Connect with us

កីឡា

កីឡាករ​ លី សុខា​ សុំ​ចូល​មក​ក្លឹប​លោក​ ពេជ្រ​ សុផាន់​ ព្រោះ​ចង់​ល្បី​ ចង់​ខ្លាំង​ដូច​គេ​

បានផុស

នៅ

កីឡាករ​ លី​ សុខា​ បាន​​ប្ដូរ​មក​ក្លឹប​លោក​ ពេជ្រ​ សុផាន់​ ហើយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ ព្រោះ​​ចង់​ល្បីឈ្មោះ​ និង​មាន​សមត្ថភាព​ខ្លាំង​ដូច​កីឡាករ​ដទៃ​ផង​ដែរ​ក្នុង​វិស័យ​ប្រដាល់​គុន​ខ្មែរនេះ ស្រប​ពេល​ក្លឹប​ចាស់​របស់​ខ្លួន​នៅ​ឯ​សៀមរាប​ជិត​បិទ​ទៅ​ហើយ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រូបភាព​លើផេក Pich Sambath Kun Khmer

អ្នក​លេង​គុន​ខ្មែរ​ លី សុខា​ បាន​លើក​ឡើង​ថា​ ក្លឹប​ប្រដាល់​ពេជ្រ​សុផាន់​គុន​ខ្មែរ​ដែល​ដឹកនាំ​ និង​បង្ហាត់​ដោយ​លោក​ ពេជ្រ​ សុផាន់​ គឺ​វិន័យ​តឹងរឹង​ល្អ​ និង​បុក​ហ្វឹកហាត់​ខ្លាំង​ទៀត​ផង។​ រូប​គេ​មក​រួមរស់​ជា​មួយ​ក្លឹប​ប្រដាល់​មួយ​នេះ​គឺ​ចង់​មាន​សមត្ថភាព​ខ្លាំង​ និង​ល្បីឈ្មោះ​ដូច​កីឡាករ​ដទៃ​ទៀត។​ មួយ​វិញ​ទៀត​ក្លឹប​ចាស់​របស់​ខ្លួន​ក៏​ជិត​បិទ​ផង​ដែរ។​

កីឡាករ​ដើម​កំណើត​ពី​ខេត្ត​តាកែវ​រូប​នេះ ​ចង់​បាន​ចំណូល​ខ្ពស់​ និង​មាន​ជីវភាព​គ្រួសារ​ល្អ​ប្រសើរ​ផង​ដែរ​ទើប​សម្រេច​ផ្ទេរ​ពី​ក្លឹប​ចាស់​ដែលហាត់​​នៅ​ឯ​ខេត្ត​សៀម។​ ជា​មួយ​គ្នា​នោះ​ដែរ​លោក​ ពេជ្រ​ សុផាន់​ បាន​ផ្ដល់​ដំបូន្មាន​ដល់​កីឡាករ​ចំណូល​ថ្មី​នេះ​ឲ្យ​ខំប្រឹង​ប្រែង​ហ្វឹកហាត់​បង្កើន​សមត្ថភាព។​ លោក​នឹង​បណ្ដុះ​កីឡាករ​ថ្មី​រូប​នេះ​ និង​សុំ​មហាជន​ជួយ​គាំទ្រ​សិស្ស​គុន​ខាង​លើ​នេះ​ផង។​

រូបភាព​លើផេក Pich Sambath Kun Khmer

បញ្ជាក់​ដែរ​ថា​ កីឡាករ​ លី សុខា​ និង​ លី ខាវ​ ជា​អតីត​សិស្ស​គុន​ក្លឹប​ប្រដាល់​មីស្ទ័រលី​នៅ​ឯ​ខេត្ត​សៀមរាប។​ រូប​គេ​ទើប​តែ​ចូល​មក​រួមរាស់​ជា​មួយ​លោក​ ពេជ្រ​ សុផាន់​ បាន​ប៉ុន្មាន​ថ្ងៃ​នេះ​ប៉ុណ្ណោះ។​ ក្លឹប​លោក​ ពេជ្រ​ សុផាន់​ ជា​ក្លឹប​ប្រដាល់​ល្បីឈ្មោះ​មួយ​នៅ​កម្ពុជា​ និង​សំបូរ​សិស្ស​ចេញ​ប្រកួត​តាម​កម្មវិធី​តូច-ធំ​ផង​ដែរ៕​

រូបភាព​លើផេក Pich Sambath Kun Khmer

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម