កីឡា
ស្តេចហ្វ្រីស្ទាយ៍ Andrew បង្ហោះវីដេអូ ៥ ឃ្លីបនៅតំបន់ទេសចរណ៍កម្ពុជា មានអ្នកទស្សនាលាននាក់
កីឡាករបាល់ទាត់ហ្វ្រីស្ទាយ៍ដ៏ល្បីលំដាប់ពិភពលោក លោក Andrew Henderson បានកំពុងជួយផ្សព្វផ្សាយពីទេសចរណ៍នៅក្នុងប្រទេស កម្ពុជា តាមរយៈការបង្ហាញសមត្ថភាពដ៏អស្ចារ្យនៃការសម្តែងជំនាញហ្វ្រីស្ទាយ៍របស់លោក នៅតំបន់ទេសចរណ៍ធំៗមួយចំនួនក្នុងខេត្ត សៀមរាប ខណៈគិតត្រឹមពេលនេះ វីដេអូរបស់លោកមានអ្នកទស្សនារាប់លាននាក់។

កាលពីថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០២៥ លោក Andrew Henderson បានបង្ហោះវីដេអូចំនួន ៥ ឃ្លីបនៅលើទំព័រ Facebook របស់លោក ដែលមានអ្នកតាមដានជាង ២.៧ លាននាក់ អំពីការបង្ហាញជំនាញហ្វ្រីស្ទាយ៍ប្លែកៗនៅតំបន់អង្គរ តំបន់ភ្នំ និងតំបន់ទឹកជ្រោះក្នុងខេត្ត សៀមរាប។

ក្រោយវីដេអូទាំងនោះបង្ហោះជាសាធារណៈភ្លាម បានធ្វើឱ្យប្រជាជន កម្ពុជា មានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង ព្រោះលោកជាមនុស្សម្នាក់ ដែលមានឥទ្ធផលក្នុងវិស័យបាល់ទាត់ ជាពិសេសលើជំនាញបាល់ទាត់ហ្វ្រីស្ទាយ៍។ ដូច្នេះ ការបង្ហាញជំនាញហ្វ្រីស្ទាយ៍របស់លោកនៅប្រទេស កម្ពុជា ប្រៀបដូចជាលោកកំពុងជួយផ្សព្វផ្សាយអំពីទេសចរណ៍ កម្ពុជា ទៅកាន់ពិភពលោក ដើម្បីឱ្យគេបានស្គាល់ពីប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះកាន់តែខ្លាំង។ ជាក់ស្តែង វីដេអូនៃការសម្តែងរបស់លោក ពេលនេះមានអ្នកទស្សនារាប់លាននាក់ទៅហើយ។

គួរឱ្យដឹង ថា លោក Andrew Henderson ជាកីឡាករបាល់ទាត់ហ្វ្រីស្ទាយ៍ដ៏ល្បីលំដាប់ថ្នាក់ពិភពលោក។ លោកធ្លាប់បានឈ្នះជើងឯកការប្រកួតកីឡាហ្វ្រីស្ទាយ៍ពិភពលោកចំនួន ៥ សម័យ និងកីឡាហ្វ្រីស្ទាយ៍ទ្វីប អឺរ៉ុប ចំនួន ៨ សម័យ។

បុរសសញ្ជាតិ អង់គ្លេស រូបនេះ ត្រូវបានគេចាត់ទុកជាមនុស្ស ដែលមានឥទ្ធផលម្នាក់ក្នុងវិស័យកីឡាបាល់ទាត់ ដោយជានិច្ចជាកាល លោកតែងតែមានការសម្តែងជំនាញហ្វ្រីស្ទាយ៍នេះ ជាមួយតារាបាល់ទាត់ល្បីៗដូចជា Cristiano Ronaldo, Lionel Messi, Neymar, Kylian Mbappe និងកីឡាករជាច្រើនរូបទៀត។ មិនត្រឹមតែប៉ុណ្ណោះ លោកក៏ធ្លាប់ត្រូវបានគេអញ្ជើញចូលរួមសម្តែងក្នុងព្រឹត្តិការណ៍កីឡាធំៗផងដែរ ដូចជា កីឡាអូឡាំពិក, FIFA World Cup និងកម្មវិធំមួយចំនួនទៀត។

សូមបញ្ជាក់ថា កីឡាបាល់ទាត់ Freestyle ក៏មានសកម្មភាពគួរឲ្យចាប់អារម្មណ៍ដែរនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានរៀបចំការប្រកួតជ្រើសរើសជើងឯកនៅក្នុងឆ្នាំ ២០២៥។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមបាល់ទាត់ហ្វ្រីស្ដាយ៍កម្ពុជា ៣រូប បានចូលរួមប្រកួតកម្មវិធី WFFA Pulse Jakarta 2025 នៅប្រទេសឥណ្ឌូណេស៊ី៕



អត្ថបទ៖ សេម កុសល
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


