Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃប្រេងអន្តរជាតិហក់ឡើងលើស ១១០ ដុល្លារ/បារ៉ែល ជុំវិញវិបត្តិមជ្ឈិមបូព៌ា

បានផុស

នៅ

តម្លៃប្រេងអន្តរជាតិ​បាន​បន្តហក់ឡើងលើស ១១០ ដុល្លារ/បារ៉ែល សម្រាប់ការជួញដូរនៅព្រឹកថ្ងៃចន្ទនេះ ចំពេលដែលកិច្ចប្រឹងប្រែងរកដំណោះស្រាយសង្រ្គាមប្រឆាំងអ៊ីរ៉ង់របស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ត្រូវបាន​ជាប់គាំង ដោយ​ភាពតានតឹងកើនឡើងកាន់តែខ្លាំងជាថ្មី។ នេះ​បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តម្លៃប្រេងម៉ាក Brent បាន​កើនឡើង ២,១៥ ដុល្លារ​ ឬ ១,៩៧% ដល់ ១១១,៤ ដុល្លារ/បារ៉ែល គិតត្រឹមម៉ោង ៩ កន្លះព្រឹកនៅទីក្រុងភ្នំពេញ ខណៈតម្លៃប្រេងអាមេរិក WTI បាន​កើនឡើង ២,៤៧ ដុល្លារ ឬ ២,៣៤% ដល់ ១០៧,៩ ដុល្លារ/បារ៉ែល។

តម្លៃប្រេងទាំង២ បាន​ហក់ឡើង​ជាង ៧% កាលពីសប្ដាហ៍មុន ដោយសារតែការបន្តនៃបញ្ហាអ៊ីរ៉ង់ ហើយ​ជំនួបរវាងប្រធានាធិបតីអាមេរិក​ លោក ដូណាល់ ត្រាំ និងមេដឹកនាំចិន លោក ស៊ី ជីនពីង បាន​បញ្ចប់ទៅ ដោយគ្មានផ្លែផ្កាជាដុំកំភួនជុំវិញបញ្ហា​ដ៏ក្ដៅនៅមជ្ឈិមបូព៌ាមួយនេះ។ ​

បន្ថែមពីលើនោះ ​ការវាយប្រហារដោយដ្រូនលើអារ៉ាប់រួម និងអារ៉ាប៊ីសាអូឌីត និងវោហាសាស្រ្តពីអាមេរិក និងអ៊ីរ៉ង់ កាលពីថ្ងៃអាទិត្យ បាន​បង្កើនភាពតានតឹងនៃជម្លោះជាថ្មី។

មន្រ្តីអារ៉ាប់រួមបាន​និយាយថា ពួកគេកំពុងស៊ើបអង្កេតលើប្រភពដែលបើកការវាយប្រហារលើរោងចក្រនុយក្លេអ៊ែរ Barakah ហើយអារ៉ាប់រួមមាន​សិទ្ធិពេញលេញ ក្នុងការឆ្លើយតបទៅនឹង «ការវាយប្រហារភេរវកម្ម» បែបនេះ។ ​

អារ៉ាប៊ីសាអូឌីតឯណោះវិញ ​បានស្ទាក់ចាប់ដ្រូនចំនួន ៣ គ្រឿង ដែលហោះចេញមកពីដែនអាកាសអ៊ីរ៉ាក់។ ប្រទេសនេះបានព្រមានថា ខ្លួននឹងចាត់វិធានការប្រតិបត្តិការចាំបាច់ ដើម្បីឆ្លើយតបទៅនឹងការប៉ុនប៉ង​រំលោភលើអធិបតេយ្យភាព និងសន្តិសុខរបស់ខ្លួន។

ដោយឡែក នៅសហរដ្ឋអាមេរិក​ ​លោក ត្រាំ ​រំពឹងថានឹង​ជួបប្រជុំជាមួយទីប្រឹក្សាសន្តិសុខជាតិកំពូល​ៗរបស់អាមេរិក ដើម្បីពិភាក្សាអំពី «ជម្រើស​យោធា» ​លើ​អ៊ីរ៉ង់ ដែលបង្ហាញពីភាពកាន់តែតានតឹង។ លោក​បាន​គំរាមអ៊ីរ៉ង់ជាបន្តបន្ទាប់ រួមទាំងការបង្ហោះសារកាលពីថ្ងៃអាទិត្យថា «អ៊ីរ៉ង់នឹងគ្មានសេសសល់អ្វីទេ» បើមិនធ្វើសកម្មភាពរកដំណោះស្រាយឱ្យបានលឿន។

អ្នកជំនាញទីផ្សារបាន​និយាយថា តម្លៃប្រេងនឹង​បន្តប្រែប្រួលខ្លាំង និងមាន​ទំនោរកើនឡើង ក្រោយស្ថានភាពបច្ចុប្បន្ននេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម