Connect with us

កីឡា

កីឡាករ​ អ៊ូច​ ធារិទ្ធ​ វះកាត់​បាន​ជោគជ័យ​ និង​បាន​ដឹង​ខ្លួន​វិញ​ហើយ​ក្រោយ​សន្លប់​ជាង​ ១១ម៉ោង​រួច​មក​

បានផុស

នៅ

អ្នក​លេង​គុន​ខ្មែរ​ អ៊ូច​ ធារិទ្ធ​ បាន​វះកាត់​ឈាម​កក​ក្នុង​ខួរក្បាល​ដោយ​ជោគជ័យ​ហើយ​ និង​បាន​ដឹង​ខ្លួន​វិញ​ផង​ដែរ​បន្ទាប់​ពី​រូប​គេ​សន្លប់​អស់​ជាង​ ១១​ម៉ោង​រួច​មក។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ធារិទ្ធ និង​គ្រួសារ

នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ភរិយា​កីឡាករ​ អ៊ូច​ ធារិទ្ធ​ បាន​បញ្ជាក់​ថា​ ប្ដី​របស់​ខ្លួន​បាន​វះកាត់​ទទួល​បាន​ជោគជ័យ​ហើយ​ និង​បាន​ដឹង​ខ្លួន​ឡើង​វិញ​ផង​ដែរ​បន្ទាប់​ពី​វះ​រួច​មក។​ ការ​ចងចាំ​របស់​ប្ដី​ក៏​ប្រសើរ​ឡើង​វិញ​ផង​ដែរដោយ​នៅ​ស្គាល់​ និង​ចាំ​មនុស្ស​ជុំ​វិញ​ខ្លួន​ដែលធ្លាប់ប្រាស្រ័យ​ទាក់ទង​គ្នា​ជិតស្និត​ពី​មុន​មក។​ បើ​ទោះនៅ​ចាំ​ និង​ស្គាល់​អ្នក​ជុំ​វិញ​ខ្លួន​វិញមែន​ ប៉ុន្តែ​ហាក់​ដូច​ជា​ឆាប់​ភ្លេច​វិញ​។​

កីឡាករ​ អ៊ូច​ ធារិទ្ធ​ និយាយ​ក្នុង​វីដេអូ​របស់​ខ្លួន​ផង​ដែរ​អរគុណ​អ្នក​ស្រឡាញ់​គាំទ្រ​ដល់​រូប​គេ​ និង​បាន​បារម្ភ​ចំពោះ​សុខសុវត្ថិភាព​របស់​ខ្លួន​កន្លង​ទៅ​នេះ។​ នៅ​ពេល​នេះ​រូប​គេ​បាន​ដឹង​ខ្លួន​មក​វិញ​ហើយ​ ប៉ុន្តែ​ពិបាក​ក្នុង​ខ្លួន​បន្តិច។​ កូន​សិស្ស​លោក​ ធី ណារិទ្ធ​ រូប​នេះ​សង្ឃឹម​ថា​ខ្លួន​នឹង​ឆាប់​បាន​វិល​ត្រឡប់​មក​កាន់​សង្វៀន​គុន​ខ្មែរ​វិញ​ ប៉ុន្តែ​មិន​ដឹង​ពេល​ណា​នោះ​ទេ​ ព្រោះ​របួស​នេះ​ធ្ងន់ធ្ងរ​ខ្លាំង​ផ្នែក​ក្បាល​បែប​នេះ។​

រូបភាព​ TVK Sports

បញ្ជាក់​ដែរ​ថា​ កីឡាករ​ អ៊ូច​ ធារិទ្ធ​ បាន​រងរបួស​ក្រោយ​ពី​ប្រកួត​ឈ្នះ​ពិន្ទុ​​កីឡាករ​ប្រេស៊ីល​ GABRIEL SOUZA ​កាល​ពី​ថ្ងៃ​ទី១៦​ ខែ​ឧសភា​ ឆ្នាំ​២០២៦​ នៅ​ឯ​ខេត្ត​កំពត​ ក្នុង​កម្មវិធី​ប្រដាល់​របស់​សង្វៀន​ ទទក ។​ អ៊ូច​ ធារិទ្ធ​ បាន​វះកាត់​រួចរាល់​ហើយ​កាល​ពី​ព្រឹក​ថ្ងៃ​ទី១៨​ ឧសភា​ ម្សិលមិញ​នេះ​ និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​លោកសង្ឃ៕​

អ៊ូច ធារិទ្ធ ពេល​ដឹង​ខ្លួន​ឡើង​វិញ

អត្ថបទដោយ៖​ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម