បន្ទាប់ពីឃើញកីឡាករវៀតណាម Phuong Hoai ចង់មកដណ្ដើមខ្សែក្រវាត់ GMA របស់ខ្លួន រិន សារ័ត្ន បានផ្ដាំផ្ញើទៅវិញថាខំប្រឹងប្រកួតឲ្យឈ្នះសិស្សប្អូន ឡុង ឡា សិនចាំមកឡើង
កីឡាករចាស់វស្សាក្នុងវិស័យប្រដាល់គុនខ្មែរ រិន សារ័ត្ន ថាខ្លួនពេលខ្លះក៏ឆ្ងល់ដែរដាក់ឈ្មោះចាប់គូរហូត ប៉ុន្តែមិនសូវបានដូចកីឡាករដទៃ ខណៈកីឡាករមួយចំនួនមានឈ្មោះ និងបានប្រកួតជាហូរហែតាមកម្មវិធីផ្សេងៗ។
អបអរសារទរចំពោះក្រុមកីឡាករគុនចម្រុះកម្ពុជារួមមានកីឡាករ រិន សារ័ត្ន គោរមៈ ច័ន្ទរាជ្យ ដែលយកឈ្នះដៃគូប្រកួតដណ្ដើមបានខ្សែក្រវាត់ចំនួន ២គ្រឿងជូនកម្ពុជា និងការបង្ហាញពីទង់ជាតិខ្មែរ ភាពរីករាយជូនប្រជាពលរដ្ឋ អ្នកគាំទ្រកាលពីយប់មិញនេះ។
កីឡាករ រិន សារ័ត្ន បានស្វែងយល់ច្រើនលើដៃគូដែលជាជនជាតិវៀតណាម Phuong Hoai មុនប៉ះគ្នាដណ្ដើមខ្សែក្រវាត់ GMA ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ខណៈខ្លួនដឹងច្បាស់ថាបើវាយម្ចាស់ផ្ទះមិនដាច់ទេគឺមិនអាចឈ្នះបានឡើយ។
ក្រុមគុនខ្មែរ និង MMA របស់កម្ពុជារួមមាន គោរមៈ ច័ន្ទរាជ្យ រិន សារ័ត្ន និង អធិជ័យ ច័ន្ទរាជ្យ បានប្ដេជ្ញាចិត្តដណ្ដើមយកជ័យជម្នះឲ្យបានក្នុងការប្រកួតនៅឯសង្វៀន GMA ប្រទេសវៀតណាមដើម្បីជូនដល់ប្រជាជនកម្ពុជា វីរកងទ័ពដែលកំពុងជួបទុក្ខលំបាកនៅព្រំដែន។
កីឡាករជើងខ្លាំងរបស់កម្ពុជា គោរមៈ ច័ន្ទរាជ្យ និង រិន សារ័ត្ន កំពុងបុកហ្វឹកហាត់ខ្លាំងដើម្បីពង្រឹងសមត្ថភាពត្រៀមជួបម្ចាស់ផ្ទះវៀតណាមលើសង្វៀន GMA ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ។
ការប្រកួតគុនចម្រុះនៅសង្វៀន GMA ឯទីក្រុងហូជីមិញ ប្រទេសវៀតណាមនោះក្រុមកម្ពុជាឈ្នះ១ និងចាញ់១ ខណៈកីឡាករ ស៊ឹម ប៊ុនស្រ៊ន់ អរគុណចំពោះអ្នកគាំទ្រដែលបារម្ភដល់ខ្លួនអំឡុងពេលចាញ់ការប្រកួតមួយនេះ។