ជីវិតកម្សាន្ដ
កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកម្មវិធីប្រកួត Miss Planet International លើកទី៥ ក្នុងឆ្នាំ២០២៦
នៅឆ្នាំ២០២៦ ខាងនេះ កម្ពុជានឹងក្លាយជាម្ចាស់ផ្ទះក្នុងការរៀបចំការប្រកួតសម្រស់បវរកញ្ញាភពផែនដីអន្តរជាតិ Miss Planet International ជាលើកទី៥ ក្នុងឆ្នាំ២០២៦ ខាងឆាប់ៗនេះ។
បើគិតត្រឹមឆ្នាំ២០២៤ កន្លងទៅ កម្ពុជាបានក្លាយជាម្ចាស់ផ្ទះក្នុងការរៀបចំកម្មវិធីប្រកួតសម្រស់Miss Planet International គឺមានរយ:ពេល ៤ឆ្នាំមកហើយ ពោលបើគិតចាប់តាំងពីឆ្នាំ២០១៩ មកនោះ ខណ:កម្មវិធីប្រកួតបវរកញ្ញាខាងលើកមុន ក៏ទទួលបានការគាំទ្រពីមហាជននិងអ្នកនិយមតាមដានវិស័យនេះផងដែរ។

កម្មវិធី Miss Planet International គឺជាកម្មវិធីប្រកួតបវរកញ្ញាដែលបង្កើតឡើងដោយកូនខ្មែរហើយ នៅក្នុងការធ្វើជាម្ចាស់ផ្ទះជាលើកទី៥នេះ គឺបវរកញ្ញាដែលនឹងតំណាងឱ្យកម្ពុជា នឹងចូលរួមប្រកួតនោះ ជាស្រីស្អាតកូនខ្មែរកាត់អាមេរិក ស៊ីដនី ម៉ារិទ្ធ Miss Planet Cambodia 2025 ។
សូមបញ្ជាក់ថា ជាថ្មីម្តងទៀត នៅឆ្នាំ២០២៦ ខាងមុខនេះកម្ពុជាបានក្លាយទៅជាម្ចាស់ផ្ទះ នៃការប្រកួត Miss Planet Cambodia ដោយការប្រកួតផ្តាច់ព្រ័ត្រនឹងរៀបចំឡើងនៅថ្ងៃទី១៥ ខែមីនាឆ្នាំ២០២៦។ ក្នុងនោះដែរ បវរកញ្ញាដែលមកពីបណ្តាប្រទេសនានានឹងធ្វើដំណើរមកកាន់កម្ពុជា នៅថ្ងៃទី០៥-០៦ខែមីនា ឆ្នាំ២០២៦។
ជាការពិត បវរកញ្ញាភពផែនដីអន្តរជាតិ គឺជាកម្មវិធីប្រកួតសម្រស់អន្តរជាតិប្រចាំឆ្នាំ ដែលរៀបចំដោយស្ថាប័នបវរកញ្ញាភពផែនដីអន្តរជាតិ ដែលមានទីស្នាក់ការនៅព្រះរាជាណាចក្រកម្ពុជា។ MPI គឺជាស្ថាប័នមួយដែលផ្តោតលើការលើកកម្ពស់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ៕ ដោយ ៖ ចាន់រ៉ា

-
ព័ត៌មានជាតិ៦ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
សន្តិសុខសង្គម២ ថ្ងៃ agoនគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឃាតកម្ម នៅវៀតណាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៦ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា៤ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


