Connect with us

កីឡា

រិន​ សារ័ត្ន​ ពេល​ខ្លះ​ក៏​ឆ្ងល់​ដែរ​ដាក់​ឈ្មោះ​ទៅ​ចាប់​គូ​រហូត​ ប៉ុន្តែ​ចាប់​មិន​សូវ​បាន​ដូច​កីឡាករ​ផ្សេងៗ​សោះ​

បានផុស

នៅ

កីឡាករ​ចាស់​វស្សា​ក្នុង​វិស័យ​ប្រដាល់​គុន​ខ្មែរ​ រិន​ សារ័ត្ន​ ថា​ខ្លួន​ពេល​ខ្លះ​ក៏​ឆ្ងល់​ដែរ​ដាក់​ឈ្មោះ​ចាប់​គូ​រហូត​ ប៉ុន្តែ​មិន​សូវ​ចាប់​បាន​ដូច​កីឡាករ​ដទៃ​ ខណៈ​កីឡាករ​មួយ​ចំនួន​មាន​ឈ្មោះ​ និង​បាន​ប្រកួត​ជា​ហូរហែ​តាម​កម្មវិធី​តូច-ធំ​ផ្សេងៗ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ រិន​ សារ័ត្ន​

អ្នក​ប្រដាល់​មក​ពី​ខេត្ត​ព្រៃវែង​ រិន​ សារ័ត្ន​ បាន​ឲ្យ​ដឹង​ថា​ គ្រូ​បង្វឹក​របស់​ខ្លួន​តែងតែ​ដាក់​ឈ្មោះ​ចាប់​គូ​រហូត​មក​ ប៉ុន្តែ​ចាប់​មិន​សូវ​បាន​ឡើយ។​ នៅ​ពេល​ខ្លះ​មួយ​ខែ​បាន​មួយ​ប្រកួត​ ឬ​រហូត​ពីរ​ខែ​ទើប​បាន​មួយ​ប្រកួត​ក៏​មាន​ដែរ។​ កូន​សិស្ស​លោក​ ហ៊ុន​ ច័ន្ទរាជ្យ​ រូប​គេ​ក៏​ឆ្ងល់​ដែរ​ចាប់​គូ​មិន​សូវ​បាន​ដូច​កីឡាករ​ដទៃ​សោះ​​។​

កីឡាករ រិន​ សារ័ត្ន​

ម្ចាស់​ខ្សែក្រវាត់​ពី​ប្រទេស​វៀតណាម​រូប​នេះ​បន្ត​ទៀត​ថា​ ខ្លួន​មិន​ដឹង​ថា​ត្រូវ​សំណូមពរ​យ៉ាង​ណា​​ទេ​ ព្រោះ​ដាក់​ឈ្មោះ​ទៅ​ចាប់​គូ​រហូត​ទៅ​ហើយ។​ ចំពោះ​ប្រាក់​ចំណូល​វិញ​ក៏​រក​មិន​សូវ​បាន​នោះ​ឡើយ​ ព្រោះ​មិន​សូវ​បាន​ប្រកួត។​ បច្ចុប្បន្ន​ពឹង​តែ​ការ​បង្ហាត់​សិស្ស​បែប​សុខភាព​បាន​ថវិកា​បន្តិចបន្តួច​ប៉ុណ្ណោះ​​ ស្រប​ពេល​ត្រូវ​ការ​ចំណាយ​ច្រើន​ដោយ​ចិញ្ចឹម​កូន​ ៣នាក់​ និង​បង់​ធនាគារ​ផង​ដែរ។​ យ៉ាងណា​ដោយ​សារ​តែ​ការ​ចាយ​វាយ​ និង​ទុកដាក់​បាន​ត្រឹមត្រូវ​តាម​រយៈ​ប្រាក់​រក​បាន​ពី​មុនៗ​មក​សម្រាប់​ទុក​ត្រៀម​បង់​ធនាគារ​ និង​ឲ្យ​កូន​រៀន​សូត្រ​ប្រចាំ​ថ្ងៃ​ទើប​មិន​សូវ​ជួយ​បញ្ហា​នេះ។​

កីឡាករ រិន​ សារ័ត្ន​

បញ្ជាក់​ដែរ​ថា​ រិន​ សារ័ត្ន​ ជា​កីឡាករ​ចាស់​វស្សា​ក្នុង​វិស័យ​ប្រដាល់​គុន​ខ្មែរ​ និង​ផ្នែក​គុន​ចម្រុះ​នៅ​កម្ពុជា។​ បើ​ទោះ​ជា​ប្រឡូក​ក្នុង​វិស័យ​កីឡា​មួយ​នេះ​យូរ​ឆ្នាំ​ និង​មាន​វ័យ​ច្រើន​បន្តិច​មែន​ ប៉ុន្តែ​ការ​ហ្វឹកហាត់​ និង​រាងកាយ​គឺ​នៅ​រក្សា​បាន​ល្អ​ណាស់​ចំពោះ​អ្នក​ប្រដាល់​រូប​នេះ។​ រាងកាយ​មិន​ធាត់​ដូច​កីឡាករ​ជើង​ចាស់​មួយ​ចំនួន​ និង​តែងតែ​គោរព​ការ​ហ្វឹកហាត់​បាន​ជាប់លាប់​ជានិច្ច។​ គេ​ឃើញ​ រិន​ សារ័ត្ន​ មិន​សូវ​មាន​មុខ​ឡើង​ប្រកួត​តាម​បណ្ដា​ស្ថានីយ​ទូរទស្សន៍​ ឬ​កម្មវិធី​ធំៗ​ដូច​កីឡាករ​មួយចំនួន​​ដែល​នៅ​ក្នុង​ក្លឹប​ធំៗ​នោះ​ឡើយ៕

សារ័ត្ន និង​សិស្សៗ​បែប​សុខភាព

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម