សន្តិសុខសង្គម
ផ្ទះពលរដ្ឋភៀសសឹកមួយខ្នងនៅស្រុកសំពៅលូនត្រូវបានអគ្គិភ័យឆាបឆេះទាំងស្រុង
លំនៅឋានពលរដ្ឋភៀសសឹកមួយខ្នងត្រូវបានអគ្គិភ័យឆាបឆេះស្ទើរទាំងស្រុង ស្របពេលដែលម្ចាស់ផ្ទះ និងកូនៗនាំគ្នាភៀសសឹកចាកចេញពីលំនៅឋានដោយខ្លាចគ្រាប់ផ្លោងរបស់ចោរសៀមឈ្លានពាន ដែលខំគេចពីស្រុកសំពៅលូន មករស់នៅក្នុងជំរំជនភៀសសឹក នៅក្នុងវត្តខ្នាចរមាស ដែលស្ថិតនៅក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង។

ហេតុការណ៍នៃគ្រោះអគ្គិភ័យនេះបានកើតឡើងនាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង៨និង២៥នាទីយប់ ស្ថិតនៅចំណុចក្រុមទី០៥ ភូមិចំបក់ ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង។
បើតាមការអះអាងពីសមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា ករណីអគ្គិភ័យកើតឡើង និងបណ្តាលឲ្យឆេះផ្ទះចំនួន ០១ខ្នង (ខូចខាតទាំងស្រុង) មានទំហំ ៧ គុណ ៨ម៉ែត្រ ធ្វើអំពីឈើប្រក់សង្គ័សី របស់ឈ្មោះ ភួង ភាព ភេទស្រី អាយុ៦២ឆ្នាំ និងប្ដីឈ្មោះ កែវ ណាត អាយុ៦៣ឆ្នាំ រស់នៅកន្លែងកើតហេតុខាងលើ។

សមត្ថកិច្ចបានបន្តថា នៅពេលកើតហេតុម្ចាស់ផ្ទះពីរនាក់ប្ដីប្រពន្ធមិនបាននៅផ្ទះទេ ដោយពួកគាត់បានភៀសសឹកពីសង្គ្រាមឈ្លានពានសៀមទៅរកទីសុវត្ថិភាព ដែលស្ថិតនៅស្រុកថ្មគោល ខេត្តបាត់ដំបង។ បើតាមការបញ្ជាក់ពីម្ចាស់ផ្ទះបានឲ្យដឹងថា សម្ភារៈដែលមាននៅក្នុងផ្ទះទាំងប៉ុន្មានត្រូវអគ្គិភ័យបំផ្លាញគ្មានសល់។

បន្ទាប់ពីធ្វើការស្រាវជ្រាវទើបដឹងអំពីមូលហេតុដែលនេះជាការធ្វេសប្រហែស របស់កូនប្រសារ ឈ្មោះ ភាព ភេទប្រុស អាយុ ប្រហែល២០ឆ្នាំ ដែលនៅចាំផ្ទះហើយបានដុតសំរាម ក្បែររោងបាយ រួចរាលឆ្លងឆេះផ្ទះតែម្ដង។ ភ្លាមៗនោះផងដែរ កម្លាំងសមត្ថកិច្ចជំនាញ បានចេញរថយន្តពន្លត់អគ្គិភ័យ ដើម្បីជួយអន្តរាគមន៍ទប់ស្កាត់នូវការរាលដាលទៅផ្ទះអ្នកដទៃ ប៉ុន្តែគួរឱ្យសោកស្ដាយនៅពេលទៅដល់ផ្ទះមួយខ្នងនេះឆេះស្ទើរក្លាយជាផេះទៅហើយ៕
អត្ថបទ៖ សោ និយមរ័ត្ន

-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


