កីឡា
តើការចេញសេវាបានលឿនធ្ងន់ល្អនឹងជួយអ្វីខ្លះចំពោះការប្រកួតបាល់ទះ…
ការប្រកួតកីឡាបាល់ទះផ្លូវការចំពោះការលោតវាយសេវាជាចំណុចចាប់ផ្ដើម នៃការលេងមួយដ៏មានសារសំខាន់ និងចាំបាច់ក្នុងដំណើរការប្រកួត និងជាការរួមចំណែកមួយនឹងជួយឲ្យក្រុមទទួលបានពិន្ទុ ឬឈ្នះការប្រកួតផ្សេងៗនោះ។

កីឡាករ Jalen Penrose
នេះបើតាមលោក អ៊ូ សុផល គ្រូបង្វឹករបស់សមាគមបាល់ទះក្រសួងមហាផ្ទៃ ថាការលោតសេវាគឺមានសារសំខាន់ខ្លាំងក្នុងការចាប់ផ្ដើមប្រកួត។ ប្រសិនបើក្រុមមួយមានសេវាវាយចេញល្អមានទម្ងន់ធ្ងន់ និងលឿននោះគឺនឹងធ្វើឲ្យក្រុមដែលជាដៃគូពិបាកក្នុងការទទួលបាល់។ ការទទួលសេវាមិនសូវបានល្អរបស់ដៃគូនេះហើយជាផលចំណេញ និងមានភាគរយខ្ពស់រហូតដល់ទៅ ៨០% ឯណោះក្នុងការលោតធ្វើរនាំងបានពិន្ទុ។

កីឡាករ Jalen Penrose
ដូច្នេះប្រសិនបើក្រុមមួយមិនមានសេវាល្អនោះទេគឺពិបាកក្នុងការប្រកួតយកជ័យជម្នះបន្តិចពីដៃគូប្រកួត។ ព្រោះកាលណាវាយសេវាស្រួលៗ ឬស្រាលនោះវាធ្វើឲ្យដៃគូមានភាពងាយស្រួលក្នុងការទទួលបាល និងប៉ះបានល្អទៅដល់គ្រប់តួនាទីស្មាត់។
ចំណែកគ្រូៗជើងចាស់ក្នុងវិស័យបាល់ទះផ្សេងៗទៀតក៏ធ្លាប់លើកឡើងស្រដៀងលោក អ៊ូ សុផល ដូចគ្នា។ ការណាក្រុមមួយមានសេវាល្អភាគរយៈនៃការឈ្នះក៏ច្រើនដូចគ្នា។ ពោលនៅពេលកីឡាករលោតវាយសេវាបានល្អគឺធ្វើឲ្យដៃគូពិបាកក្នុងការទទួលបាល់ ឬពិបាកបញ្ជូនបាល់ទៅដល់អ្នកប៉ះសេ។ កាលណាអ្នកប៉ះសេរត់ទៅកែបាល់ហើយនោះគឺពិតជាពិបាកក្នុងការបោះឲ្យបានល្អទៅស្មាត់ដើម្បីម៉ាត់ផ្ដាច់ដូចគ្នា។

កីឡាករឥណ្ឌូណេស៊ី LUVI FN
និយាយពីការប្រកួតតេជោលីគ រដូវកាលទី៣ ចំនួន ៤ប្រកួតកន្លងទៅនេះគេមើលឃើញថាមានកីឡាករដែលលោតសេវាបានល្អ លឿន មានទម្ងន់ និងរកបានច្រើនគ្រាប់នោះរួមមានដូចជាកីឡាករឥណ្ឌូណេស៊ី LUVI FN កីឡាករ ស៊ុយ ខន របស់បញ្ជាការដ្ឋានអង្គរក្ស កីឡាករ ធី ម៉េងហួង របស់ក្រសួងមហាផ្ទៃ កីឡាករ លឹម ចិត្រា របស់វិសាខា កីឡាករ Jalen Penrose របស់ស្នងការ ន.ប ខេត្តស្វាយរៀង និងកីឡាករ ចាន់ វាសា របស់ស្នងការរាជធានីភ្នំពេញជាដើម៕



ទិដ្ឋភាពទទួលសេវា
អត្ថបទដោយ៖ នួន ស៊ីណា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


