ព័ត៌មានអន្ដរជាតិ
តម្លៃទុរេនវៀតណាមនៅក្រុងហូជីមិញ ធ្លាក់ចុះគំហុកមកត្រឹម ១,៥ ដុល្លារ/គីឡូក្រាម
ផ្លែទុរេនលក់រាយតាមចិញ្ចើមផ្លូវ និងផ្សារទំនើបនៅទីក្រុងហូជីមិញ នៃប្រទេសវៀតណាម បានធ្លាក់ចុះគំហុកមកត្រឹម ៤០ ០០០-៦០ ០០០ ដុង (១,៥២-២,២៨ ដុល្លារ)/គីឡូក្រាម ឬទាបជាងតម្លៃកាលពីឆ្នាំមុនដល់ទៅពាក់កណ្ដាល។ នេះបើតាមការចុះផ្សាយរបស់កាសែត VnExpress កាលពីថ្ងៃព្រហស្បតិ៍។

បច្ចុប្បន្ន តូបលក់ដូរទុរេនជាច្រើនបានតាំងទីនៅតាមដងផ្លូវនានាទូទាំងទីក្រុងហូជីមិញ ដោយទាក់ទាញអ្នកបើកបរឆ្លងកាត់តាមរយៈតម្លៃថោក។ អ្នកលក់នៅតាមតូបមួយចំនួនបាននិយាយថា ទុរេន Ri6 ធ្លាប់មានតម្លៃលក់រាយចន្លោះពី ៨០ ០០០ ទៅ ១២០ ០០០ ដុង/គីឡូក្រាម កាលពីមួយឆ្នាំមុន
VnExpress បានផ្សាយផងដែរ សូម្បីតែផ្សារទំនើប ក៏លក់ទុរេន Ri6 និង Monthong ក្នុងតម្លៃស្រដៀងគ្នានឹងតាមចិញ្ចើមផ្លូវ។ អាជីវករម្នាក់បាននិយាយថា ពីមុនមក មានតែទុរេនគុណភាពអន់ទេ ដែលលក់ក្នុងតម្លៃថោក ខណៈទុរេនពូជល្អៗត្រូវបានកំណត់សម្រាប់ការនាំចេញ ហើយ «វាកម្រណាស់ដែលផ្លែទុរេនថ្នាក់ A (គុណភាពខ្ពស់បំផុត) និង B ត្រូវបានលក់យ៉ាងទូលំទូលាយ ក្នុងតម្លៃសមរម្យដូចពេលនេះ»។
សមាគមផ្លែឈើ និងបន្លែវៀតណាម បាននិយាយថា តម្លៃផ្លែទុរេនបានធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយសារតែការនាំចេញទៅចិន ដែលជាទីផ្សារធំបំផុតសម្រាប់ទុរេន បានថយចុះ ខណៈតំបន់ដីសណ្តទន្លេមេគង្គបានចូលដល់រដូវប្រមូលផលធំ។ សមាគមបន្ថែមថា ការធ្វើតេស្តគុណភាពសម្រាប់ការនាំចេញបានចំណាយពេលយូរពេក ដែលបណ្តាលឱ្យក្រុមហ៊ុននាំចេញបញ្ឈប់ការទិញ។
យ៉ាងណាមិញ ប្រធានសមាគមផ្លែទុរេននៅខេត្ត ដុងថាប លោក Vo Tan Loi បាននិយាយថា ការកកស្ទះនៃការធ្វើតេស្ត ត្រូវបានបន្ធូរបន្ថយ ហើយការនាំចេញកំពុងបង្ហាញសញ្ញានៃការស្ទុះងើបឡើងវិញ។
ចំណែកលោក Dang Phuc Nguyen អគ្គលេខាធិការនៃសមាគមផ្លែឈើ និងបន្លែវៀតណាម បាននិយាយថា បច្ចុប្បន្នវាជារដូវប្រមូលផលទុរេនសំខាន់នៅថៃ ដែលបង្កើតបានជាបញ្ហាប្រកួតប្រជែងជាមួយវៀតណាមនៅចិន។ ប៉ុន្តែការប្រមូលផលថៃជិតដល់ទីបញ្ចប់ហើយ ខណៈតំបន់ភាគអាគ្នេយ៍របស់វៀតណាមរំពឹងថានឹងចាប់ផ្តើមប្រមូលឆាប់ៗនេះ ហើយនោះ «នឹងក្លាយជាឱកាសធ្វើឱ្យការនាំចេញទុរេនទៅចិនស្ទុះងើបឡើងវិញ»៕
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


