Connect with us

កីឡា

កីឡាករ​ ស ពិសី​ សម្ដែង​ការ​ខក​ចិត្ត​ចំពោះ​ខ្លួន​ឯង​ដែល​មិន​អាច​ជួយ​ក្លឹប​ក្នុង​ការ​ប្រកួតពានរង្វាន់​ធំៗ​នៅ​ពេលខាង​មុខ​

បានផុស

នៅ

កីឡាករ​ឆ្នើម​របស់​ក្លឹប​បាល់ទះ​វិសាខា​ ស​​ ពិសី​ សម្ដែង​ការ​ខក​ចិត្ត​ជា​ខ្លាំង​ចំពោះ​ខ្លួន​ឯង​ដែល​មាន​របួស​នៅ​ពេល​នេះ​មិន​អាច​ចូលរួម​ជួយ​លេង​ឲ្យ​ក្លឹប​ដើម្បី​ប្រជែង​ពាន​រង្វាន់​ធំៗ​នៅ​ពេល​​ឆាប់ៗខាង​មុខនេះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ ស ពិសី​

ស​ ពិសី​ បាន​ឲ្យ​ដឹង​ថា​ ខ្លួន​មិន​សប្បាយ​ចិត្ត​ និង​ខក​ចិត្ត​ចំពោះ​ខ្លួន​ឯង​ដែល​មាន​របួស​មិន​អាច​ចូល​ជួយ​ក្រុម​នៅ​ពេល​ប្រកួត​ប្រជែង​ពាន​រង្វាន់​ធំៗ​ដូច​ជា​ ពាន​សម្ដេច​ ក្រឡាហោម​ ពាន​រង្វាន់​តេជោលីគ​ និង​ពាន​រង្វាន់​មួយ​ចំនួន​ទៀត។​

ស្មាត់​រូប​នេះ​បន្ត​ទៀត​ថា​ វ័យ​កំពុង​ពេញ​លេង​ និង​ក្លឹប​កំពុង​ត្រូវការ​កម្លាំង​ផង​ ប៉ុន្តែ​ខ្លួន​ឯង​បែរ​ជា​ជួប​រឿង​មាន​របួស​បែប​នេះ​ទៅ​វិញ។​ ពិសី​ សុំទោស​ចំពោះ​ថ្នាក់ដឹកនាំ​ក្លឹប​ដែល​ខ្លួន​មិន​អាច​ចូលរួម​ជួយ​ក្លឹប​បាន​ក្នុង​ការ​ប្រកួត​ប្រជែង​ពាន​រង្វាន់​ខាង​មុខ​នេះ។​

របួស​ជើង​ស្ដាំងរបស់ ពិសី

បញ្ជាក់​ដែរ​ថា​ កីឡាករ​​ ស ពិសី​ បាន​របួស​ដាច់​ ACL​ អំឡុង​ការ​ប្រកួត​ពានរង្វាន់​សប្បុរសធម៌​ជួយ​ជន​ភៀសសឹក​កាល​ពី​ថ្ងៃ​ទី១៧​ ខែ​មករា​ ឆ្នាំ​២០២៦។​ រូប​គេ​បាន​វះកាត់​រួចរាល់​​ផង​ដែរ​កាល​ពី​ថ្ងៃ​ទី២០​ ខែ​មករា​ ឆ្នាំ​២០២៦​ និង​ត្រូវ​សម្រាក​ព្យាបាល​ប្រហែល​ ៩​ខែ​ទើប​អាច​វិលត្រឡប់​ចូល​ទីលាន​វិញ​បាន៕​

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម