ព័ត៌មានជាតិ
កសិផលក្នុងមូលដ្ឋាននៅខេត្តឧត្តរមានជ័យ បន្តផ្គត់ផ្គង់យ៉ាងសកម្មជូនកងទ័ព និងពលរដ្ឋភៀសសឹក
នារសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ តាមរយៈទំព័រហ្វេសប៊ុករបស់ លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានផ្សព្វផ្សាយពីសកម្មភាពយ៉ាងសកម្មរបស់អាជ្ញាធរ និងក្រុមការងារបច្ចេកទេសនៃមន្ទីរកសិកម្មខេត្ត ក្នុងការប្រមូលកសិផលក្នុងមូលដ្ឋាន មានដូចជាបន្លែ ត្រី និងស៊ុតទា ដើម្បីផ្គត់ផ្គង់ជូនកងទ័ពជួរមុខ និងពលរដ្ឋភៀសសឹកនៅជំរំសុវត្ថិភាព ក្រោមការយកចិត្តទុកដាក់ផ្ទាល់ពី លោកជំទាវបណ្ឌិត ពេជ ច័ន្ទមុនី ស្ត្រីទី១នៃកម្ពុជា។

បើតាមសំណេររបស់អភិបាលខេត្តឧត្តរមានជ័យ បានឱ្យដឹងថា ក្រុមការងារបច្ចេកទេសនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រមូលកសិផលដែលបានដាំដុះក្នុងមូលដ្ឋាន ដើម្បីយកទៅចែកជូនដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សក្នុងជំរំសុវត្ថិភាព និងកងទ័ពវរៈ២៥២ កងពលតូចអន្តរាគមន៍លេខ៥ កងពលធំលេខ២ ដែកកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដី នៅទិសប្រាសាទតាក្របី ចំនួន ១,០៥០គីឡូក្រាម និងស៊ុតទាចំនួន ១,៦២០គ្រាប់។
លោក មាន ចាន់យ៉ាដា បញ្ជាក់ថា ការប្រមូលផលបន្លែក្នុងមូលដ្ឋាន និងការចែកស្បៀងជូនកងទ័ព និងពលរដ្ឋនៅជំរំសុវត្ថិភាពធ្វើឡើងចំនួន ២២លើករួចមកហើយ ពោល សរុបបានចំនួន ២២,២១០គីឡូក្រាម។ លោកសង្កត់ធ្ងន់ថា ទាំងនេះគឺជាកិច្ចខិតខំរបស់រដ្ឋបាលខេត្ត និងមន្ទីរជំនាញ ដើម្បីជំរុញវិស័យកសិកម្មក្នុងស្រុកឱ្យក្លាយជាបង្អែកស្បៀងដ៏សំខាន់ក្នុងការជួយដល់កងទ័ពជួរមុខ រួមទាំងពលរដ្ឋនៅជំរំសុវត្ថិភាព៕





-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


