Connect with us

ជីវិតកម្សាន្ដ

សង្ស័យជាតិពុលក្នុងថ្លើមធ្វើទុក្ខ ម្ចាស់បទ “ទឹកភ្នែកខ្ទើយ” ចូលសង្គ្រោះនៅមន្ទីពេទ្យ ធ្វើឱ្យអ្នកគាំទ្របារម្ភ

បានផុស

នៅ

ទស្សនិកជន និងអ្នកគាំទ្រព្រមទាំងមិត្តភក្តិសិល្ប: បានបង្ហាញការព្រួយបារម្ភបន្ទាប់ស្ងាត់ៗស្រាប់តែឃើញម្ចាស់បទ “ទឹកភ្នែកខ្ទើយ” លោក អាន វិសាល ធ្លាក់ខ្លួនឈឺចូលសង្គ្រោះនៅមន្ទីពេទ្យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារាចម្រៀងលោក វណ្ណា ស័ក្តិ ដែលជាមិត្តភក្តិស្និទ្ធ ស្នាលបានឱ្យដឹងថា នៅពេលនេះលោក អាន​ វិសាល​ ដែលជាតារាចម្រៀងមួយរូប​ម្ចាស់បទ “ទឹកភ្នែកខ្ទេីយ” កំពុងតែសម្រាកព្យាបាលនៅក្នុងមន្ទីពេទ្យឯកជនមួយកន្លែង​ តែមិនទាន់ដឹងថាស្ថានភាពស្រាល ឬក៏ធ្ងន់ទេកំពុងតែតាមដាន។

តារាចម្រៀងលោក វណ្ណា ស័ក្តិ បានបន្តថា “សូមពាក្យជូនពរពីរបងប្អូននិងហ្វេនៗរបស់គាត់​ម្នាក់មួយឃ្លាមកណាគ្នាសូមជូនពរសម្លាញ់​ ជាសះស្បើយជំងឺទាំងអស់​សូមសំណាងល្អ”។ ជាមួយគ្នានៃការជូនពរ និងបារម្ភក៏មានការលើកឡើងថា” មើលភ្នែកគាត់ទៅឡើងលឿងជាតិពុលក្នុងថ្លើមដូចខ្ញុំពីមុនអ៊ីចឹងតែខ្ញុំពេទ្យអោយផឹកទឹកដូង១អាទិត្យត្រូវផឹកអោយបានបី ឬបួនដងរហូតដល់ភ្នែកឈប់លឿង។ គាត់មានបញ្ហាជាតិពុលក្នុងថ្លើមបើប្រើប្រាស់ថ្នាំពេទ្យកាន់តែធ្វើឲ្យជាតិពុលឡើងកាន់តែខ្លាំង អាការ:គាត់ដូចគ្រួសារខ្ញុំមុនណាស់ពេទ្យលែងទទួលមើលមកជានិងថ្នាំខ្មែរ”។

គួររម្លឹកថា តាមរយ:ជំនួបកាលពីកន្លងទៅ តារាចម្រៀងលោក អាន វិសាល ធ្លាប់បានបញ្ជាក់ថា មូលហេតុដែលធ្វើឲ្យរាងកាយលោកហាក់មានលក្ខណ:ធ្លាក់ទ្រុឌទ្រោមខ្លះនោះ ដោយមួយរយ:នេះខ្លួនមានបញ្ហាជាតិពុលឡើងក្នុងថ្លើម។

លោក អាន វិសាល បានបន្តថា “ចំណែកបញ្ហារឿងក្រលៀនគឺអត់មានប្រឈមអ្វីទេ គ្រាន់តែមានជាតិពុលក្នុ ងថ្លើមហើយបើសិនជាមើលមិនទាន់អាចវិវត្តន៍ទៅម ហារីឬក្រិនថ្លើមតែម្តងហេតុនេះខ្ញុំសូមផ្តាំផ្ញើទៅបងប្អូនថាបើសិនជាចង់ហូបឬពិសារគ្រឿងស្រវឹងសុំកាត់បន្ថយឬកុំញឹកញាប់ពេកព្រោះសុខភាពសំខាន់ណាស់”៕ ដោយ ៖ ចាន់រ៉ា

Oplus_131072
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម