Connect with us

ព័ត៌មានអន្ដរជាតិ

សុទ្ធិ លឹមថងគុល ដួលបោកក្បាល រយះ ដេរ ២០ថ្នេរ

បានផុស

នៅ

ជនជ្រុលនិយមថៃនិងជាអ្នកចូលចិត្តនិយាយអួតក្អែងក្អាង បញ្ឆេះជម្លោះ ឈ្មោះសុទ្ធិ លឹមថងគុល បានរងរបួសក្បាលធ្ងន់ដេរ២០ថ្នេរ។

(រូប៖ Facebook)

តាមការផ្សាយរបស់ Thai Enquirer នៅថ្ងៃសុក្រទី២០ខែកុម្ភៈ សុទ្ធិ បានដួលបោកក្បាលពេលចុះពីរថយន្តនៅផ្លូវ Phra Athit ក្នុងទីក្រុងបាងកក បណ្តាលឲ្យរងរបួស រួចត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Siriraj ដើម្បីព្យាបាល។

លោក សុទ្ធិ គឺ​​​ជាមេចលនា​​ត​វ៉ា​ប្រឆាំង​រដ្ឋាភិបាល​​របស់​ខ្លួន​ជាញឹកញាប់ និង ជា​សកម្មជន​​​​ស៊ីវិលជាតិនិយម។ សកម្មជន​​​​វ័យចំណាស់រូបនេះតែង​បញ្ចេញវោហារ​ស័ព្ទ​ ​បំពាន​កម្ពុជា​យ៉ាងធ្ងន់ធ្ងរ និងជាមនុស្សញុះញង់ ចង់ឲ្យតែកើតសង្គ្រាមប៉ុណ្ណោះ។

(រូប៖ Facebook)

អ្នកតាមដាន និងវិភាគនយោបាយ លោក យឿន យឿត ក៏ធ្លាប់ពន្លះបុគ្គលជ្រុលនិយមថៃរូបនេះដែរ ដែលតែងវាយប្រហារ និងប្រមាថមកលើសម្តេចតេជោ ហ៊ុន សែន និងតែងចិញ្ចឹមចិត្តឈ្លានពានកម្ពុជា។

សម្រាប់លោក យឿន យឿត, សុទ្ធិគឺជាបុគ្គលដែលឥតបានការ អត់ប្រយោជន៍ បានតែដើរស្រែកតាមផ្លូវ គ្មានតម្លៃអ្វីនឹងអាចប្រៀបធៀបជាមួយរដ្ឋបុរស និងជាបិតាសន្តិភាពរបស់កម្ពុជាបានឡើយ៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម