សន្តិសុខសង្គម
Update៖ គិតត្រឹមម៉ោង០១និង៥៥នាទីរសៀល អគ្គិភ័យឆេះរោងចក្រនៅក្រុងបាវិតគ្រប់គ្រងបាន៩០ភាគរយ
គឹតត្រឹមម៉ោង០១និង៥៥នាទីរសៀល ថ្ងៃទី២៩ឧសភា ករណីអគ្គិភ័យឆេះរោងចក្រនៅតំបន់តាយសេង២ក្រុងបាវិត ខេត្តស្វាយរៀង គ្រប់គ្រងបាន៩០ភាគរយហើយ ខណៈមន្ត្រីជំនាញប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តចំនួន១៥គ្រឿង និងប្រើប្រាស់ទឹកបាញ់ពន្លត់សរុបចំនួន ៤៣រថយន្ដ។ នេះបើតាមការបញ្ជាក់ពីនាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង។

លោកនាយការិយាល័យបញ្ជាក់ថា គិតមកដល់ពេលនេះ អណ្ដាតភ្លើងត្រូវបានគ្រប់គ្រងទាំងស្រុងហើយ នៅឡើយតែផ្សែងហុយនៅផ្នែកខាងក្នុងខ្លះៗ ខណៈកម្លាំងជំនាញក៏កំពុងបន្តបាញ់ទឹកបន្ថែម ដើម្បីប្រាកដថា ភ្លើងត្រូវបានគ្រប់គ្រងទាំងស្រុង។
សូមជម្រាបថា ករណីអគ្គិភ័យឆេះរោងចក្រនេះ បានកើតឡើងនាវេលាម៉ោង១១ព្រឹកថ្ងៃសុក្រ ទី២៩ឧសភានេះ នៅតំបន់តាយសេង២ ក្នុងក្រុងបាវិត ខេត្តស្វាយរៀង។

បើតាមលោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងនៅរសៀលថ្ងៃដដែលនេះថា អគាររោងចក្រដែលត្រូវអគ្គិភ័យឆាបឆេះនេះមានឈ្មោះ យីង ហាយ ខូតធីង (ខេមបូឌា) ឯ.ក សកម្មភាពអាជីវកម្មចម្បង ផលិតសម្ភារសម្រាប់ផ្គត់ផ្គង់ឱ្យរោងចក្រដំឡើងទោចក្រយាន (ទឹកថ្នាំបាញ់កង់) ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស តាយ សេង បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ បើតាមអ្នកនាំពាក្យរូបនេះ មូលហេតុនៃការឆេះ នៅមិនទាន់កំណត់បាននៅឡើយ៕
អត្ថបទ៖ សុខុម



-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៦ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


