ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងអន្តរជាតិបិទការជួញដូរប្រចាំសប្ដាហ៍ ក្នុងកម្រិតខ្ពស់បំផុតក្នុងរយៈពេលកន្លះឆ្នាំ
តម្លៃប្រេងអន្តរជាតិបានធ្លាក់ចុះតិចតួចពេលបិទការជួញដូរកាលពីថ្ងៃសុក្រ ដែលជាថ្ងៃបិទការជួញដូរប្រចាំសប្ដាហ៍ ដែលធ្វើឱ្យវាឈរនៅកម្រិតខ្ពស់បំផុតក្នុងរយៈពេលប្រហែល ៦ ខែ ក្រោយហក់ឡើងកាលពីថ្ងៃព្រហស្បតិ៍ជុំវិញភាពតានតឹងមជ្ឈិមបូព៌ា។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃប្រេងឆៅនាពេលអនាគត ម៉ាក Brent បានធ្លាក់ចុះ ២ សេន ឬ ០,០៣% មកត្រឹម ៧០,៦៩ ដុល្លារ/បារ៉ែល ដែលនេះជារង្វង់តម្លៃខ្ពស់បំផុតរាប់តាំងពីចុងខែកក្កដា ឆ្នាំ ២០២៥។ ដោយឡែកតម្លៃប្រេងអាមេរិក West Texas Intermediate (WTI) បានធ្លាក់ចុះ ២១ សេន ឬ០,៣២% មកត្រឹម ៦៥,២១ ដុល្លារ/បារ៉ែល ពោលគឺខ្ពស់បំផុតរាប់តាំងពីខែកញ្ញាឆ្នាំមុន។
ពេលបិទការជួញដូរកាលពីថ្ងៃព្រហស្បតិ៍ តម្លៃប្រេងទាំង ២ បានហក់ឡើងជាង ៣% ក្រោយមានសេចក្ដីរាយការណ៍ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងពិចារណាលើសកម្មភាពប្រឆាំងនឹងអ៊ីរ៉ង់ រួមទាំងការវាយប្រហារ «មានដែនកំណត់» លើកងកម្លាំងសន្តិសុខ និងថ្នាក់ដឹកនាំអ៊ីរ៉ង់។ អ្នកវិភាគទីផ្សារបានលើកឡើងថា បញ្ហាភូមិសាស្រ្តនយោបាយអាមេរិក-អ៊ីរ៉ង់ បានបង្កើនកង្វល់អំពីការរំខានផ្នែកផ្គត់ផ្គង់ ជាពិសេសពាក់ព័ន្ធនឹងការដឹកជញ្ជូនប្រេងកាត់តាមច្រក Hormuz ដែលផ្លូវទឹកសំខាន់រួមចំណែកចរាចរណ៍ប្រេង ២០ លានបារ៉ែល/ថ្ងៃ។
តម្លៃប្រេងក៏ត្រូវបានជំរុញផងដែរ ដោយព្យុះព្រិលនៅអាមេរិកខាងជើង និងអឺរ៉ុប ដែលរំខានដល់ការផ្គត់ផ្គង់ និងការផ្អាកការនាំចេញប្រេងពីវាលទាញយកសំខាន់ៗ២កន្លែងរបស់ប្រទេសកាហ្សាក់ស្ថាន។
យ៉ាងណាមិញ កំណើននៅតែមានកំណត់ ដោយវិនិយោគិនបន្តឃ្លាំមើលស្ថានការណ៍ ចំពេលតម្រូវការសកលខ្សោយ ហើយការផ្គត់ផ្គង់មាននិន្នាការកើនឡើង។ កាលពីថ្ងៃព្រហស្បតិ៍ មានសេចក្ដីរាយការណ៍ថា រុស្ស៊ីបញ្ជាក់ជាថ្មីនូវការអញ្ជើញមេដឹកនាំអ៊ុយក្រែនឱ្យចរចាអំពីដំណោះស្រាយសន្តិភាព។ ដំណោះស្រាយសន្តិភាពមានន័យថា រុស្ស៊ីអាចនាំចេញប្រេងរបស់ខ្លួនទៅលើទីផ្សារសកលជាថ្មី ដែលនឹងធ្វើឱ្យលំហូរនៃការផ្គត់ផ្គង់កើនឡើង៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


