ព័ត៌មានជាតិ
កម្ពុជា-ចិនជំរុញការផ្លាស់ប្ដូរវប្បធម៌ទៅវិញទៅមកឲ្យកាន់តែស៊ីជម្រៅ
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃប្រទេសកម្ពុជា បានគាំទ្រដល់ភាគីចិនឱ្យរៀបចំកម្មវិធី “ឈ្វេងយល់ពីវប្បធម៌កម្ពុជា-ចិន នៅលើផ្លូវថ្មើរជើងតាមសួនច្បារមាត់ទន្លេ រាជធានីភ្នំពេញ នារសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីអបអរសាទរ “ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥” និងបង្កើតវេទិកាផ្លាស់ប្ដូរវប្បធម៌សិក្សាពីគ្នាទៅវិញទៅមកឱ្យកាន់តែមានភាពស៊ីជម្រៅ។

នៅក្នុងឱកាសនោះ លោកស្រី វ៉ា បុប្ផារី អគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ថា កម្មវិធីផ្តាស់ប្តូរ វប្បធម៌នេះ មិនត្រឹមតែជាការបង្ហាញពីលក្ខណៈពិសេសនៃវប្បធម៌ និងអរិយធម៌ប្រទេសទាំង២កម្ពុជា-ចិនប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការឆ្លុះបញ្ចាំងពីចំណងមិត្តភាព ដ៏យូរអង្វែង និងរឹងមាំ រវាងប្រជាជន និងប្រជាជនកម្ពុជា ចិន ព្រោះវប្បធម៌ គឺជាស្ពានយ៉ាងរឹងមាំបំផុត ដែលបានតភ្ជាប់ បេះដូងប្រជាជនទាំងពីរតាំងពីបុរាណកាលមក។

លោកស្រី គួន ហុង អនុប្រធានក្រុមហ៊ុន China Intercontinental Press & Media Co., Ltd.បានលើកឡើងថា ព្រឹត្តិការណ៍ដែលរៀបចំឡើងនៅពេលនេះ គឺជាការអនុវត្តជាក់ស្តែងមួយក្នុងការជំរុញការផ្លាស់ប្ដូររវាងអារ្យធម៌នៃប្រទេសទាំងពីរ ដោយមានការតាំងពិព័រណ៍វប្បធម៌ និងការធ្វើអន្តរកម្មបច្ចេកវិទ្យា យើងធ្វើឱ្យវប្បធម៌ចិន និងកម្ពុជា ក្លាយជាអ្វីដែលជាក់ស្តែង អាចមើលឃើញ និងគួរឱ្យចង់ស្វែងយល់។

លោក វិញ ប៊ុនអៀងជំនួយការ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា កម្ពុជា និងចិន មានមិត្តភាព ដែលចាក់ឫសយ៉ាងជ្រៅទៅក្នុងប្រវត្តិសាស្ត្រ។ កម្មវិធី “ឈ្វេងយល់ពីវប្បធម៌កម្ពុជា-ចិន” លើកនេះ បង្ហាញឱ្យឃើញថា កម្ពុជា និងចិន នឹងបន្តពួតដៃគ្នាថែរក្សាសម្បត្តិ វប្បធម៌របស់ខ្លួន និងជំរុញដល់សុខដុមរមនាជាសកលរវាងអរិយធម៌នានា និងស្រោចស្រពសន្តិភាពដោយវប្បធម៌សម្បូរបែប។ អ្នកចូលរួមកម្មវិធីនេះបានវាយតម្លៃខ្ពស់ចំពោះភាគីពាក់ព័ន្ធដែលផ្តួចផ្តើមឱ្យមានកម្មវិធីដ៏ល្អនេះឡើងដើម្បីឱ្យប្រជាជននៃប្រទេសទាំងរកាន់តែយល់ដឹងស៊ីជម្រៅពីវប្បធម៌ ស្លៀកពាក់ ម្ហូបអាហារ ការរស់នៅទៅវិញទៅមក។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ដែលរៀបចំឡើងដោយក្រុមហ៊ុន China Intercontinental Press & Media Co., Ltd. និងគាំទ្រដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កម្ពុជា ក្រសួងអប់រំយុវជន និងកីឡា ទូរទស្សន៍ជាតិកម្ពុជា អាជ្ញាធរជាតិអប្សរា និងដៃគូផ្សេងៗទៀតនេះ មានការតាំងបង្ហាញនូវស្តង់ជាច្រើន ដោយភាគីចិនបានតាំង បង្ហាញសម្លៀកបំពាក់ហានហ្វូ, ការកាត់ក្រដាស, ការសរសេរអក្សរផ្ចង់ដោយជក់, និងម្ហូបអាហារដូចជា មីហិរ, ស៊ុបស៊ីឈួន, និងសៀវឡុវប៉ាវ ហើយផលិតផលកម្ពុជាវិញ មានចម្លាក់ស្បែក ការត្បាញស្លឹកត្នោត គ្រឿងប្រាក់ សូត្រខ្មែរ ស្លៀកពាក់សម្លៀកបំពាកប្រៃពៃណីខ្មែរ និងម្ហូបអាហារដូចជា នំបញ្ចុក, ឆាណាង, និងប្រហុកខ្ទិះ និងប្រគំភ្លេងបុរាណខ្មែរជាដើម៕







-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ១ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានជាតិ១ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៦ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


