ព័ត៌មានអន្ដរជាតិ
ចិនបើកការស៊ើបអង្កេតប្រឆាំងការផ្ដាច់មុខ លើវេទិកាដំណើរកម្សាន្តយក្ស Trip.com
អាជ្ញាធរចិនបានបើកការស៊ើបអង្កេតប្រឆាំងការផ្តាច់មុខលើ Trip.com ដើម្បីផ្ទៀងផ្ទាត់ពាក្យបណ្តឹងដែលថាវេទិកាដំណើរកម្សាន្តយក្សមួយនេះ បានធ្វើឱ្យប៉ះពាល់ដល់ទាំងអ្នកធ្វើដំណើរ និងប្រតិបត្តិករទេសចរណ៍អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយបង្ខំឱ្យគេប្រើប្រាស់តែវេទិការបស់ខ្លួន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg។

យុទ្ធនាការបញ្ចុះតម្លៃជាញឹកញាប់របស់ Trip.com បង្ខំឱ្យបណ្ដាប្រតិបត្តិករកាត់បន្ថយតម្លៃ ដើម្បីអាចឱ្យគេមើលឃើញសេវាកម្មរបស់ខ្លួនលើវេទិកានេះ។ ប្រតិបត្តិករផ្ដល់សេវាកម្មសម្រាប់ផ្ទះស្នាក់នៅចិនម្នាក់ ឈ្មោះ Gary Huang បាននិយាយយ៉ាងដូច្នេះថា៖ «យុទ្ធនាការពិសេសឥឡូវនេះ មានស្ទើរតែជាទម្លាប់ប្រចាំថ្ងៃទៅហើយ។ យើងត្រូវកាត់បន្ថយតម្លៃយ៉ាងហោចណាស់ ១៥% ថេរ ដើម្បីទាក់ទាញអ្នកដំណើរ។ យើងគ្មានជម្រើសអ្វីក្រៅពីធ្វើតាមការបញ្ចុះតម្លៃនោះទេ»។
នៅថ្ងៃទី ១៤ ខែមករា រដ្ឋបាលរដ្ឋសម្រាប់បទប្បញ្ញត្តិទីផ្សារ បានបើកការស៊ើបអង្កេតលើ Trip.com ដែលដំណើរការវេទិកាកក់ផ្ទាល់ខ្លួនរួមជាមួយ Skyscanner, Ctrip, Qunar និង Travix ជុំវិញការចោទប្រកាន់ពីបទកេងចំំណេញពីភាពលេចធ្លោលើទីផ្សាររបស់ក្រុមហ៊ុន និងចូលរួមក្នុង «យុទ្ធសាស្រ្តផ្តាច់មុខ»។
លោក Alberto Vettoretti មកពីក្រុមហ៊ុនសេវាកម្មអាជីវកម្ម Dezan Shira & Associates បាននិយាយថា ការស៊ើបអង្កេតប្រឆាំងការផ្ដាច់មុខរបស់អាជ្ញាធរចិន ធ្វើឡើងបន្ទាប់ពីមានការត្អូញត្អែរអស់រយៈពេលជាច្រើនឆ្នាំអំពីការផ្ដល់តម្លៃជូនមិនស្មើរគ្នា និងកំណើនកម្រៃជើងសារ។ ក្រុមឧស្សាហកម្មចោទប្រកាន់ Trip.com ពីបទរំលោភអំណាចទីផ្សាររបស់ខ្លួន ដោយប្រើប្រាស់ក្បួនដោះស្រាយ (Algorithms) ដើម្បីជះឥទ្ធិពលដល់តម្លៃ និងបង្ខំឱ្យមានការផ្តាច់មុខ ដោយតម្រូវឱ្យប្រតិបត្តិករលក់សេវាកម្មតែនៅលើវេទិការបស់ខ្លួន។
កាលពីខែធ្នូ សមាគមឧស្សាហកម្មទេសចរណ៍ផ្ទះសំណាក់ខេត្តយូណានរបស់ចិន បាននិយាយថា បណ្ដាសមាជិកបានត្អូញត្អែរថា ភ្នាក់ងារទេសចរណ៍អនឡាញរួមទាំង Trip.com បានប្រើប្រាស់ការអនុវត្តមិនយុត្តិធម៌ដូចជាកិច្ចសន្យាបង្ខិតបង្ខំ ការដំឡើងកម្រៃជើងសារតាមអំពើចិត្ត និងការរារាំងចរាចរណ៍អនឡាញ ដែលជំរុញឱ្យមានយុទ្ធនាការប្រឆាំងនឹងការផ្តាច់មុខ។
ទោះជាយ៉ាងណាក៏ដោយ Trip.com បាននិយាយថា ក្រុមហ៊ុននឹង «សហការយ៉ាងសកម្ម» ជាមួយការស៊ើបអង្កេតរបស់អាជ្ញាធរ និង «បន្តសហការជាមួយភាគីពាក់ព័ន្ធក្នុងឧស្សាហកម្ម ដើម្បីលើកកម្ពស់បរិយាកាសទីផ្សារដែលមានសុខភាពល្អ និងប្រកបដោយចីរភាព»។
គួរគូសបញ្ជាក់ថា Trip.com គ្រប់គ្រងប្រហែល ៥៦% នៃទីផ្សារទេសចរណ៍អនឡាញរបស់ចិន និងជាវេទិកាកក់សំបុត្រដ៏ធំបំផុតមួយរបស់ពិភពលោក។ ខណៈភាពលេចធ្លោរបស់ Trip.com បានគាំទ្រដល់ការងើបឡើងវិញនៃវិស័យទេសចរណ៍ វាក៏បានបង្កើនភាពផ្ដាច់មុខផងដែរ។ ម្ចាស់សណ្ឋាគារនិយាយថា វេទិកានេះមានសារៈសំខាន់ និងមានឥទ្ធិពលខ្លាំង ដែលធ្វើឱ្យដៃគូប្រកួតប្រជែងថ្មីពិបាកចូលប្រកួតប្រជែង៕
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


