សេដ្ឋកិច្ច
អគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
អគារទីស្នាក់ការកណ្តាលដ៏ប្រណីតរបស់អគ្គនាយកដ្ឋានពន្ធដារថ្មី ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី ២១ ឧសភា ឆ្នាំ ២០២៦។

អគារការិយាល័យរដ្ឋបាល និងអគារពាណិជ្ជកម្ម បំពាក់ដោផ្ទាំងកញ្ចក់ពណ៌ខៀវស្រាល និងពណ៌ប្រផេះ ត្រូវបានរចនាប្លង់ និងបុកគ្រឹះសាងសង់ជាផ្លូវការនៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០១៩ ដោយក្រុមហ៊ុនក្នុងស្រុក C.M.E.D និងបានបញ្ចប់ការសាងសង់នៅខែតុលា ២០២៥។
អគារសាងសង់នៅលើផ្ទៃដីសរុបចំនួន ២៥ ៧៥៥ ម៉ែត្រការ៉េ និងនៅលើផ្ទៃក្រឡាសរុបចំនួន ១៥៩ ៦៣៤ ម៉ែត្រការ៉េ ដោយមានអគារការិយាល័យ រដ្ឋបាលសរុបចំនួន ៣០ជាន់ និងអគារពាណិជ្ជកម្មចំនួន ៤ជាន់ ស្ថិតនៅខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
ការិយាល័យសម្រាប់មន្រ្តីរាជការពន្ធដារបម្រើការងារ មានសរុបចំនួន ១៩ជាន់។ ជាន់នីមួយៗមានលម្អផ្ទាំងថ្មធម្មជាតិចម្លាក់លៀននៃទេវកថា រឿងកូរសមុទ្រទឹកដោះ ចំនួន ១៥ផ្ទាំងផ្សេងៗគ្នា រៀបចំទៅតាមលំដាប់លំដោយនៃសាច់រឿងទាំងមូល, មានលំហការិយាល័យធ្វើការប្រកបដោយផាសុកភាព និងមានទីតាំងទទួលទានអាហាររួមគ្នាផងដែរ។

ចំណែកឯអគារពាណិជ្ជកម្ម ត្រូវបានរចនាឡើងសម្រាប់ប្រើប្រាស់ជាបណ្តុំសេវាកម្មតែមួយ ភ្ជាប់គ្នារវាងទីតាំងផ្តល់សេវាអ្នកជាប់ពន្ធទៅនឹងផ្សារទំនើប។ លំហកណ្តាលនៃអគារនេះ លាតសន្ធឹងពីជាន់ផ្ទាល់ដី ដល់ជាន់ទី៤ ជាមួយនឹងទំហំផ្ទៃក្រឡាជួលសរុបចំនួន ១១ ៣៥៤ម៉ែត្រការ៉េ។
ការចាប់កំណើតនៃអគារ ទីស្នាក់ការកណ្តាលថ្មី របស់អគ្គនាយកដ្ឋានពន្ធដារនេះ គឺជាការបើកទំព័រនៃសករាជថ្មីមួយក្នុងវិស័យពន្ធដាររបស់កម្ពុជា នឹងក្លាយជាកត្តាជំរុញកំណើនសេដ្ឋកិច្ចជាតិដ៏យូរអង្វែង ហើយនេះ ជាសក្ខីកម្មមិនអាចប្រកែកបានត្រង់ថា សមិទ្ធផលនេះ នឹងចូលរួមក្នុងដំណើរកសាងអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា តាមរយៈការផ្តល់សេវាសាធារណៈក្នុងយុគសម័យបច្ចេកវិទ្យា។
អគារថ្មីនេះ មិនត្រឹមតែជាសមិទ្ធផលថ្មីមួយសម្រាប់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជានិមិត្តរូបតំណាងឱ្យភាពរីកលូតលាស់ រឹងមាំ ស្ថិរភាព លេចធ្លោប្រកបដោយទំនុកចិត្តខ្ពស់ និងជាអនាគតដ៏ត្រចះត្រចង់ ជាសញ្ញាណនៃការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់សេវាសាធារណៈ ជាទីកន្លែងដែលប្រជាពលរដ្ឋ អ្នកជាប់ពន្ធ និងមន្ត្រីរាជការពន្ធដារទាំងអស់ អាចទទួលបាននូវបទពិសោធន៍ថ្មីៗ ប្រកបដោយភាពច្នៃប្រឌិត ទំនើប ទាន់សម័យ ប្រសិទ្ធភាព ផាសុកភាព ប្រណិតភាព គុណភាព នៃការផ្តល់ និងទទួលសេវាពន្ធដារ ក្រោមដំបូលតែមួយ ក្នុងគោលដៅបន្តដំណើរអភិវឌ្ឍប្រទេសជាតិជាមួយគ្នា។

អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


