Connect with us

កីឡា

នៅ​តែ​ជា​ក្រុម​ខ្លាំង​បញ្ជាការដ្ឋាន​អង្គរក្ស​ ៤ប្រកួត​ឈ្នះ​ទាំង​៤​ កំពុង​ឈរ​លេខ១​ មាន​ ១១​ពិន្ទុ​

បានផុស

នៅ

ការ​ប្រកួត​វិល​ជុំ​សន្សំ​ពិន្ទុ​តេជោលីគ​ លើក​ទី៣​ ប្រចាំ​ឆ្នាំ​២០២៦​ នេះ​បាន​ដំណើរ​ការ​បាន​ចំនួន​ ៤ប្រកួត​មក​ហើយ​ ស្រប​ពេល​ម្ចាស់​ជើងឯក​ ២រដូវកាល​ក្រុម​បញ្ជាការដ្ឋាន​អង្គរក្ស​ នៅ​តែ​ជា​ក្រុម​ខ្លាំង​ និង​កំពុង​ឈរ​ចំណាត់​ថ្នាក់​លេខ១​ ដែល​មាន​ ១១ពិន្ទុក្នុង​ដៃ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមបាល់ទះបញ្ជាការដ្ឋាន​អង្គរក្ស

ឆ្លងកាត់​ ៤ប្រកួត​នេះ​អ្នក​គាំទ្រមាន​ការ​​ចាប់​អារម្មណ៍​ជា​ខ្លាំង​ចំពោះ​ក្រុម​ជើងឯក​ឆ្នាំ​បញ្ជាការដ្ឋាន​អង្គរក្ស​ ដោយ​សារ​តែ​មាន​កីឡាករ​ឥណ្ឌូណេស៊ី​ល្អៗ​ និង​ទម្រង់លេង​កាច​ៗ។​ ៤ប្រកួត​ឈ្នះ​ទាំង​ ៤ប្រកួត​មិន​ទាន់​មាន​ក្រុម​ណា​អាច​ឈ្នះ​លើ​ក្រុម​ខ្លាំង​មក​ពី​តាខ្មៅ​នេះ​បាន​ឡើយ​ ខណៈ​អ្នក​គាំទ្រ​មួយ​ចំនួន​គិត​ថា​មើល​ទៅ​ពាន​រដូវកាល​ទី៣​ អាច​នឹង​បាន​ទៅ​លើ​បញ្ជាការដ្ឋាន​អង្គរក្ស​ជា​ថ្មី​ទៀត។​

ការ​ប្រកួត​ទី១​ បញ្ជាការដ្ឋាន​អង្គរក្ស ​យក​ឈ្នះ​លើ​ សមាគម​បាល់ទះ​វិសាខា​ ៣-២​ (បាន​២ពិន្ទុ)

ការ​ប្រកួត​ទី២​ បញ្ជាការដ្ឋាន​អង្គរក្ស​ យក​ឈ្នះ​លើ​ ក្រុម​បាល់ទះ​ស្នងការ​រាជធានីភ្នំពេញ​ ៣-១​ (បាន៣ពិន្ទុ)​

ការ​ប្រកួត​ទី៣​ បញ្ជាការដ្ឋាន​អង្គរក្ស​ យក​ឈ្នះ​លើ​ ស្នងការ​ខេត្ត​កោះកុង​ ៣-១​ (បាន​៣ពិន្ទុ)

ការ​ប្រកួត​ទី៤​ បញ្ជាការដ្ឋាន​អង្គរក្ស​ យក​ឈ្នះ​លើ​ សមាគម​បាល់ទះ​ក្រសួង​មហាផ្ទៃ​ ៣-១​ (បាន​៣ពិន្ទុ)

ចំណែក​ការ​ប្រកួត​ទី៥​ នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី៣១​ ខែ​ឧសភា​ ឆ្នាំ​២០២៦​ ដោយ​ក្រុម​បញ្ជាការដ្ឋាន​អង្គរក្ស​ នឹង​ត្រូវ​ប៉ះ​ជា​មួយ​ក្រុម​ស្នងការ​ខេត្ត​ព្រះសីហនុ​ វេលា​ម៉ោង​ ១២​ថ្ងៃ​ត្រង់។​ ការ​ប្រកួត​ទី៦​ បញ្ជាការដ្ឋាន​អង្គរក្ស​ ត្រូវ​ប៉ះ​កងពលធំ​អន្តរាគមន៍​លេខ៣​ និង​ប្រកួត​ទី៧​ ចុងក្រោយ​បញ្ចប់​ជុំ​ទី១​ គឺ​ត្រូវ​ប៉ះ​ស្នងការ​ខេត្ត​ស្វាយរៀង។​ រង់​ចាំ​មើល​ថា​មាន​ក្រុម​អាច​បញ្ឈប់​ការ​ឈ្នះ​របស់ក្រុម​បាល់ទះ​បញ្ជាការដ្ឋាន​អង្គរក្ស​បាន​ដែរ​ទេ៕​

កីឡាករ​ឥណ្ឌូណេស៊ី​ឆ្នើមៗ​របស់​ក្រុមអង្គរក្ស

អត្ថបទដោយ៖ នួន​ ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម