សន្តិសុខសង្គម
ឆាបឆេះរោងចក្រ ផលិតសម្ភារគ្រឿងបរិក្ខារម៉ូតូនៅតំបន់សេដ្ឋកិច្ចតាយ សេង បាវិត ខូចខាតសម្ភារទាំងស្រុង
អគ្គិភ័យឆាបឆេះរោងចក្រផលិតគ្រឿងបង្គំម៉ូតូ បណ្ដាលឲ្យខូចខាតសម្ភារខាងក្នុងទាំងស្រុង កម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យជាច្រើនក្នុងការអន្តរាគមន៍ សំណាងល្អគ្មានអ្នករងរបួស រឺបាត់បង់អាយុជីវិតនោះទេ តែជាអកុសលរោងចក្រត្រូវបានឆេះរាបដល់ដី។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១ថ្ងៃត្រង់ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ នៅតំបន់សេដ្ឋកិច្ច តាយ សេង បាវិត ស្ថិតតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
បើតាមការបញ្ចាក់ ក្រុមការងារ កម្ពុជាថ្មី ប្រចាំខេត្តស្វាយរៀង បានប្រាប់ឲ្យដឹងថា គិតត្រឹមម៉ោង ១និង ៣០នាទី ថ្ងៃខែដ៏ដែល កម្លាំងជំនាញផ្នែកពន្លត់បង្ការអគ្គិភ័យនៃស្នងការដ្ឋានខេត្តស្វាយរៀង រួមជាមួយរថយន្តពន្លត់អគិ្គភ័យកងរាជអាវុធហត្ថខេត្តស្វាយរៀង បានចេញមកអន្តរាគមន៍បាញ់ពន្លត់នៅនិងទីតាំងកន្លែងកើតហេតុជាច្រើនគ្រឿង នៅមិនទាន់គ្រប់គ្រងបាននៅឡើយ។



ក្នុងទីតាំងកន្លែងកើត កម្លាំងជំនាញកំពុងប្រើប្រាស់សាប៊ូ ដើម្បីបាញ់ចូលទៅខាងក្នុងរោងចក្រដែលកំពុងឆាបឆេះនោះ ដោយ សារតែនៅមានជាប្រភេទ ជ័រ សាំងក្រអូប និង សម្ភារងាយឆេះជាច្រើនមុខទៀត នៅក្នុងហេតុការណ៍អគ្គិភ័យខាងលើនេះមិនមាននរណាម្នាក់រងរបួស រឺ បាត់បង់អាយុជីវិតនោះទេ។
ចំពោះមូលហេតុនៃការឆាបឆេះទីតាំងរោចក្រផលិតគ្រឿងសម្ភារ បរិក្ខារសម្រាប់ផ្គត់ផ្គង់ទោចចក្រ ខាងលើនេះនៅមិនទាន់ដឹងពីមូលហេតុនៅឡើយទេ ដោយកម្លាំងសមត្ថកិច្ចជំនាញកំពុងគ្រប់គ្រងស្ថានការណ៍នៅកន្លែងកើតហេតុ៕ដោយ ៖ភក្ដី



-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


