ព័ត៌មានជាតិ
សារមន្ទីរទួលស្លែង ច្រានចោលសារបង្ហោះរបស់មគ្គុទេសក៍ទេសចរណ៍មួយរូប ទាក់ទងនឹងតម្លៃសំបុត្រ
សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ទួលស្លែង (Tuol Sleng Genocide Museum) នារសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ បានច្រានចោលនូវសារបង្ហោះដោយលោក ហែម សោភ័ន្ត តាមរយៈគណនីហ្វេសប៊ុក “មនុស្ស និង ធម្មជាតិ” កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ទាក់ទងនឹងតម្លៃសំបុត្រចូលទស្សនា ថាជារឿងមិនពិត។

យោងតាមសេចក្តីជូនដំណឹង បញ្ជាក់ថា គណនីហ្វេសប៊ុកឈ្មោះ “មនុស្ស និង ធម្មជាតិ” ដែលគ្រប់គ្រងដោយឈ្មោះ ហែម សោភ័ន្ត ជាមគ្គុទេសក៍ទេសចរណ៍ បានបង្ហោះពីតម្លៃសំបុត្រចូលទស្សនាសារមន្ទីរទួលស្លែង និងចោទប្រកាន់ថា សារមន្ទីរគិតតម្លៃសំបុត្រជាលុយរៀល ១ ស្មើនឹង ២,៥០០០ រៀល។
ក្រោយពីការពិនិត្យយ៉ាងយកចិត្តទុកដាក់ សារមន្ទីរពិនិត្យឃើញថា មិនមានការយកតម្លៃដូចការចោទប្រកាន់របស់លោក ហែម សោភ័ន្ត នោះទេ។ អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ទួលស្លែង ស្នើឱ្យលោក ហែម សោភ័ន្ត លុបរាល់ការបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុកពាក់ព័ន្ធនឹងករណីនេះ ព្រមទាំងត្រូវសុំទោសជាសាធារណៈ ចំពោះការចោទប្រកាន់គ្មានមូលដ្ឋានខាងលើ។ ដ្បិតនេះជាព័ត៌មានមិនពិត ដែលបណ្តាលឱ្យប៉ះពាល់ដល់កិត្តិយសរបស់សារមន្ទីរទួលស្លែង។
គួរជម្រាបថា សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ទួលស្លែង ជាអតីតមន្ទីរសន្តិសុខ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ(ខ្មែរក្រហម) ពីឆ្នាំ ១៩៧៥-១៩៧៩ ។ បច្ចុប្បន្ន ក្លាយជាបូជនីយដ្ឋានចងចាំប្រវត្តិសាស្ត្ររបស់កម្ពុជា សម្រាប់រក្សាទុក និងបង្ហាញភស្តុតាងនៃការសួរចម្លើយ ធ្វើទារុណកម្ម និងការសម្លាប់មនុស្ស ដើម្បីអប់រំមនុស្សជំនាន់ក្រោយអំពីមេរៀននៃសង្គ្រាម និងជំរុញសន្តិភាព ព្រមទាំងបានចុះក្នុងបញ្ជីស្មារតីចងចាំពិភពលោករបស់ UNESCO ផងដែរ។ ចំពោះសាធារណជន និងសិស្សានុសិស្សជនជាតិខ្មែរ អាចចូលទស្សនាសារមន្ទីរទួលស្លែងដោយឥតគិតថ្លៃ និងជារៀងរាល់ថ្ងៃ៕


-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ១ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានជាតិ១ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៧ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


