កីឡា
ល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុ ១៩ ឆ្នាំ ត្រូវតទល់នឹង ក្រុម U19 ថៃ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់យុវជនអាស៊ានអាយុ ១៩ ឆ្នាំ ASEAN U19 Boys’ Championship វេលាម៉ោង ៤ រសៀល ថ្ងៃទី១១ ខែមិថុនា នៅប្រទេសឥណ្ឌូណេស៊ី។

មុនពេលឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រុមយុវជនសៀម ធ្វើបានល្អនៅវគ្គសន្សំពិន្ទុក្នុងពូល ដោយបានយកឈ្នះ ព្រុយណេ ៩-០, ឈ្នះ សិង្ហបុរី ៤-០ និងឈ្នះ ម៉ាឡេស៊ី ៣-២ ដើម្បីទទួលបានចំណាត់ថ្នាក់លេខ ១ ក្នុងពូល។ ពួកគេជាក្រុមដែលបានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រច្រើនជាងគេ ប៉ុន្តែបានឈ្នះជើងឯក ៥ លើកស្មើនឹង អូស្ត្រាលី។
ចំណែក ក្រុមយុវជនកម្ពុជា ក៏មិនទាន់ចាញ់ដែរនៅវគ្គសន្សំពិន្ទុពូល ដោយបានឈ្នះ ហ្វីលីពីន ៣-០ និង ស្មើ អូស្ត្រាលី ២-២ រកបាន ៤ ពិន្ទុ ស្មើ អូស្ត្រាលី ប៉ុន្តែស្ថិតនៅលេខ ២ ក្នុងពូល ខណៈ អូស្ត្រាលី ស្ថិតនៅលេខ ១ ក្នុងពូលដោយសារចំណេញគ្រាប់បាល់ច្រើនជាងកម្ពុជា។ ក្រុមយុវជនកម្ពុជា បានឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងនាមជាក្រុមលេខ ២ ល្អបំផុតក្នុងពូល។
នេះជាការឆ្លងផុតវគ្គសន្សំពិន្ទុក្នុងពូល និងបានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកដំបូងរបស់ ក្រុម U19 កម្ពុជាក្នុងប្រវត្តិពានរង្វាន់ ASEAN U19 Boys’ Championship ដែលត្រូវបានបង្កើតឡើងជាលើកដំបូងតាំងពីឆ្នាំ ២០០២។
នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រុម U19 កម្ពុជា ក្នុងនាមជាក្រុមលេខ ២ ល្អបំផុត ត្រូវជួបជួប ក្រុមលេខ ១ ពូល B គឺ សៀម ខណៈក្រុមលេខ ១ ពូល C គឺ អូស្ត្រាលី ជួបក្រុមលេខ១ ពូល A គឺ ឥណ្ឌូណេស៊ី។

ប្រវត្តិជួបគ្នានៅក្នុងពានរង្វាន់ ASEAN U19 Boys’ Championship រវាង ក្រុមយុវជនកម្ពុជា និង សៀម គឺមានចំនួន ៨ លើកមកហើយ ក្នុងនោះ កម្ពុជា ឈ្នះ ២ លើក និងថៃ ឈ្នះ ៦ លើកដែលសុទ្ធតែជាការជួបគ្នានៅវគ្គសន្សំពិន្ទុក្នុងពូល។
ក្រុម U19 កម្ពុជា បានបង្កើតស្ថិតិជ័យជម្នះជាលើកដំបូងលើ ក្រុមយុវជនសៀម ដោយលទ្ធផល ២-១ កាលពីឆ្នាំ ២០១៩ នៅប្រទេសនៅកម្ពុជា និងឈ្នះ ១ ប្រកួតទៀតដោយលទ្ធផល ៤-៣ ឆ្នាំ ២០១៩ នៅប្រទេសវៀតណាម ខណៈការជួបគ្នា ៦ លើកមុនគឺ កម្ពុជា ចាញ់។

ប្រការនេះមានន័យថា ការជួបគ្នាលើកទី ៧ និងទី៨ គឺជាលទ្ធផលដ៏ល្អបំផុតសម្រាប់ក្រុមយុវជនកម្ពុជា លើ ក្រុមយុវជនសៀម ដូច្នេះ កម្ពុជា មានទាំងកម្លាំងចិត្តពីការឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ លើកដំបូង និងលទ្ធផលឈ្នះ ២ លើកចុងក្នុងជំនួបចុងក្រោយ។ ចំណែកថៃវិញច្បាស់ណាស់ នឹងព្យាយាមដើម្បីបង្កើតស្ថិតិល្អឡើងវិញលើកម្ពុជា។
ជំនួបគ្នាលើកទី ៩ នៅរសៀលថ្ងៃនេះមិនត្រឹមតែជាប្រវត្តិសាស្ត្រនៅក្នុងវិស័យកីឡាប៉ុណ្ណោះទេ ប៉ុន្តែនៅក្នុងស្មារតី ឆន្ទៈ និង បេះដូងគឺ លើសពីបាល់ទាត់សម្រាប់ប្រជាជនកម្ពុជា ដោយសារសៀមឈ្លានពាននៅព្រំដែន។ សូមបងប្អូនអ្នកស្នេហាវិស័យកីឡាតាមដាន និងគាំទ្រដល់គោព្រៃជំទងកម្ពុជាឲ្យបានអធិអធមនៅតាមបណ្តាញទំនាក់ទំនងសង្គម៕

អត្ថបទ៖ វិរបុត្រ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


