ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញព្រឹកនេះ ក្រោយធ្លាក់ចុះគំហុកម្សិលមិញ
ក្រោយធ្លាក់ចុះគំហុកកាលពីម្សិលមិញ តម្លៃប្រេងអន្តរជាតិបានស្ទុះងើបឡើងវិញប្រហែល ២% សម្រាប់ការជួញដូរនាព្រឹកថ្ងៃព្រហស្បតិ៍នេះ ក្រោយសហរដ្ឋអាមេរិកបើកការវាយប្រហារតាមអាកាសពេញមួយយប់លើអ៊ីរ៉ង់ ដែលបង្កើនភាពតានតឹងជាថ្មី ទោះបីជាគូវិវាទកំពុងចរចាគ្នាក៏ដោយ។

តម្លៃប្រេងម៉ាក Brent បានកើនឡើង ១,៩០ ដុល្លារ ឬ ២,០២% ដល់ ៩៦,១៩ ដុល្លារ/បារ៉ែល គិតត្រឹមម៉ោងប្រហែល ៨ នៅទីក្រុងហុងកុង ខណៈតម្លៃប្រេងអាមេរិក WTI បានកើនឡើង ១,៧៣ ដុល្លារ ឬ ១,៩៥% ដល់ ៩០,៤១ ដុល្លារ/បារ៉ែល។
តម្លៃប្រេងទាំង២ បានធ្លាក់ចុះគំហុកជាង ៥% ពេលបិទការជួញដូរកាលពីថ្ងៃពុធ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ១ ខែ ដោយសារតែក្ដីរំពឹងពីការសម្រេចបាននូវកិច្ចព្រមព្រៀងបញ្ចប់សង្រ្គាមអាមេរិក-អ៊ីរ៉ង់ និងការបើកច្រកហ័រមូហ្សឡើងវិញ។
យោធាសហរដ្ឋអាមេរិកបានបើកការវាយប្រហារថ្មីក្នុងប្រទេសអ៊ីរ៉ង់ទៅលើទីតាំងមួយ ដែលគេជឿថាគំរាមកំហែងដល់កងកម្លាំងសហរដ្ឋអាមេរិក និងការដឹកជញ្ជូនពាណិជ្ជកម្មនៅក្នុងច្រកសមុទ្រហ័រមូហ្ស ខណៈការផ្គត់ផ្គង់ប្រេងនៅតែមានភាពតឹងតែង ហើយបញ្ហាធំៗនៅតែមិនទាន់ដោះស្រាយបាន។
ទន្ទឹមនឹងនេះ ស្តុកប្រេងឆៅរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះ ២,៨ លានបារ៉ែលកាលពីសប្តាហ៍មុន ដែលជាការធ្លាក់ចុះប្រចាំសប្ដាហ៍ជាលើកទី៦ជាប់ៗគ្នា ផ្អែកលើទិន្នន័យពីវិទ្យាស្ថានប្រេងកាតអាមេរិក (API) ដែលនេះបង្ហាញពីតម្រូវការរឹងមាំ រួមចំណែកដល់កំណើនតម្លៃប្រេង៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


