ព័ត៌មានអន្ដរជាតិ
ផែនការសន្តិភាពថ្មីរបស់លោកត្រាំ អាចជំរុញឲ្យអ៊ុយក្រែនប្រគល់ដីខ្លះទៅរុស្ស៊ី
លោក ដូណាល់ ត្រាំ បានផ្តល់សញ្ញាដល់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ថា ទីក្រុងកៀវប្រហែលជាត្រូវទទួលយកកិច្ចព្រមព្រៀងសន្តិភាពដែលតម្រូវឲ្យខ្លួនបោះបង់ទឹកដីទៅឲ្យរុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយដូចៗគ្នានៅក្នុងសារព័ត៌មាន Financial Times, Reuters និង Axios កាលពីថ្ងៃទី១៩ខែវិច្ឆិកាឆ្នាំ២០២៥។

Financial Times បានឲ្យដឹងថា ផែនការដែលកំពុងត្រូវបានពិភាក្សានឹងឃើញអ៊ុយក្រែនប្រគល់ផ្នែកខ្លះនៃតំបន់ដុនបាស (Donbas) ភាគខាងកើត កាត់បន្ថយកងទ័ពរបស់ខ្លួនពាក់កណ្តាល លុបចោលអាវុធសំខាន់ៗ និងកាត់បន្ថយជំនួយយោធាអាមេរិក។ ផែនការនេះក៏ស្នើឲ្យផ្តល់ឋានៈផ្លូវការដល់ភាសារុស្ស៊ី និងផ្តល់ការទទួលស្គាល់ជាផ្លូវការដល់វិហារគ្រិស្តអូស្សូដក់របស់រុស្ស៊ី (Russian Orthodox Church) ផងដែរ។
ចំណែកឯ Axios បានរាយការណ៍ថា ក្រុមការងាររបស់លោកត្រាំ និងមន្ត្រីរុស្ស៊ីបានធ្វើការសម្ងាត់លើផែនការ២៨ចំណុច ដែលត្រូវបានរៀបចំតាមគំរូផែនការបទឈប់បាញ់នៅតំបន់ហ្គាហ្សារបស់លោកត្រាំ។ កិច្ចចរចានេះត្រូវបានដឹកនាំដោយបេសកជនអាមេរិក លោក Steve Witkoff ដែលបានជួបសមភាគីរុស្ស៊ី លោក Kirill Dmitriev ហើយបានផ្តល់សេចក្តីសង្ខេបដល់មន្ត្រីអឺរ៉ុបមួយចំនួន។
មន្ត្រីអ៊ុយក្រែនបានប្រាប់ទីភ្នាក់ងារ Reuters ថា ទីក្រុងកៀវមិនមានតួនាទីក្នុងការតាក់តែងសេចក្តីព្រាងសន្តិភាពនេះទេ គឺបានត្រឹមតែទទួល«ដំណឹង»អំពីវាប៉ុណ្ណោះ។
កន្លងមក កិច្ចព្រមព្រៀងដែលបានលើកឡើង តែងប្រឈមមុខនឹងឧបសគ្គធំៗ ខណៈទីក្រុងមូស្គូបន្តទាមទារឲ្យអ៊ុយក្រែនបោះបង់ចោលការប៉ុនប៉ងចូលរួមអង្គការណាតូ និងដកកងកម្លាំងចេញពីតំបន់ចំនួនបួនដែលរុស្ស៊ីទាមទារ ដែលជាលក្ខខណ្ឌដែលទីក្រុងកៀវបដិសេធដាច់អហង្ការ។
សូមជម្រាបថា មិនមានការចរចាដោយផ្ទាល់រវាងទីក្រុងកៀវ និងទីក្រុងមូស្គូទេ ចាប់តាំងពីកិច្ចប្រជុំនៅអ៊ីស្តង់ប៊ូលកាលពីខែកក្កដា ហើយបច្ចុប្បន្នរុស្ស៊ីកំពុងគ្រប់គ្រងប្រហែល១៩%នៃទឹកដីអ៊ុយក្រែន៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១៦ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


