សេដ្ឋកិច្ច
សហគមន៍កសិកម្មទំនើបស្រូវនាងអំ ចាប់ផ្តើមប្រមូលផលតាមកិច្ចសន្យាក្នុងតម្លៃ ៨៥០ រៀល ក្នុងមួយគីឡូក្រាម
កសិករសមាជិកនៃ «សហគមន៍កសិកម្មទំនើបស្រូវនាងអំ» នៅថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ បានចាប់ផ្តើមប្រមូលផលស្រូវនាងអំរបស់ខ្លួនតាមរយៈផលិតកម្មកសិកម្មតាមកិច្ចសន្យា ក្នុងតម្លៃ ៨៥០ រៀល ក្នុងមួយគីឡូក្រាម។

ទោះបីជាតម្លៃដែលបានចុះកិច្ចសន្យាសម្រាប់ឆ្នាំនេះទាបជាងតម្លៃដែលទទួលបានកាលពីឆ្នាំ២០២៤ ក៏ដោយ ក៏តម្លៃនេះនៅតែខ្ពស់ជាងតម្លៃទីផ្សារស្រូវនាងអំក្រៅសហគមន៍នាពេលបច្ចុប្បន្នដល់ទៅ ២៥០ រៀល ដដែល។
លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា ផលិតកម្មតាមកិច្ចសន្យាការពារកសិករជាសមាជិកសហគមន៍ពីហានិភ័យនៃការប្រែប្រួលថ្លៃទីផ្សារបានប្រកបដោយប្រសិទ្ធភាព។
លោក ឃឹម ហ្វីណង់ បន្ថែមថា៖ «ដោយសារតែមានកិច្ចសន្យាទុកជាមុន សហគមន៍ស្រូវនាងអំ មានដៃគូ ដែលមានការឯកភាពក្នុងការប្រមូលទិញស្រូវនាងអំ ធ្វើឱ្យកសិករជាសមាជិកទទួលបានតម្លៃស្រូវ ៨៥០ រៀល ក្នុងមួយគីឡូក្រាម»៕


-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


