ព័ត៌មានអន្ដរជាតិ
Samsung គ្រោងសាងសង់រោងចក្រតេស្តបន្ទះឈីប ១,៥ ប៊ីលានដុល្លារ នៅវៀតណាម
ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung Electronics មានគម្រោងសាងសង់រោងចក្រសាកល្បងបន្ទះឈីបមួយនៅវៀតណាម ដោយប្រើទុនវិនិយោគប្រមាណ ៣៩ ទ្រីលានដុង ឬ ១,៥ លានដុល្លារ។

ឯកសារស្នើរបស់ក្រុមហ៊ុន ដែលទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានឃើញ បានបង្ហាញថា រោងចក្រថ្មីរបស់ Samsung កំពុងសាងសង់ក្នុងសួនឧស្សាហកម្មមួយ ចម្ងាយប្រហែល ៦០ គីឡូម៉ែត្រ ភាគខាងជើងនៃទីក្រុងហាណូយ។ រោងចក្រនេះ រំពឹងថានឹងបើកប្រតិបត្តិការនៅខែវិច្ឆិកា ឆ្នាំ ២០២៧។
រោងចក្រដដែល នឹងផ្តោតលើការសាកល្បងបន្ទះឈីបអង្គចងចាំចាស់ៗ រួមទាំងបន្ទះឈីប DRAM និង NAND ដែលនៅតែខ្វះខាតទូទាំងពិភពលោក ខណៈក្រុមហ៊ុនផលិតនានា បានងាកទៅផលិតបន្ទះឈីបបញ្ញាសិប្បនិម្មិត (AI)។ តម្រូវការពីមជ្ឈមណ្ឌលទិន្នន័យ AI បានធ្វើឱ្យការផ្គត់ផ្គង់បន្ទះឈីបកាន់តែតឹងរ៉ឹងសម្រាប់ឧស្សាហកម្មដូចជាស្មាតហ្វូន កុំព្យូទ័រយួរដៃ និងរថយន្ត។ រោងចក្រនឹងផលិតបន្ទះឈីប DRAM ចំនួន ១៥៣,៣ ប៊ីលានជីហ្គាបៃ (Gb) និងបន្ទះឈីបអង្គចងចាំ NAND ចំនួន ២៥៥,៦ ប៊ីលានជីហ្គាបៃ ក្នុងមួយឆ្នាំៗ។
បើចំណេញ ក្រុមហ៊ុន Samsung អាចនឹងវិនិយោគលើរោងចក្រទី២នាពេលអនាគត ក្នុងតម្លៃរហូតដល់ទៅ ២,៥ ប៊ីលានដុល្លារ។
គួរគូសបញ្ជាក់ថា គម្រោងរោងចក្រតេស្តបន្ទះឈីបរបស់ Samsung ត្រូវបានអនុម័តដោយអាជ្ញាធរវៀតណាមក្នុងខែមីនា។ វិស្វករ និងបុគ្គលិក Samsung ជាង ២០០ នាក់ បានធ្វើការលើទីតាំងសាងសង់សង់រោងចក្រ ចាប់តាំងពីខែមេសាមក។
ក្រុមហ៊ុន Samsung គឺជាអ្នកវិនិយោគបរទេសធំជាងគេរបស់ប្រទេសវៀតណាមរួចទៅហើយ ដោយបានដាក់ការវិនិយោគជាង ២៣ ប៊ីលានដុល្លារក្នុងប្រទេសនេះរយៈពេលជាច្រើនទសវត្សរ៍។ រោងចក្រផលិតបន្ទះឈីបថ្មីនេះ ត្រូវបានសាងសង់នៅជិតរោងចក្រផលិតស្មាតហ្វូន និងថេប្លេតដ៏សំខាន់របស់ក្រុមហ៊ុន Samsung ក្នុងខេត្ត Thai Nguyen។
គេមើលឃើញថា វៀតណាមបានក្លាយជាមជ្ឈមណ្ឌលសកលដ៏សំខាន់សម្រាប់ប្រតិបត្តិការដំណាក់កាលចុងក្រោយនៃផលិតកម្មបន្ទះឈីប ដូចជាការផ្គុំ ការវេចខ្ចប់ និងការធ្វើតេស្ត។ ក្រុមហ៊ុនផ្សេងទៀតដែលមានប្រតិបត្តិការក្នុងប្រទេសនេះរួមមាន Intel, Amkor Technology និង Hana Micron ជាដើម៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


