សេដ្ឋកិច្ច
កម្ពុជារំពឹងកំណើនភ្ញៀវទេសចរឥណ្ឌា បន្ទាប់ពីថៃកម្ទេចបដិមាព្រះវិសណ្ណុនៅក្នុងទឹកដីកម្ពុជា
សមាគមមគ្គុទ្ទេសក៍ទេសចរអង្គរ សង្ឃឹមថា ភ្ញៀវទេសចរឥណ្ឌា នឹងមកលេងកម្ពុជាកាន់តែច្រើន បន្ទាប់ពីការតភ្ជាប់ជើងហោះហើរត្រង់មកសៀមរាប និងយោធាថៃបានកម្ទេចរូបបដិមាព្រះវិស្ណុកាលពីពេលថ្មីៗ។

លោក ខៀវ ធី ប្រធានសមាគមមគ្គុទ្ទេសក៍អង្គរខេត្តសៀមរាប បានប្រាប់ឱ្យដឹងនៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥ នេះថា សង្ឃឹមថា ភ្ញៀវទេសចរឥណ្ឌានឹងមកកម្ពុជាកាន់តែច្រើនបន្ថែមទៀត។
លោក ខៀវ ធី បញ្ជាក់ថា បច្ចុប្បន្នភ្ញៀវឥណ្ឌាមកខេត្តសៀមរាបប្រមាណ ៣០០ នាក់ ក្នុងមួយសប្ដាហ៍ បន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍ IndiGo Airlines តភ្ជាប់ជើងហោះហើរត្រង់ពីទីក្រុង Kolkata មកខេត្តសៀមរាប កាលពីថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៥។
លោក ខៀវ ធី បន្ថែមថា៖ «អនាគតទៅនឹងមកច្រើនព្រោះគាត់ស្គាល់កម្ពុជាកាន់តែច្រើន ហើយបន្ទាប់ពីថៃបំផ្លាញបដិមាព្រះវិស្ណុនៅក្នុងទឹកដីកម្ពុជា មានការខឹងសម្បារពីឥណ្ឌា ហើយពួកគាត់នឹងមកស្រុកខ្មែរកាន់តែច្រើន»។
ឥណ្ឌាជាទីផ្សារទេសចរណ៍ដែលមានកំណើនលឿនបំផុតមួយរបស់កម្ពុជា។ ក្នុងឆ្នាំ២០២៤ ភ្ញៀវទេសចរឥណ្ឌាជាង ៧៥.០០០ នាក់បានមកទស្សនាប្រទេសកម្ពុជា ដែលទាក់ទាញដោយតំបន់បេតិកភណ្ឌ និងការពង្រីកវិស័យបដិសណ្ឋារកិច្ច៕

អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


