ព័ត៌មានជាតិ
រាជរដ្ឋាភិបាលបន្តគាំទ្រអតីតយុទ្ធជន តាមរយៈការផ្តល់ដី និងលំនៅឋាន
នៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខបងប្អូនអតីតយុទ្ធជនរស់នៅភូមិស្រះទឹកតេជោសែនជ័យ ស្ថិតក្នុងឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។

ក្នុងពេលឱកាសនេះ លោក គន់ គីម បានកោតសរសើរដល់ការរៀបចំជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន ដែលបានថែទាំផ្ទះ និងរៀបចំដាំដុះដំណាំជុំវិញផ្ទះរបស់ខ្លួន។

ក្នុងពេលចុះសួរសុខទុក្ខ លោក គន់ គីម ថ្លែងថា អតីតយុទ្ធជន និងក្រុមគ្រួសារដែលរស់នៅទីនេះថា រាជរដ្ឋាភិបាល តាមរយៈសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា សហការជាមួយក្រសួងពាក់ព័ន្ធ ក្នុងការផ្តល់ដីសម្បទានសង្គមកិច្ចសម្រាប់បងប្អូនអតីតយុទ្ធជនបង្កបង្កើនផល ដើម្បីលើកស្ទួយជីវភាពរស់នៅផងដែរ។

ជាមួយគ្នា លោក គន់ គីម មានប្រសាសន៍ទៀតថា ចាប់តាំងពីបងប្អូនអតីតយុទ្ធជន និងនិវត្តជន ព្រមទាំងក្រុមគ្រួសារចូលរស់នៅ គឺបានខិតខំថែទាំ និងរៀបចំផ្ទះបានយ៉ាងល្អប្រសើរ ដែលនេះបង្ហាញថាការផ្តល់អំណោយផ្ទះក្នុងមូលដ្ឋាននេះពិតជាមានអត្ថន័យយ៉ាងជ្រាលជ្រៅសម្រាប់អតីតយុទ្ធជន និងនិវត្តជន។

លោក បន្ថែមថា សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានដាក់ចេញជាផែនការចំពោះការធ្វើកសិកម្មដាំដុះដំណាំលើដីឡូត៍ និងដីកសិកម្ម គឺជាផែនការសកម្មភាពគិតគូរអំពីសេដ្ឋកិច្ចមូលដ្ឋានជូនអតីតយុទ្ធជន និងនិវត្តជន ដែលស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា សម្រាប់ការអភិវឌ្ឍឆ្នាំ២០២៣-២០២៨ ដែលត្រូវបានចាត់ទុកជាកិច្ចការចម្បងសម្រាប់អនុវត្ត។

ឆ្លៀតក្នុងឱកាសនេះ លោក គន់ គីម បាននាំយកការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ សមាគម និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនបងប្អូនអតីតយុទ្ធជន និងក្រុមគ្រួសារទាំងអស់រស់នៅភូមិខាងលើនេះផងដែរ៕





-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


