Connect with us

កីឡា

រ៉ុន​ សុខជា​ អាច​នឹង​ជា​សៈស្បើយ​​ចូល​ជួយ​ក្រុម​ស្នងការ​រាជធានីភ្នំពេញ​បាន​វិញ​នៅ​ជុំ​ទី២​ តេជោលីគ​

បានផុស

នៅ

កីឡាករ​ រ៉ុន​ សុខជា​ អាច​នឹង​ជា​សៈស្បើយ​ពី​របួស​ស្នា​របស់​ខ្លួន​ និង​អាច​ចូល​ជួយ​ក្រុម​បាល់ទះ​ស្នងការរាជធានីភ្នំពេញ​បាន​ពេញលេញ​វិញ​ នៃ​ការ​ប្រកួត​វិល​ជុំ​សន្សំ​ពិន្ទុ​ក្នុង​ជុំ​ទី២​ អំឡុង​ថ្ងៃ​ទី១៩ ខែ​មិថុនា ពាន​រង្វាន់​តេជោលីគ​ លើក​ទី៣​ ឆ្នាំ​២០២៦​ ។​

កីឡាករ រ៉ុន សុខជា

នេះ​បើ​តាម​កិច្ច​សម្ភាស​កីឡាករ​ រ៉ុន​ សុខជា​ ថា​ស្ថានភាព​របួស​ស្នា​ពី​មុន​មក​នេះ​ឥលូវ​ជា​សៈស្បើយ​សឹង​តែ​ ៩៩​% ​ទៅ​ហើយ។​ រូប​គេ​អាច​នឹង​ចូល​ជួយ​​​ក្រុម​របស់​ខ្លួន​បាន​វិញ​នៅ​ក្នុង​ការ​ប្រកួត​វិល​ជុំ​សន្សំ​ពិន្ទុ​ជុំ​ទី២​ ឆាប់​ៗ​ខាង​មុខ​នេះដែល​ជា​វគ្គ​សំខាន់។​

កីឡាករ រ៉ុន​ សុខជា​ បន្ថែម​ទៀតថា​ បន្ទាប់​ពី​ជា​សៈស្បើយ​វិញ​នេះ​គឺ​រូប​គេមិន​បណ្ដោយ​នោះ​ឡើយ​ ពោល​នឹង​ខំប្រឹង​ប្រែង​ហ្វឹកហាត់​ ឬ​ប្រកួត​ឲ្យ​បាន​ល្អ​ឡើង​វិញ។​ យ៉ាងណា​រូប​គេ​មិន​បណ្ដោយ​ឲ្យ​សមត្ថភាព​របស់​ខ្លួន​ធ្លាក់​ចុះ​ទៅ​តាម​ការ​របួស​ ឬ​ការ​អាក់ខាន​ប្រកួត​នោះ​ឡើយ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមបាល់ទះស្នងការរាជធានីភ្នំពេញ

បញ្ជាក់​ដែរ​ថា​ ស្មាត់​ឆ្វេង​របស់​ក្រុម​ស្នងការ​រាជធានីភ្នំពេញ​ រ៉ុន​ សុខជា​ បន្ទាប់​ពី​ជួយ​ក្រុម​របស់​ខ្លួន​ឲ្យ​ឈ្នះ​ពាន​រង្វាន់​សម្ដេច​ក្រឡាហោម​ នៅ​ដើម​ឆ្នាំ​២០២៦​ នេះ​មក​គឺ​រូប​គេ​មាន​របួស​ស្នា​ផង​ដែរ​ និង​បន្ត​ព្យាបាល​រហូត​មក​ដល់​ពេល​នេះ។​ ក្នុង​ការ​ប្រកួត​តេជោលីគ​ លើក​ទី៣​ ឆ្នាំ​២០២៦​ នៃ​វគ្គ​វិលជុំ​សន្សំពិន្ទុ​ជុំ​ទី១​ អំឡុង​ ៤-៥​ប្រកួត​កន្លង​ទៅ​នេះ​រូប​គេ​បាន​បង្ហាញ​មុខ​ក្នុង​ទីលាន​ខ្លះ​ដែរ​ ប៉ុន្តែ​ហាក់​ធ្វើ​មិន​សូវ​បាន​ល្អ​ ឬ​មិនមាន​សមត្ថភាព​លេង​បាន​ ១០០%​ នោះ​ឡើយ​ដោយ​សារ​តែ​របួស​ស្នា​របស់​គេ។​ ការ​ប្រកួត​វិលជុំ​សន្សពិន្ទុ​ជុំ​ទី១​ នេះ​នៅ​សល់​តែ​ ២ប្រកួត​ទៀត​ប៉ុណ្ណោះ​នឹង​បញ្ចប់​ការ​ប្រកួត​ហើយ​ និង​បន្ត​ជុំ​ទី២​ នៅ​ថ្ងៃ​ទី១៩​ ខែ​មិថុនា​ ឆ្នាំ​២០២៦​ ខាង​មុខ៕​

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម