ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់អំពាវនាវឲ្យសហគ្រាសក្នុងវិស័យសំណង់ រួសរ៉ាន់មកចុះបញ្ជីដើម្បីឲ្យកម្មករទទួលបានការគាំពារសង្គម
មន្ត្រីជានខ្ពស់នៃបេឡាជាតិសន្តិសុខសង្គម(ប.ស.ស.)បានធ្វើការអំពាវនាវដល់បណ្តាក្រុមហ៊ុនសហគ្រាសក្នុងវិស័យសំណង់ដែលនៅមិនទាន់ចុះបញ្ជី ត្រូវរួសរ៉ាន់មកចុះបញ្ជីជាមួយ ប.ស.ស.ដើម្បីឱ្យកម្មករសំណង់ទទួលបានការគាំពារសង្គម និងអត្ថប្រយោជន៍ផ្សេងៗពី ប.ស.ស.។

លោកបណ្ឌិត ហេង សុផាន់ណារឹទ្ធ អគ្គនាយករង ប.ស.ស. និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី១១កក្តដានេះថា ការអំពាវនាវនេះដោយសារបច្ចុប្បន្ននេះមានក្រុមហ៊ុនសហគ្រាសក្នុងវិស័យសំណង់ដែលបានចុះបញ្ជីជាមួយ ប.ស.ស.នៅមានចំនួនតិចនៅឡើយ ដែលធ្វើឱ្យកម្មករនៅក្នុងវិស័យនេះជាច្រើនមិនទទួលបានការគាំពារសង្គម។ ជាក់ស្តែងគិតត្រឹមខែមិថុនា ឆ្នាំ២០២៥នេះ មានកម្មករនិយោជិតចំនួន ១៨ ៥១១នាក់ ស្រី ៣ ៩១៦នាក់ បម្រើការងារនៅតាមសហគ្រាសវិស័យសំណង់ចំនួន ៦៣៤សហគ្រាស បានចុះឈ្មោះចូលជាសមាជិក ប.ស.ស. ។

លោកបណ្ឌិត ហេង សុផាន់ណារឹទ្ធ បានបន្តថា ការចុះឈ្មោះចូលជាសមាជិក ប.ស.ស.នេះ នឹងជួយលើកកម្ពស់សុខភាព និងជីវភាពរស់នៅរបស់កម្មករសំណង់កាន់តែប្រសើរឡើងបន្ថែមទៀត ដោយសារពួកគាត់ទទួលបានអត្ថប្រយោជន៍ជាច្រើនពី ប.ស.ស.ដូចជាការមើលថែទាំសុខភាពដោយមិនអស់ប្រាក់នៅតាមមន្ទីរពេទ្យរដ្ឋ និងឯកជនដែលជាដៃគូរបស់ ប.ស.ស.និងពេលជួបគ្រោះថ្នាក់ការងារជាដើម។

លោកបណ្ឌិតបានបន្តទៀតថា «ការមានប័ណ្ណ ប.ស.ស.នឹងជួយធ្វើឱ្យកម្មករយើងលែងសូវខ្វល់ខ្វាយទាក់ទិនទៅនឹងការចំណាយផ្សេងៗទៅលើការពិនិត្យ និងព្យាបាលជំងឺនៅតាមមន្ទីរពេទ្យនៅពេលដែលឈឺ ព្រោះថា រាល់ការចំណាយជាបន្ទុករបស់ ប.ស.ស.»។

លោកបណ្ឌិតបានបន្ថែមទៀតថា បច្ចុប្បន្ន ប.ស.ស បានក្លាយជានិមិត្តរូបនៃសុខភាពក្នុងចិត្តរបស់ប្រជាជន ដោយអាចជួយកាត់បន្ថយបន្ទុកចំណាយពង្រឹងស្ថិរភាព និងការព្យាករណ៍បាន នៃចំណូលព្រមទាំងធ្វើឱ្យប្រសើរឡើងនូវសុខភាពរបស់ខ្លួន។ លោកបណ្ឌិតបានគួសបញ្ជាក់ថា គិតត្រឹមខែមិថុនាឆ្នាំ២០២៥នេះ ប.ស.ស. មានសមាជិកកើនឡើងដល់៣លាន២សែននាក់ ស្រី ១,៨លាននាក់ ក្នុងនោះបុគ្គលនៃវិស័យសាធារណៈ ៥១ម៉ឺន ៨ពាន់នាក់ បុគ្គលនៃវិស័យឯកជន ១លាន ៩៥ម៉ឺននាក់បុគ្គលស្វ័យនិយោជន៍ ៥២ម៉ឺននាក់ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ២០ម៉ឺន៣ពាន់នាក់៕
អត្ថបទ៖ សំអឿន

-
កីឡា៦ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


