ព័ត៌មានអន្ដរជាតិ
តើ ចិន រុស្ស៊ី អ៊ីរ៉ង់ ដែលជាសម្ព័ន្ធមិត្តវ៉េណេស៊ុយអេឡា ប្រតិកម្មដូចម្តេច?
ប្រទេសមហាអំណាចលើឆាកអន្តរជាតិ បានបញ្ចេញប្រតិកម្មភ្លាមៗ ក្រោយសហរដ្ឋអាមេរិក បានវាយប្រហារចូលទីក្រុងការ៉ាកាស របស់វ៉េណេស៊ុយអេឡា រហូតដល់ប្រតិបត្តិការចាប់ខ្លួនប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ និងភរិយា ដោយមិនបង្ហាញឲ្យឃើញពីការខូចខាតធ្ងន់ធ្ងរ។

តាមរយៈក្រសួងការបរទេសរបស់ខ្លួន ប្រទេសរុស្ស៊ីដែលជាសម្ព័ន្ធមិត្តដ៏យូរអង្វែងរបស់វ៉េណេស៊ុយអេឡា បានចេញសេចក្តីថ្លែងការណ៍ និយាយថា ខ្លួនមាន«ការព្រួយបារម្ភយ៉ាងខ្លាំង» ចំពោះការចាប់ខ្លួនរបស់លោក ម៉ាឌូរ៉ូ ដោយបានហៅ ទង្វើរបស់អាមេរិកថា «ជាការរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាព និងច្បាប់អន្តរជាតិ»។
ក្រសួងការបរទេសរុស្ស៊ី បានបង្ហោះសារលើបណ្តាញសង្គម X ថា «សហរដ្ឋអាមេរិកបានប្រព្រឹត្តអំពើឈ្លានពានដោយប្រដាប់អាវុធប្រឆាំងនឹងវ៉េណេស៊ុយអេឡាដែលបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងនិងធានាការថ្កោលទោស»។
អ៊ីរ៉ង់និងចិនដែលជាគូរប្រជែង ឬអាចហៅថាជា«សត្រូវ» របស់អាមេរិកបាននិយាយប្រឆាំងនឹងប្រតិបត្តិការរបស់សហរដ្ឋអាមេរិកដែលធ្វើទៅលើរដ្ឋអធិបតេយ្យមួយនៅអាមេរិកឡាទីននោះ។
តាមរយៈការដកស្រង់របស់សារព័ត៌មាន Reuters មេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាយ៉ាតូឡាស អាលី ខាំមេនី ( Ayatollah Ali Khamenei) បាននិយាយថា៖«អ្វីដែលជាបញ្ហានោះគឺនៅពេលដែលជនណាម្នាក់ដឹងថាខ្មាំងសត្រូវកំពុងព្យាយាមដាក់បន្ទុកដ៏ឆ្មើងឆ្មៃលើប្រទេស លើមន្ត្រី លើរដ្ឋាភិបាល និងលើប្រទេសជាតិ គេត្រូវតែគ្រោកឈរយ៉ាងរឹងមាំប្រឆាំងនឹងខ្មាំងសត្រូវ ហើយឱបទ្រូងជនណាមួយទប់ទល់។ យើងនឹងមិនស្រែកដាក់សត្រូវនោះទេ»។
ប្រទេសចិន ដែលជាអ្នកទិញប្រេងដ៏ធំបំផុតពីប្រទេសនៅវ៉េណេស៊ុយអេឡា ក៏ដូចជាម្ចាស់បំណុលដ៏ធំបំផុតរបស់ប្រទេសនេះគឺជាប្រទេសចុងក្រោយបង្អស់ក្នុងចំណោមប្រទេសប្រឆាំងអាមេរិក រួមមាន ប្រទេសប្រេស៊ីល រុស្ស៊ី កូឡុំប៊ី ម៉ិកស៊ិក និងគុយបា ដែលបានថ្កោលទោសសកម្មភាពយោធារបស់សហរដ្ឋអាមេរិកប្រឆាំងនឹងវ៉េណេស៊ុយអេឡា។
ប្រទេសចិនបាននិយាយថា ខ្លួនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការវាយប្រហារដោយយោធារបស់សហរដ្ឋអាមេរិកទៅលើប្រទេសវ៉េណេស៊ុយអេឡា និងការចាប់ខ្លួនប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ។
អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃសៅរ៍ថា៖«ប្រទេសចិន ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការប្រើប្រាស់កម្លាំងរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងរដ្ឋអធិបតេយ្យ និងសកម្មភាពប្រឆាំងនឹងប្រធានាធិបតីរបស់រដ្ឋនោះ ។ ទង្វើអនុត្តរភាពបែបនេះរបស់អាមេរិកបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ និងអធិបតេយ្យភាពរបស់វ៉េណេស៊ុយអេឡា ហើយគំរាមកំហែងដល់សន្តិភាព និងសន្តិសុខនៅអាមេរិកឡាទីន និងតំបន់ការីប៊ីន។ ប្រទេសចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់»។
ក្រសួងការទេសចិនបាននិយាយថា៖«យើងអំពាវនាវឱ្យសហរដ្ឋអាមេរិកគោរពតាមច្បាប់អន្តរជាតិ និងគោលបំណង និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ហើយបញ្ឈប់ការរំលោភលើអធិបតេយ្យភាព និងសន្តិសុខរបស់ប្រទេសដទៃ»៕
ប្រែសម្រួល រ៉ាន់ រើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


