ព័ត៌មានជាតិ
មន្ទីរកសិកម្មខេត្តក្រចេះ បំភ្លឺករណីបែកធ្លាយនាយសង្កាត់រដ្ឋបាលព្រៃឈើថ្មគ្រែ លួចដោះលែងអ្នករត់ពន្ធសត្វព្រៃ
មន្ទីរសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បានធ្វើការឆ្លើយតបទៅនឹងការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុក ដែលបានចុះផ្សាយថា ធ្លាយដំណឹងនាយសង្កាត់រដ្ឋបាលព្រៃឈើថ្មគ្រែ ទទួលសំណូកក្រោមតុ លួចដោះលែងឧក្រិដ្ឋជនរត់ពន្ធសត្វព្រៃស្ងាត់ៗ។ នេះបើយោងតាមប្រភពពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បានឱ្យដឹងនាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦។

ប្រភពពីមន្ទីរកសិកម្មខេត្ត បានបញ្ជាក់ឱ្យដឹងថា នៅថ្ងៃទី២៨ ខែ មករា ឆ្នាំ២០២៦ វេលាម៉ោង ១១:៤០នាទី លោក ឆន សុីដន នាយសង្កាត់រដ្ឋបាលព្រៃឈើថ្មគ្រែ បានទទួលវត្ថុតាងបទល្មើសដឹកជញ្ជូនសត្វព្រៃដោយគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើពីនគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្ដក្រចេះ ដែលបានចាប់ឃាត់កាលពីថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០២៦ វេលាម៉ោង ២៣:១៥ នាទី នៅចំណុច រង្វង់មូល ព្រាបស ភូមិ ផ្សារវែង សង្កាត់ក្រចេះ ក្រុងក្រចេះ រួមមាន ៖

១-រថយន្ត ម៉ាក ឡិចស៊ីស Rx ៣០០ ពណ៌ទឹកមាស ស្លាកលេខ ភ្នំពេញ ២AH- ៦៥៥៣ ចំនួន១ គ្រឿង ចង្កូត ឆ្វេង(រក្សាទុកជាបណ្ដោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តក្រចេះ)។

២-សត្វពង្រូលរស់ ចំនួន១ក្បាល ទម្ងន់ ៣ គីឡូក្រាម (បីគីឡូក្រាម)បានយកទៅប្រគល់ជូននាយកដ្ឋានសត្វព្រៃនៅភ្នំពេញ។
៣-សត្វពស់ព្រៃ(រស់) ទម្ងន់ ៥ គីឡូក្រាម(ប្រាំគីឡូក្រាម)បានយកលែងនៅកន្លែងមានសុវត្ថិភាព។
៤-សាច់សត្វឈ្លូស ទម្ងន់ ១០ គីឡូក្រាម(ដប់គីឡូក្រាម) បានដុតកម្ទេចចោលនៅក្នុងបរិវេណខណ្ឌរដ្ឋបាលព្រៃឈើក្រចេះ។

៥-ជនសង្ស័យ ឈ្មោះ កេត គឹមសុង ភេទ ប្រុស អាយុ ៤១ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន នៅសង្កាត់ចោមចៅ២ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងដូចចំនួនខាងលើបានរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តក្រចេះ ដើម្បីបន្តនីតិវិធីច្បាប់ស្តីពីព្រៃឈើ ដោយមានការណែនាំពីលោកព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តក្រចេះ បានឱ្យលោកឆន សុីដន នាយសង្កាត់រដ្ឋបាលព្រៃឈើថ្មគ្រែ ធ្វើការផាកពិន័យអន្តរការណ៍តាមច្បាប់ស្តីពីព្រៃឈើ ដោយការដឹកជញ្ជូនសត្វព្រៃគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ ហើយឱ្យលោក កេត គឹមសុង ភេទប្រុស អាយុ ៤១ ឆ្នាំ ជនជាតិខ្មែរ ត្រឡប់ទៅផ្ទះវិញចុះ ដោយលោក ឆន សុីដន នាយសង្កាត់បានសួរ លោក កេត គឹមសុង ថាចង់បង់ប្រាក់ពិន័យនៅតុលាការខេត្តក្រចេះ ឬ បង់ប្រាក់ពិន័យនៅ រដ្ឋបាលព្រៃឈើ លោក កេត គឹមសុង ឆ្លើយថាចង់បង់នៅខាងរដ្ឋបាលព្រៃឈើវិញ លោក ឆន សុីដន ក៏ ស្នើសុំកម្លាំងប៉ូលិសប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តក្រចេះឱ្យជួយការពារនិងជូន ឈ្មោះ កេត គឹមសុង មកផ្នែករដ្ឋបាលព្រៃឈើក្រចេះ ដើម្បីបង់ប្រាក់ដំកល់ជូនរដ្ឋ ដោយសរសេរជាលាយលក្ខណ៍អក្សរខ្លួនឯង តាមណែនាំរបស់ផ្នែករដ្ឋបាលព្រៃឈើ ក្រចេះ៕
អត្ថបទ៖ ប្រុញ វិធិន






-
សន្តិសុខសង្គម១៩ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


