ព័ត៌មានជាតិ
ប៉ះគ្នាជាថ្មី រិទ្ធី គីងកុង និង រីរៈ ហោះហើរ ត្រូវប្រកួតការពារពានសប្ដាហ៍នេះនៅខេត្តក្រចេះ
ច្បាស់ជាកក្រើកកម្មវិធីទៀតហើយគូថ្នាល រិទ្ធី គីងកុង ប៉ះ វីរៈ ហោះហើរ ប្រកួតការពារពានរង្វាន់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ នេះនៅឯខេត្តក្រចេះ ខណៈជើងខ្លាំងទាំងពីរធ្លាប់ប៉ះគ្នាចាញ់-ឈ្នះ ៣ដងរួចហើយនាពេលកន្លងមក។

កម្មវិធីប្រកួត
ថ្វីត្បិតជាគូប្រកួតថ្នាលមែន ប៉ុន្តែប្រជាប្រិយភាព និងក្បាច់ស្នៀតមិនចាញ់កីឡាករធំៗនោះឡើយ។ មុនការប៉ះគ្នានេះគេឃើញមានការបង្ហោះឌឺដងគ្រាន់បើដែររវាង វីរៈ ហោះហើរ និងកូនសិស្សលោក ផាត សូដា មួយរយៈនេះនៅតាមបណ្ដាញសង្គម។

កីឡាករ វីរៈ ហោះហើរ
ការប៉ះគ្នា ៣ដងកន្លងទៅនេះគឺ រិទ្ធី គីងកុង ឈ្នះ ២ដង និងចាញ់ ១ដងទៅវិញនៅលើកចុងក្រោយ។ វីរៈ ហោះហើរ មួយប្រកួតដែលឈ្នះ រិទ្ធី គីងកុង នោះគឺពិតជាធ្វើបានល្អជាការប្រកួតសងសឹងបានសម្រេចហើយ និងជាការប្រកួតទម្លាក់ក្នុងកម្មវិធីម៉ារ៉ាតុងទៅទៀត។ ស្របពេលប្រកួតនោះរូបគេបន្តផ្ដួលកីឡាករឡាវឲ្យសន្លប់ក្រសោបពានថែមទៀត ដូច្នេះគឺកក្រើក និងទទួលបានការគាំទ្រជាខ្លាំង។

រិទ្ធី គីងកុង និងគ្រូ
បញ្ជាក់ដែរថា ជំនួបការពារពានរង្វាន់ទម្ងន់ ២៥គីឡូក្រាមនេះនឹងធ្វើឡើងនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅឯឃុំ ២ធ្នូ ស្រុកស្នូល ខេត្តក្រចេះ។ រង់ចាំមើល វីរៈ ហោះហើរ អាចការពារពានរបស់ខ្លួនពីការប្រកួតដណ្ដើមរបស់ រិទ្ធី គីងកុង បានដែរ ឬទេសប្ដាហ៍នេះ៕
អត្ថបទដោយ៖ នួន ស៊ីណា
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


