ព័ត៌មានអន្ដរជាតិ
វៀតណាមពន្លឿនការសាងសង់អាកាសយានដ្ឋានដ៏ធំបំផុតរបស់ប្រទេសខ្នាត 4F
រដ្ឋាភិបាលវៀតណាមកំពុងពន្លឿនការសាងសង់ដំណាក់់កាលទី២នៃអាកាសយានដ្ឋាន Long Thanh International Airport ដែលនឹងក្លាយជាអាកាសយានដ្ឋានដ៏ធំំបំផុតរបស់ប្រទេស ខ្នាតអន្តរជាតិ 4F។ នេះបើតាមការចុះផ្សាយរបស់កាសែត VnExpress។

ការពន្លឿនការសាងសង់ ធ្វើឡើងចំពេលដែលវៀតណាមមើលឃើញពីកំណើននៃតម្រូវការធ្វើដំណើរតាមអាកាស ខណៈប្រទេសនេះកំណត់គោលដៅឱ្យមានអាកាសយានដ្ឋានក្នុងស្រុកសរុប ៣៣ កន្លែង ទូទាំងប្រទេសគិតត្រឹមឆ្នាំ ២០៣០។
រដ្ឋាភិបាលវៀតណាម បានដាក់សំណើទៅគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីកែសម្រួលសេចក្តីសម្រេចគោលនយោបាយវិនិយោគសម្រាប់គម្រោងអាកាសយានដ្ឋានយក្ស Long Thanh ដែលនឹងវ៉ាដាច់អាកាសយានដ្ឋាន Tan Son Nhat នៅក្រុងហូជីមិញ ក្លាយជាមជ្ឈមណ្ឌលអន្តរជាតិសំខាន់បំផុតរបស់វៀតណាម។
ការសាងសង់ដំណាក់កាលទី ២ រួមមានផ្លូវរត់ទី៣របស់អាកាសយានដ្ឋាន Long Thanh ស្ថានីយអ្នកដំណើរទី២ ដែលមានសមត្ថភាពទទួលអ្នកដំណើរ ២៥ លាននាក់/ឆ្នាំ និងកន្លែងស្តុកគ្រឿងបរិក្ខារ។ សាជីវកម្មអាកាសយានដ្ឋានវៀតណាម (ACV) ត្រូវបានគេរំពឹងថានឹងនៅតែបន្តជាអ្នកវិនិយោគឈានមុខគេសម្រាប់ការងារសំខាន់ៗ។
បើតាម VnExpress ខណៈផែនការដើមបានកំណត់ការសាងសង់ដំណាក់កាលទី ២ នៅឆ្នាំ ២០២៨-២០៣២ សេណារីយ៉ូកំណើនសេដ្ឋកិច្ច និងអាកាសចរណ៍ស៊ីវិលនាពេលបច្ចុប្បន្ន បានជំរុញឱ្យមានការកែសម្រួលឆ្នាំគោលដៅនេះ។ ផលិតផលក្នុងស្រុកសរុប (GDP) របស់់វៀតណាម អាចសម្រេចបានកំណើន ២ ខ្ទង់ចាប់ពីឆ្នាំ ២០២៦ ខណៈចំនួនអ្នកដំណើរកើនឡើងលឿនជាងការព្យាករ។
គួរគូសបញ្ជាក់់ថា អាកាសយានដ្ឋាន Long Thanh ស្ថិតនៅក្នុងខេត្ត ដុងណៃ ដែលមានចម្ងាយប្រហែល ៤០ គីឡូម៉ែត្រពីទីក្រុងហូជីមិញ លាតសន្ធឹងលើផ្ទៃដី ៥ ០០០ ហិកតា និងមានទុនវិនិយោគសរុបជិត ៣៣៧ ទ្រីលានដុង (១២,៧៨ ប៊ីលានដុល្លារ)។
ឥឡូវនេះ ផ្លូវរត់យន្តហោះ និងបណ្តាញផ្លូវសម្រាប់តាក់ស៊ីដំបូង ត្រូវបានបញ្ចប់ការសាងសង់រួចរាល់ហើយ ខណៈស្ថានីយអ្នកដំណើរត្រូវបានដំឡើងដំបូល និងកំពុងបន្ថែមបន្ទះកញ្ចក់ ហើយប៉មត្រួតពិនិត្យ និងកន្លែងប្រតិបត្តិការឯណោះវិញ កំពុងស្ថិតក្នុងដំណាក់កាលបញ្ចប់ចុងក្រោយ៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


