កីឡា
លឹម ចិត្រា បានបញ្ជាក់ថារបួសកជើងមិនអីនោះទេចាប់ផ្ដើមចូលហ្វឹកហាត់វិញបណ្ដើរៗហើយ
កីឡាករវ័យរបស់ក្លឹបបាល់ទះវិសាខា លឹម ចិត្រា បានបញ្ជាក់ពីរបួសកជើងរបស់ខ្លួនថាមិនអីនោះទេ ពោលចាប់ផ្ដើមចូលហ្វឹកហាត់វិញបណ្ដើរៗហើយ និងត្រៀមខ្លួនចូលជួយក្រុមក្នុងការប្រកួតពានរង្វាន់សម្ដចេ ក្រឡាហោម ស ខេង លើកទី៤ ឆ្នាំ២០២៦ នេះ។

កីឡាករ លឹម ចិត្រា
លឹម ចិត្រា បានលើកឡើងថា របួសកជើងអំឡុងការប្រកួតមិត្តភាពជាមួយក្រុមស្នងការខេត្តស្វាយរៀងកន្លងទៅនេះគឺមិនអីនោះទេ ពោលឥលូវនេះចាប់ផ្ដើមចូលហ្វឹកហាត់វិញបណ្ដើរៗហើយ។ រូបគេអាចចូលលេងវិញបានហើយ ប៉ុន្តែមិនទាន់ជារបួស ១០០% ដូចមុននៅឡើយទេ។
ស្មាត់វ័យក្មេងរបស់វិសាខារូបនេះបន្ថែមទៀតថា ក្រោយសម្រាករយៈពេលប៉ុន្មានថ្ងៃមកនេះបានធ្វើឲ្យរបួសកជើងរបស់ខ្លួនប្រសើរឡើងវិញជាបណ្ដើរផងដែរ។ រូបគេសង្ឃឹមថានឹងអាចជួយក្រុមរបស់ខ្លួនបានទាន់ពេលក្នុងការប្រកួតពានរង្វាន់សម្ដេចក្រឡាហោម ឆាប់ៗនេះ។

ទិដ្ឋភាពប្រកួតមិត្តភាព
បញ្ជាក់ដែរថា កីឡាករ លឹម ចិត្រា ជាស្មាត់វ័យក្មេងរបស់ក្លឹបបាល់ទះវិសាខា។ រូបគេមានរបួសកជើងកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ ក្នុងជំនួបមិត្តភាពកម្ដៅសាច់ដុំជាមួយក្រុមបាល់ទះស្នងការខេត្តស្វាយរៀង។ វិសាខា ក៏ដូចជាក្រុមធំៗនឹងត្រូវចូលរួមប្រកួតប្រជែងពានរង្វាន់សម្ដេចក្រឡាហោម លើកទី៤ ចាប់ពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ តទៅ៕


កីឡាករ លឹម ចិត្រា
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


