ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុនចិនកាត់បន្ថយការចម្រាញ់ប្រេងជាង ១ លានបារ៉ែល/ថ្ងៃ ដោយសារជម្លោះមជ្ឈិមបូព៌ា
ចាប់តាំងពីសង្គ្រាមអាមេរិក-អ៊ីរ៉ង់ផ្ទុះឡើងមក រោងចក្រចម្រាញ់ប្រេងធំៗរបស់រដ្ឋចិន បានកាត់បន្ថយបរិមាណប្រេងចម្រាញ់ជាង ១ លានបារ៉ែល/ថ្ងៃ ដោយសារតែការរំខានផ្នែកផ្គត់ផ្គង់ប្រេងឆៅបណ្ដាលមកពីការបិទច្រកសមុទ្រហ័រមូហ្ស និងការចុះខ្សោយនៃប្រាក់ចំណេញពីការចម្រាញ់ប្រេង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ដែលស្រង់ព័ត៌មានពីប្រភពទីផ្សារ និងអ្នកវិភាគ។

ក្រុមហ៊ុនធំៗដែលបានកាត់បន្ថយរួមមាន Sinopec, PetroChina, CNOOC និង Sinochem ដោយក្រុមហ៊ុនទាំងអស់នេះ រួមចំណែករហូតដល់ ៦០% នៃសមត្ថភាពចម្រាញ់ប្រេងរបស់ចិន ហើយការកាត់បន្ថយរបស់ពួកគេ បានធ្វើឱ្យតម្រូវការប្រេងឆៅរបស់ចិនថយចុះ និងអាចកាត់បន្ថយការផ្គត់ផ្គង់ប្រេងឥន្ធនៈនៅក្នុងប្រទេសនេះ។
ក្រុមហ៊ុនប្រឹក្សាយោបល់ Energy Aspects បានឱ្យដឹងថា ក្រុមហ៊ុនចម្រាញ់ប្រេងរដ្ឋចិន បានចម្រាញ់ប្រេងឆៅចំនួន ៨,៤ លានបារ៉ែល/ថ្ងៃ នៅខែឧសភានេះ ដោយធ្លាក់ចុះពី ៨,៦ លានបារ៉ែល/ថ្ងៃនៅខែមេសា និង ៩,៥ លានបារ៉ែល/ថ្ងៃ នៅខែមីនា បើប្រៀបធៀបទៅនឹងប្រហែល ១០ លានបារ៉ែល/ថ្ងៃនៅខែកុម្ភៈ ពោលគឺមុនពេលសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ត្រួតគ្នាវាយប្រហារអ៊ីរ៉ង់។
ដោយឡែកទិន្នន័យពីក្រុមហ៊ុនស្រាវជ្រាវចិន Horizon Insights ឯណោះវិញ បង្ហាញថា បរិមាណប្រេងឆៅចម្រាញ់របស់ក្រុមហ៊ុនរដ្ឋនឹងធ្លាក់ចុះមកត្រឹម ៨,៣៥ លានបារ៉ែល/ថ្ងៃក្នុងខែឧសភា ពី ៨,៦១ លានបារ៉ែល/ថ្ងៃនៅខែមេសា និងពី ១០,១៧ លានបារ៉ែល/ថ្ងៃនៅខែកុម្ភៈ។
រោងចក្រចម្រាញ់ប្រេងរដ្ឋចិន ដែលពឹងផ្អែកយ៉ាងខ្លាំងទៅលើប្រេងនាំចូលពីមជ្ឈិមបូព៌ា បានចាប់ផ្តើមកាត់បន្ថយប្រតិបត្តិការនៅខែមីនា ខណៈរោងចក្រចម្រាញ់ប្រេងឯករាជ្យតូចៗនៅខេត្តសានតុង (Shandong) ទើបតែចាប់ផ្តើមកាត់បន្ថយផលិតកម្មនៅខែនេះ ដោយសារតែប្រាក់ចំណេញកាន់តែចុះខ្សោយ។
យោងតាមក្រុមហ៊ុន Horizon Insights តម្លៃប្រេងខ្ពស់ និងតម្រូវការប្រេងឥន្ធនៈទាប បានបណ្តាលឱ្យប្រាក់ចំណេញពីការចម្រាញ់ប្រេងនៅរោងចក្រចម្រាញ់ប្រេងរដ្ឋ ធ្លាក់ចុះយ៉ាងខ្លាំងនៅចុងខែមេសា ដោយឈានដល់ការខាតបង់ប្រហែល ៣ ២០០ យន់ ឬ ៤៧១ ដុល្លារ/តោន៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


