ព័ត៌មានអន្ដរជាតិ
អាមេរិក ដាក់ទណ្ឌកម្មមេដឹកនាំគុយបា និងក្រុមគ្រួសារ ខណៈលោក ត្រាំ ព្រមានចាត់ការបន្ទាប់ពីអ៊ីរ៉ង់
ក្រសួងហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ ទី៤ ខែមិថុនា ឆ្នាំ២០២៦ បានសម្រេចដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរទៅលើប្រធានាធិបតីគុយបា លោក Miguel Diaz-Canel រួមទាំងមនុស្សជំនិតៗ និងសាច់ញាតិបង្កើតរបស់អតីតមេដឹកនាំដ៏មានឥទ្ធិពល លោក Raul Castro ផងដែរ។ នៅក្នុងបញ្ជីខ្មៅថ្មីនេះ មានបញ្ចូលទាំងភរិយារបស់ប្រធានាធិបតី និងកូនប្រុសរបស់គាត់ ព្រមទាំងកូនប្រុស និងចៅប្រុសរបស់លោក Raul Castro ថែមទៀតផង។

តាមការចុះផ្សាយនាថ្ងៃសុក្រនេះរបស់ទីភ្នាក់ងារព័ត៌មាន Anadolu ការដាក់ទណ្ឌកម្មដ៏ធំរបស់អាមេរិក មិនត្រឹមតែសំដៅលើបុគ្គលសំខាន់ៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានវាយប្រហារចំស្ថាប័នស្នូលនៃរបបដឹកនាំប្រទេសគុយបាទៀតផង។ ក្នុងនោះមានដូចជា ក្រសួងកងទ័ពបដិវត្តន៍ប្រដាប់អាវុធ កងទ័ពជាតិគុយបា និងគណៈកម្មាធិការការពារបដិវត្តន៍ ដែលជាបណ្តាញឈ្លបយកការណ៍ដ៏ធំ បង្កើតឡើងតាំងពីឆ្នាំ១៩៦០ ដើម្បីតាមដាន និងរាយការណ៍ពីសកម្មភាពប្រឆាំងរដ្ឋាភិបាល។ ក្រៅពីនេះ ក្រុមហ៊ុនរុករករ៉ែរបស់រដ្ឋ និងវិទ្យាស្ថានមិត្តភាពគុយបាជាមួយប្រជាជាតិទាំងឡាយ រួមទាំងក្រុមហ៊ុនទេសចរណ៍ពាណិជ្ជកម្មរបស់វិទ្យាស្ថាននេះ ក៏ត្រូវរងទណ្ឌកម្មសេដ្ឋកិច្ចដូចគ្នា។
ជាមួយគ្នានេះដែរ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងប្រាប់អ្នកកាសែតនៅសេតវិមានថា ទីក្រុងវ៉ាស៊ីនតោនមានគម្រោងនឹង «ចាត់ការ» បញ្ហាប្រទេសគុយបា បន្ទាប់ពីរដ្ឋាភិបាលរបស់លោកបញ្ចប់ការងារជាមួយប្រទេសអ៊ីរ៉ង់រួចរាល់។ លោកបាននិយាយបែបចំអកឡកឡឺយថា នៅពេលដែលអាមេរិកដោះស្រាយជាមួយសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ចប់សព្វគ្រប់ ពេលធ្វើដំណើរត្រឡប់មកវិញ អាមេរិកនឹងឆៀងចូលចាត់ការគុយបាបន្តិច។ យ៉ាងណាមិញ នៅពេលដែលគេសួរថា តើទណ្ឌកម្មនេះធ្វើឡើង ដើម្បីជំរុញឱ្យរបបដឹកនាំគុយបាដួលរលំលឿនជាងមុនមែនទេ លោក ត្រាំ បានបដិសេធ ដោយលោកគ្រាន់តែបញ្ជាក់ថា លោកចង់ឃើញគុយបាក្លាយជាប្រទេសមួយ ដែលមានការដឹកនាំល្អ និងអាចចិញ្ចឹមប្រជាជនខ្លួនឯងឱ្យរស់បានស្រួលតែប៉ុណ្ណោះ។
រហូតមកទល់ពេលនេះ ខាងរដ្ឋាភិបាលទីក្រុងឡាហាវ៉ាននៃប្រទេសគុយបា នៅមិនទាន់មានការឆ្លើយតបភ្លាមៗ ជុំវិញចំណាត់ការនេះនៅឡើយទេ។ ប៉ុន្តែ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានចេញសេចក្តីថ្លែងការណ៍ចោទប្រកាន់គុយបាយ៉ាងខ្លាំងៗថា បានយុទ្ធនាការវាយប្រហារឥតឈប់ឈរលើផ្នែកនយោបាយ មនោគមវិជ្ជា និងស្ថាប័នប្រឆាំងនឹងសហរដ្ឋអាមេរិក។ លោកបានបន្ថែមថា ទណ្ឌកម្មទាំងនេះ ធ្វើឡើង ដើម្បីកាត់ផ្តាច់ប្រភពហិរញ្ញវត្ថុ និងបណ្តាញជាដៃជើងទាំងឡាយណា ដែលកំពុងជួយជ្រោមជ្រែងរបបដឹកនាំគុយបា ក្នុងការបង្កើតចលនាបដិវត្តន៍ជ្រុលនិយមនៅក្នុងសហរដ្ឋអាមេរិក ក៏ដូចជានៅជុំវិញពិភពលោក៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


