Connect with us

កីឡា

កីឡាករបាល់ទាត់ហ្វ្រីស្តាយ៍ កម្ពុជា ចេញ​ទៅប្រកួតកម្មវិធីដ៏ធំនៅ ឥណ្ឌូណេស៊ី ថ្ងៃស្អែក

បានផុស

នៅ

ក្រុមកីឡាករបាល់ទាត់ហ្វ្រីស្តាយ៍ (Freestyle) កម្ពុជា ដែលត្រូវ​ចូលរួម​​ប្រកួត​ក្នុងកម្មវិធីប្រកួតហ្វ្រីស្តាយ៍ដ៏ធំប្រចាំតំបន់ អាស៊ីប៉ាស៊ីហ្វិក WFFA Pulse Jakarta 2025 នៅប្រទេស ឥណ្ឌូណេស៊ី នឹងធ្វើដំណើចេញពីប្រទេស កម្ពុជា នៅថ្ងៃស្អែកនេះ ថ្ងៃ សុក្រ ទី ៣ ខែ តុលា ឆ្នាំ ២០២៥ ម៉ោង​១២​ថ្ងៃ​ត្រង់។

រូបភាព
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករបាល់ទាត់ហ្វ្រីស្តាយ៍ (Freestyle) ត្រូវបានជ្រើសរើសតំណាង កម្ពុជា ដើម្បីទៅចូលរួមកម្មវិធីនោះ មាន ៣ នាក់ ដែលសុទ្ធតែត្រូវបានចម្រាញ់ចេញពីការប្រកួតកម្មវិធីហ្វ្រេនហ្ស៊ី ហ្វ្រីស្តាយ៍ (Frenzy Freestyle) ២០២៥ ក្នុងនោះមាន កីឡាករ សុំ សាន ជ័យលាភីលេខ​១ និង​កីឡាករ នួន វណ្ណា ជ័យលាភី​លេខ​២​ ព្រម​ទាំង​លោក ឡុង គឹមហេង ជា​គណៈកម្មការ។​

រូបភាព

ព្រឹត្តិការណ៍ WFFA Pulse Jakarta 2025 គឺជាកម្មវិធីប្រកួតជម្រុះកីឡាបាល់ទាត់ហ្វ្រីស្តាយ៍ដ៏ធំប្រចាំតំបន់ អាស៊ីប៉ាស៊ីហ្វិក ដែលស្ថិតក្រោមការគ្រប់គ្រងដោយសមាគមន៍បាល់ទាត់ហ្វ្រីស្តាយ៍ពិភពលោក (WFFA) ដើម្បីដណ្តើមកៅអីឡើងទៅប្រកួតព្រឹត្តិការណ៍លំដាប់ថ្នាក់ពិភពលោក World Freestyle Football Championship។

ការប្រកួតព្រឹត្តិការណ៍ WFFA Pulse Jakarta 2025 នឹងធ្វើឡើងនៅទីក្រុង ហ្សាកាតា ប្រទេស ឥណ្ឌូណេស៊ី រយៈពេល ២ ថ្ងៃ គឺនៅថ្ងៃទី ៤ និងទី ៥ ខែ តុលា ឆ្នាំ ២០២៥។ ព្រឹត្តិការណ៍នេះ នឹងប្រមូលម្តុំទៅដោយកីឡាករហ្វ្រីស្តាយ៍ខ្លាំងៗជាច្រើនប្រចាំតំបន់ អាស៊ីប៉ាស៊ីហ្វិក មកជួបជុំគ្នា ដើម្បីធ្វើការប្រកួតតាមរូបមន្ត ១ ទល់នឹង ១ ហើយគិតត្រឹមពេលនេះ មានបេក្ខជនចំនួន ៧០ នាក់ហើយ ដែលនឹងចូលរួមប្រកួត។

រូបភាព

កីឡាករបាល់ទាត់ Freestyle ល្អបំផុតចំនួន ៦ នាក់ (ប្រុស ៣ នាក់ និងស្រី ៣ នាក់) ដែលឈ្នះក្នុងការប្រកួតនេះ នឹងទទួលបានកៅអីបន្តទៀត ឡើងទៅប្រកួតកម្រិតពិភពលោក World Freestyle Football Championship នាពេលខាងមុខ។

គួរបញ្ជាក់ថា នេះជាលើកដំបូងហើយ ដែលនឹងមានកីឡាករហ្វ្រីស្តាយ៍កម្ពុជាទៅចូលរួមការប្រកួតព្រឹត្តិការណ៍កម្រិតអន្តជាតិមួយនេះ។ សម្រាប់កីឡាករ ដែលត្រូវចូលរួមប្រកួតក្នុងកម្មវិធីនេះ គឺទទួលបានការទំនុកបម្រុងឧបត្ថម្ភដោយឯកឧត្តមឌី វិជ្ជា ប្រធានក្លិបព្រះខ័នរាជស្វាយរៀង ទាំងស្រុង៕

រូបភាព
រូបភាព

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម