ព័ត៌មានជាតិ
កម្មករសំណង់នៅភ្នំពេញគេចប៉ុស្តិ៍ត្រួតពិនិត្យទៅលេងស្រុកខេត្តកំពង់ធំតេស្តមានវិជ្ជមានកូវីដ-១៩
បុរសម្នាក់ឈ្មោះ ឡេក បញ្ញា អាយុ២១ឆ្នាំ រស់នៅភូមិក្តីតាចិន ឃុំទ្រៀល ស្រុកតាំងគោកជាកម្មករសំណង់បានទៅលេងស្រុកកំណើតនៅខេត្តកំពង់ធំ បានតេស្តវិជ្ជមានកូវីដ-១៩ហើយត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកបារាយណ៍-សន្ទុក។
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ធំនៅថ្ងៃទី១៦ មេសានេះថា បុរសខាងលើត្រូវបានធ្វើតេស្តមានវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី១៥ មេសា ឆ្នាំ២០២១ បន្ទាប់ពីគ្រូពេទ្យយកសំណាកទៅពិនិត្យនៅវិទ្យាស្ថានសុខភាពសាធារណៈភ្នំពេញ កាលពីថ្ងៃទី១៤ មេសា។
បុរសដែលវិជ្ជមានជំងឺកូវីដ១៩នេះ ជាកម្មករសំណង់នៅអូឌឹម រាជធានីភ្នំពេញ រស់នៅក្នុងបន្ទប់ជួលម្នាក់ឯង។ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ ឈ្មោះ ឡេក បញ្ញា បានជិះម៉ូតូផ្ទាល់ខ្លួនម្នាក់ឯង ត្រលប់មកស្រុកកំណើត ដោយបានចូលទិញថ្នាំនៅផ្សារអូរឌឹម និងឈប់ចាក់សាំងនៅចោមចៅ រួចក៏បន្តដំណើររហូតដល់ខេត្តកំពង់ធំ ដោយបានគេចប៉ុស្តិ៍ត្រួតពិនិត្យទៅតាមផ្លូវទឹកឆា (តាមច្រករណ្តៅថ្ម)។ នៅពេលមកដល់ផ្ទះកម្មកររូបនេះ មិនបានប្រាស្រ័យទាក់ទងជាមួយអ្នកណាទេ ព្រោះម្តាយគាត់បានជូនដំណឹងទៅមេភូមិ ហើយក្រុមការងារសុខាភិបាលក៏បាននាំបុរសនេះទៅដាក់នៅមណ្ឌលចត្តាឡីស័កវិទ្យាល័យទ្រៀលភ្លាមៗ៕
អត្ថបទ៖ សំអឿន

-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


