Connect with us

ព័ត៌មានអន្ដរជាតិ

អតីត​អ្នកឆ្លើយឆ្លង​ព័ត៌មាន​​រ៉យទ័រ​​ស្និទ្ធរាជវាំងថៃ រិះគន់​ការ​ផ្សាយ​​របស់​ Khaosod ក្នុងជម្លោះ​ព្រំដែន​ ​

បានផុស

នៅ

ក្រោយផ្ទុះ​អាវុធ​ដែល​ត្រូវគេដឹងថា​ ​​​​​បង្ក​ឡើង​ដោយ​ភាគី​ថៃ​​នៅ​​ភូមិព្រៃចាន់​ឃុំអូរបីជាន់ ​ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​បណ្តាល​ឲ្យ​​ជនស៊ីវិល​កម្ពុជា​​ម្នាក់​ស្លាប់ និង​៣នាក់​ផ្សេង​ទៀត​រងរបួស​​ត្រូវ​បញ្ជូនទៅកាន់​មន្ទីរពេទ្យ ​អតី​ត​អ្នកសារព័ត៌មាន​​​​​​​អន្តរជាតិ​ប្រចាំប្រទេសថៃ​ធ្លាប់​មាន​ប្រវត្តិសិ្នទ្ធ​​នឹងគ្រួសាររាជវង្ស​ថៃ​ផងនោះ បាន​​​​រិះគន់​ចំពោះ​សំណេរ​​​​ចុះ​​ផ្សាយ​​មិនឆ្លុះ​បញ្ចាំងការ​ពិត​​របស់​សារព័ត៌មាន​ Khaosod English ដែល​មាន​ចរិតលក្ខណៈឃោសនា​​​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​Andrew Marshall​​ ដែល​ត្រូវ​បាន​គេ​ដឹងថា ជា​អ្នកសារព័ត៌មានជើងចាស់​សញ្ជាតិស្កុតឡេន ធ្លាប់ឆ្លើយ​​ឆ្លង​ព័ត៌មាន​ឲ្យ​ទីភ្នាក់ងារព័ត៌មាន​​រ៉យទ័រ​ប្រចាំប្រទេសថៃ នឹង​មាន​ប្រវត្តិស្និទ្ធ​នឹង​ក្រុមគ្រួសាររាជវង្សថៃផងនោះ បាន​សរសេរ​នៅ​លើ​បណ្តាញ​ទំ​នាក់​ទំនង​សង្គម​ផ្ទាល់ខ្លួន​របស់​លោក «Andrew MacGregor Marshall​​» នៅថ្ងៃ​ទី​១២ខែ​វិច្ឆិកា​នេះ​ថា យោធាថៃ​​ត្រូវ​បាន​គេ​ចាប់ថ្នាក់​ «កុហក​​​ច្រើន​លើក​ច្រើនសារ​​ក្នុងប៉ុន្មានថ្ងៃ​កន្លងមកនេះ​»។

​លោក បាន​បន្ត​សំណេរ​របស់ខ្លួនថា៖«​ដូច្នេះ ក្នុងនាមជាអ្នកសារព័ត៌មាន អ្នកគួរតែចៀសវាងការនិយាយថា យោធាថៃ «បង្ហាញ»​ ព័ត៌មានលម្អិតនៃការប៉ះទង្គិចគ្នាតាមព្រំដែន ដោយ «បង្ហាញ»​ ថា ប្រជាជនកម្ពុជាបានបាញ់មុន ហើយ «បញ្ជាក់»​ ពួកគេ «សងសឹក» ដើម្បី «ការពារអធិបតេយ្យភាពជាតិ»។

​លោក បាន​​បន្ថែមថា ជា​អ្នកសារព័ត៌មាន​ក៏​គួរ​​​ចៀសវា​ង​ផងដែរ​​​នូវឃ្លា​ ដូចជា «រឿងពិត​​​ត្រូវ​បានបញ្ជាក់​​​ដូចខាងក្រោម​នេះ»។ នេះ​​​​​បង្ហាញថា អ្នក​សរសេរ​អត្ថបទ​ជឿ​​​រឿងរ៉ាវ​​​​​របស់​ភាគីថៃ​​ដោយ​គ្មាន​ការ​​​​​​​រារែកក្នុងចិត្ត​​សោះ​​ឡើយ។ ​​នោះ​មិន​មែន​ជា​វិជ្ជាជីវៈ​សារព័ត៌មាន​ទេ វា​ជា​ការ​ឃោសនា (propaganda)។

​លោក Andrew Marshall​​ ​គឺ​ជា​អ្នកទម្លាយ​ព័ត៌មាន​អំពី​​សោយទីវង្គ​ត់​​របស់​​​មហាក្សត្រយានី សិរីគិត ​ដែលជា​រាជមាតា​របស់​ស្តេចថៃ មហាវ៉ាជីរ៉ាឡុងកន នៅ​ថ្ងៃទី​២៦​​ខែ​កក្កដា អំឡុងពេលដែល​យោធាថៃ​និង​កម្ពុជា​កំពុង​តែប្រយុទ្ធ​គ្នា​​ដ៏ខ្លាំងក្លា​៕​

រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម