ញាធរខេត្តព្រះវិហារបានឱ្យដឹងថា គិតត្រឹមថ្ងៃទៅ២៨ខែតុលាឆ្នាំ២០២៥នេះ ជនភៀសសឹកនៅខេត្តព្រះវិហារ ដែលបានរត់គេចពីការឈ្លានពានប្រដាប់អាវុធរបស់យោធាថៃ បានវិលត្រឡប់ទៅលំនៅឋានខ្លួនជាច្រើនគួរឱ្យកត់សម្គាល់។ ការត្រលប់ទៅវិញយ៉ាងច្រើននេះ គឺបន្ទាប់ពីប្រមុខរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលថៃ បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមមួយស្តីពីសន្តិភាពរវាងកម្ពុជា និងថៃ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដោយមានវត្តមានរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និង នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ជាសាក្សី។

លោកណុប វុធ្ធី អភិបាលរងខេត្តព្រះវិហារ បានឱ្យដឹងថា ពលរដ្ឋភៀសសឹកមួយចំនួនក៏បានវិលត្រឡប់ទៅកាន់លំនៅឋានវិញដែរ និងបច្ចុប្បន្ននេះ គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ មានពលរដ្ឋភៀសសឹកស្នាក់នៅមណ្ឌលសុវត្ថិភាព ដែលរៀបចំដោយរដ្ឋបាលខេត្តទាំង១៥ទីតាំង បានត្រឡប់ទៅលំនៅឋានរបស់ពួកគាត់វិញយ៉ាងច្រើន ដើម្បីប្រកបរបរធ្វើស្រែចំការ រកស៊ីផ្សេងៗវិញ។ ដោយនៅសល់តែប្រមាណ៥០០គ្រួសារទៀតប៉ុណ្ណោះ ហើយពួកគាត់ក៏នឹងចាកចេញអស់នាពេលឆាប់ៗនេះផងដែរ។

ការចាកចេញយ៉ាងច្រើននេះ គឺដោយសារតែប្រជាពលរដ្ឋយល់ដឹងពីប្រមុខរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលថៃ បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមមួយស្តីពីសន្តិភាពរវាងកម្ពុជា និងថៃ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ អាជ្ញាធរខេត្តព្រះវិហារ បានណែនាំក៏ដូចជាអប់រំដល់ជនភៀសសឹក ដែលត្រឡប់ទៅលំនៅឋាន ដើម្បីប្រកបរបររកស៊ីក៏ដូចជាធ្វើស្រែចម្ការឡើងវិញនោះ គឺត្រូវប្រុងប្រយ័ត្នស្រែចម្ការ ដែលសង្ស័យមានគ្រាប់មិនទាន់ផ្ទុះ បើបានប្រទះឃើញត្រូវរាយការណ៍ជូនសមត្ថកិច្ចពាក់ព័ន្ធ។ ជាពិសេសគឺត្រូវណែនាំដល់កូនៗដែលមិនទាន់ស្គាល់ពីគ្រាប់មិនទាន់ផ្ទុះទាំងនោះ។

ទោះជាពលរដ្ឋភៀសសឹកមួយចំនួនធំ បានវិលត្រឡប់ទៅលំនៅឋានវិញក៏ដោយ ក៏រដ្ឋបាលខេត្តព្រះវិហារ បន្តយកចិត្តទុកដាក់ពិនិត្យទីតាំងមណ្ឌលសុវត្ថិភាព រក្សាសន្តិសុខ ទឹក កញ្ចប់អាហារ គ្រឿងឧបភោគបរិភោគ ប្រព័ន្ធទឹកស្អាត អគ្គិសនី បង្គន់អនាម័យ ក្រុមគ្រូពេទ្យថែទាំងជំងឺ ជូនដល់បងប្អូនពលរដ្ឋភៀសសឹកនៅតាមមណ្ឌលសុវត្ថិភាពជាបន្ត៕
ដោយ ៖ ជុន កុសល






-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


